​គ្រាន់​តែ​មើល​​ពណ៌​ក្រចក ក៏​អាច​​ដឹង​ពី​​មនុស្ស​ស្រី​បាន​ដែរ

  • 2015-01-08 17:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពណ៌​ក្រចក​ដៃ​ក៏​ជា​​គ្រឿង​ផ្សំ​ដែលម្យ៉ាង​ដែល​ជួយ​បង្កើន​សម្ផស្ស​របស់​​សុភាព​នារី​គ្រប់រូប ដូចនេះ​ហើយ​ទើប​​ស្ត្រី​​​គ្រប់​រូប​តែងតែ​បន្ថែម​ពណ៌​លើ​ក្រចក​​របស់​ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ពណ៌​ក្រចក​នីមួយ​ៗ​ ក៏​អាច​បង្ហាញ​ពី​​លក្ខណៈ​របស់​មនុស្ស​​ស្រី​​ដែរ។ ជឿ ឬ​មិន​ជឿ សូម​មើល​ដូច​ខាង​ក្រោម​នេះ៖

 

១. ពណ៌​ក្រហម

 

មនុស្ស​ស្រី​ដែល​ចូលចិត្ត​ថ្នាំ​ក្រចក​ពណ៌​ក្រហម​អាច​បញ្ជាក់​ថា​ជា​មនុស្ស​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ខ្លួនឯង និង​ជា​មនុស្ស​ក្លាហាន។

 

២. ពណ៌​ទឹកក្រូច

 

ពណ៌​នេះ​អាច​បញ្ជាក់​បាន​ថា​ជាជំពូក​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ការ​សប្បាយ​រីករាយ ចិត្ត​ល្អ និង​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់។

 

៣. ពណ៌​លឿង

 

ពណ៌លឿង​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មនុស្ស​រួសរាយ​ និង​មាន​កម្លាំង​ខ្លាំង។

 

 

៤. ពណ៌​ស្វាយ

 

ជា​មនុស្ស​ដែល​មាន​គំនិត​ច្នៃប្រឌិត មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង  និង​មិន​ភ័យខ្លាច​ការ​ចូលរួម​ក្នុង​សង្គម។

 

៥. ពណ៌​ផ្កាឈូក​ស្រាល

 

ស្ត្រី​ដែល​ជ្រើសរើស​យក​ពណ៌​នេះ​គឺ​ជា​មនុស្ស​ស្រី​ស្រស់​ស្អាត​បែប​ធម្មជាតិ មាន​ចរិត​ទន់ភ្លន់ សុភាពរាបសារ។

 

៦. ពណ៌​ផ្កាឈូក​ចាស់

 

មនុស្ស​ស្រី​ដែល​ចូលចិត្ត​ពណ៌​បែបនេះ​ជា​មនុស្ស ឡូយ សិចស៊ី  និង​ចូលចិត្ត​ការ​សប្បាយ។

 

៧. ពណ៌​ឈាម​ជ្រូក

 

បុគ្គលិក​លក្ខណៈ​មនុស្ស​ប្រភេទ​នេះ ​ចូលចិត្ត​ភាព​ទាន់សម័យ ឆាប់​មួម៉ៅ និងចូលចិត្ត​ការ​ប្រកួតប្រជែង។

 

៨. ពណ៌​បៃតង

 

វា​គឺជា​ពណ៌​ដ៏​រឹងមាំ​ និង​មាន​អំណាច​ ដែលធ្វើឲ្យ​ស្ត្រី​ម្នាក់​ក្លាយ​ជា​កំពូល​ស្ត្រីបាន ព្រោះ​តែ​ចូល​ចិត្ត​ការ​ផ្សងព្រេង ​និង​ប្រថុយ​គ្រោះថ្នាក់។

 

៩. ពណ៌​ខៀវ

 

ជា​មនុស្ស​ចូលចិត្ត​ធ្វើ​អ្វី​ឲ្យ​ភ្ញាក់ផ្អើល ចូលចិត្ត​ការ​សប្បាយរីករាយ និង សាកល្បង​អ្វី​ដែល​ថ្មី។

 

 

១០. ពណ៌​ខ្មៅ

 

ពណ៌​នេះ​អាច​បញ្ជាក់​ថា​ជា​មនុស្ស​ម្នាក់​ឆាប់​ភ័យខ្លាច និងឆាប់​ខឹង។

 

១១. ពណ៌​ប្រាក់

 

ជា​មនុស្ស​ចូលចិត្ត​សិក្សា​ស្រាវជ្រាវ និងមាន​រស់​និយម​ខ្ពស់។

 

១២. ពណ៌​ស

 

ជា​មនុស្ស​ហឺរហារ ស្រលាញ់​សិល្បៈ មាន​ជំនឿ​ចិត្ត​ខ្ពស់ បើ​ចង់​ធ្វើអ្វី​មួយ​ហើយ​គ្មាន​នរណា​ម្នាក់​អាច​ផ្លាស់ប្ដូរ​គំនិត​បាន​ឡើយ។

 

១៣. ពណ៌​មាស

 

ពណ៌​នេះ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​មាន​អព្យាក្រឹត។

 

 

ចុចអាន៖៩ វិធី​ងាយ​ៗ​ធ្វើឲ្យ​ត្រគាក​ធំ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី

ប្រភព៖thebeautygypsy