ខ្មៅ​ដៃ​ស្រោប​អាលុយមីញ៉ូម​ប្រើ​បាន​មួយ​ជីវិត

  • 2015-01-11 17:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andrew Sanderson អ្នក​ឌីហ្សាញ​ផ្នែក​គ្រឿង​មេកានិច នៅ​រដ្ឋ​តិចសាស សហរដ្ឋអាមេរិក បាន​បញ្ចេញ​រាង​គំរូ​​ខ្មៅដៃ​ប្រភេទ Mechanical ដែល​ពេញ​និយម​សម្រាប់​អ្នក​គូស​គំនូរ ឬ​រូប​ឌីហ្សាញ​ផ្សេងៗ។

 

ខ្មៅ​ដៃ​នេះ​ធ្វើ​ឡើង​ដោយ​បន្ទះ​អាលុយមីញ៉ូម រាង​ស្ដើង​ស្រាល ងាយ​ស្រួល​កាន់​គូសវាស និង​ធានា​អាច​ប្រើ​បាន​យូរ​អង្វែង​រហូត​ដល់​មួយ​ជីវិត​ឯណោះ។ វា​មាន​ពីរ​ពណ៌ គឺ​ប្រាក់ និង​មាស។

 

 

បច្ចុប្បន្ន Sanderson មិន​ទាន់​ដាក់​លក់​ និង​កំណត់​តម្លៃ​ខ្មៅ​ដៃ​នេះ​លើ​ទីផ្សារ​ទូទៅ​នៅ​ឡើយ ដោយ​ឧបករណ៍​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​គម្រោង​ប្រមូល​មូលនិធិ​លើ​វិបសាយ Kickstarter៕

 

 

 

ដោយ៖ សុផាត ប្រភព៖ Kickstarter

អត្ថបទពេញនិយម