ចិនប្រើធម៌ក្ដៅ បិទវិបសាយសិចជាង ១ម៉ឺន
- 2015-01-12 19:12:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនប្រើធម៌ក្ដៅ បិទវិបសាយសិចជាង ១ម៉ឺន
ចន្លោះមិនឃើញ
មហាអំណាចសេដ្ឋកិច្ចចិន បញ្ចេញរបាយការណ៍ថា ខ្លួនបានបិទដំណើរការគេហទំព័រខុសច្បាប់មិនតិចជាង ១ម៉ឺនទេ ហើយក្នុងនោះមាន វីដេអូ រូបភាព ឬ អត្ថបទផ្សេងៗដែលល្មើសលក្ខខណ្ឌច្បាប់ជាង ៣លានទេ កាលពី២០១៤។
១ឆ្នាំសោះបិទ វិបសាយ ១ម៉ឺនជាង? ជាការពិត បេសកកម្មលុបបំបាត់គេហទំព័រអាសអាភាសនានាឲ្យអស់របស់ប្រទេសកុម្មុយនិស្ត ទទួលបានផ្លែផ្កាច្រើន។ មន្ត្រីជាន់ខ្ពស់ជាតិប្រយុទ្ធប្រឆាំង ការបោះពុម្ពផ្សាយខុសច្បាប់ និង រូបភាព/វីដេអូ អាសអាភាស បានឲ្យដឹងថា ២០១៤ ក្រុមការងារលោកពិតជាទទួលលទ្ធផលដ៏សាទរបែបនេះមែន។
មន្ត្រីរូបនោះបញ្ជាក់ឲ្យដឹងបន្ថែមថា កាលពីឆ្នាំ ២០០៦ បុរសម្ចាស់ គេហទំព័រវីដេអូកូនជ្រូកមានមនុស្សមើលរាប់លាននាក់ម្នាក់ អាយុ ២៨ឆ្នាំត្រូវតុលាការ សម្រេចដាក់ពន្ធនាគារ ១ជីវិត បន្ទាប់ពីរកឃើញកំហុសថាពិតជានៅពីក្រោយរឿងនេះ។
ប្រទេសផ្ដាច់ការដែលមានប្រជាជនច្រើនបំផុតលើលោក (ខ្ទង់ ១,៣៥ពាន់លាននាក់ ២០១៣) មានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណជា ៦៣២លាននាក់៕
ដោយ៖ខ្លាឃ្មុំតូច ប្រភព៖ channelnewsasia