សង្គ្រាម​សម័យ​បុរេប្រវត្តិ មនុស្ស​ប្រយុទ្ធ​ជាមួយ​សត្វ​ចម្លែក

  • 2015-01-06 00:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិដ្ឋភាព​ប្រយុទ្ធ​ដ៏​រន្ធត់​នៅ​ក្នុង​ព្រៃ​ស្ដុក​ដែល​សម្បូរ​ទៅ​ដោយ​សត្វ​ព្រៃ​កំណាច​កាច​សាហាវ​បាន​មក​ដល់​ហើយ។ ខុស​ពី Version មុនៗ ដែល​សេវា​កម្សាន្ត FireStorm តែងតែ​នាំ​ប្រិយមិត្ត​ទៅ​ប្រយុទ្ធ​នៅ​ទីក្រុង​ទំនើប និង​កន្លែង​កម្សាន្ត​នានា។ សម្រាប់ Version ថ្មី​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ អ្នក​កម្សាន្ត​នឹង​ទទួល​បាន​នូវ​អារម្មណ៍​ថ្មី ប្លែក​មួយ​បែប​ផ្សេង​ទៀត​តាម​រយៈ​ការ​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ព្រៃ​ស្ដុក​វិញ​ម្ដង។

 

 

ការ​ធ្វើ​សង្គ្រាម​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​ថ្មី​ក្នុង​ព្រៃ​ស្ដុក Dragon Valley នេះ​បាន​​កើត​ឡើង​តំណាល​​គ្នា​នឹង​វគ្គ​ប្រយុទ្ធ​ថ្មី "Prehistoric War Mode" ដែល​តម្រូវ​ឲ្យ​ប្រិយមិត្ត​​​ប្រយុទ្ធ​​​នឹង​សត្វ​ចម្លែក​ឌីណូរស័រ​កំណាច​ជា​ច្រើន​ក្បាល ហើយ​ថែម​ទាំង​ត្រូវ​បំពេញ​បេសកកម្ម​ឲ្យ​រួចរាល់​មុន​នាទី​កំណត់​មក​ដល់​ជា​រៀងរាល់​ជុំ ទើប​អាច​រំដោះ​ខ្លួន​ពី​ព្រៃ​ក្រាស់​ដ៏​គ្រោះថ្នាក់​នោះ​បាន។ សម្រាប់​បេសកកម្ម​ប្រចាំ​ជុំ​នីមួយៗ គឺ​មាន​ការ​ប្រែប្រួល​មិន​អាច​ដឹង​មុន​បាន​ឡើយ។

 

អាន៖ អា​សក់​អំបោស Street Of Fighter មក​ធ្វើ​សង្គ្រាម​ក្នុង FireStorm ស្អែក​នេះ

 

មិន​ត្រឹម​តែ​បន្ថែម​សមរភូមិ និង​វគ្គ​ប្រយុទ្ធ PVE ថ្មី ងាក​ទៅ​មើល​វគ្គ​ប្រយុទ្ធ PVP កាន់តែ​អស្ចារ្យ​ទៅ​ទៀត​សម្រាប់ Version ថ្មី​នេះ ដោយ FireStorm បាន​បន្ថែម Skin Card ថ្មី​ចំនួន ២ គឺ Phantom Card និង Bouncer Card ដែល​អាច​ធ្វើ​ឲ្យ​តួអង្គ​ប្រយុទ្ធ Charming Ghost និង Fury Shield Soldier នៅ​ក្នុង​វគ្គ​ប្រយុទ្ធ Hero Mode ប្រែ​រូប​ទៅ​ជា​ស្អាត ប្លែក​ខុស​គេ ហើយ​ថែម​ទាំង​មាន​អនុភាព​ខ្លាំង​ជាង​មុន​ផង​ដែរ។

 

ចង់​ដឹង​ថា វគ្គ​ប្រយុទ្ធ​ថ្មី Prehistoric War មាន​ភាព​លំបាក​ប៉ុណ្ណា​ក្នុង​ការ​យក​ឈ្នះ កុំ​ភ្លេច​ចូលរួម​សាកល្បង​ទាំងអស់​គ្នា​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ៕

 

អត្ថបទ៖ ភីឆាយ

អត្ថបទពេញនិយម
អត្ថបទថ្មី