ម៉ូតូធំ Aprilla បើកសាខាថ្មី រើសទីតាំងចំកន្លែងខ្លាញ់
- 2015-01-05 17:21:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូធំ Aprilla បើកសាខាថ្មី រើសទីតាំងចំកន្លែងខ្លាញ់
ចន្លោះមិនឃើញ
ក្រុមហ៊ុន Aprilia Cambodia កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ បានបើកសម្ពោធសាខាថ្មីទីពីររបស់ខ្លួន ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុម្តុំគិរីរម្យ ជាកន្លែងដែលមានចរាចរខ្លាំងនិងអាជីវកម្មមមាញឹក។ ការសម្ពោធទីតាំងថ្មីបន្ថែមនេះ បន្ទាប់ពីក្រុមហ៊ុន Aprilia Cambodia បានបើកសម្ពោធទីផ្សារនៅកម្ពុជាកាលពីខែកក្កដាឆ្នាំ ២០១៤។
លោក ឆាយ ឆុង ប្រធានប្រចាំតំបន់របស់ក្រុមហ៊ុន Aprilia Cambodia បានឲ្យដឹងថា ការបើកសាខាថ្មី បន្ទាប់ពីមើលឃើញពីសន្ទុះគាំទ្ររបស់អតិថិជនកម្ពុជាលើប្រភេទម៉ូតូធំ Aprillia។
លោកថា សម្រាប់សាខាថ្មីនេះក្រៅពីជាទីតាំងដែលអតិថិជនអាចស្វែងរកទិញម៉ូតូ Aprilla គ្រប់ប្រភេទ វាក៏ជាកន្លែងដែលផ្តល់សេវាកម្មជួសជុល ដែលធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលថែមទៀត។
http://youtu.be/qMd2v56KpaU
Aprilia ជាប្រភេទម៉ូតូរបស់អ៊ីតាលី ដែលត្រូវបាននាំចូលដោយក្រុមហ៊ុន Aprilia Cambodia។ ក្នុងថ្ងៃសម្ពោធសាខាថ្មីនេះ ក្រុមហ៊ុន Aprilia Cambodia បានដាក់បង្ហាញម៉ូតូ Aprilia ជាច្រើនប្រភេទមានដូចជា SR-MT 125 cc, RS4 125 cc, ETX 150 cc, STX 150 cc, SHIVER 750 cc និង RSV4 1000cc។
ព័ត៌មានពីក្រុមហ៊ុន Aprilia ទំនាក់ទំនង ០២៣ ៩៨៩ ០៩០៕
បន្តអាន៖ អស់កង្វល់រឿងឆ្លងមេរោគចូលកុំព្យូទ័រពេលដោត Flash
អានអត្ថបទ៖ តែ៣វិធីងាយៗ ធ្វើឲ្យកុំព្យូទ័រកំពូលយឺតរបស់អ្នកដើរលឿនឡើងវិញ
អត្ថបទ៖ ប៊ុណ្ណារ៉ា