រឿង​ Taken វគ្គ​៣ មក​ដល់​រោង​ភាព​យន្ត​ Major Cineplex By Cellcard​ ហើយ

  • 2015-01-13 00:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ល្បី​ល្បាញ​ និង​ជោគជ័យ​បំផុត​ កាល​ពី​ភាគ​ទី១ និង​ភាគ​ទី២ ​ដោយ​ទទួល​បាន​ចំណូល​​រហូត​ដល់​ ៦០៣​ លាន​ដុល្លារនោះ​ ឥឡូវ​ភាគ​ទី៣ ​បាន​មក​ដល់​រោង​កុន ​Major Cineplex By Cellcard នៅ​ផ្សារ​ទំនើប​អ៊ីអន​ហើយ​ នឹង​ចាប់​​ផ្ដើម​បញ្ចាំង​ ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​២០១៥​នេះ​តទៅ។ រឿង​ “ Taken 3 ” ជា​ប្រភេទ​ ភាព​យន្ត​បាញ់​ប្រហារ​ ចង​គំនុំ​ និង​សង​សឹក។ អតីត​លោក Bryan Mills ត្រូវ​ជាប់​ចោទ​ មួល​បង្កាច់​ ពី​បទ​សម្លាប់​ប្រពន្ធ​របស់​គាត់​ ទាំង​ដែល​គាត់​មិន​បាន​​ប្រព្រឹត្តិ។ គាត់​ត្រូវ​ចេញ​បេសកកម្ម​ តាម​ប្រមាញ់​ឃាតក​ ពិត​ប្រាកដ​ មក​លាត​ត្រដាង​ ពី​ភាព​ស្អាត​ស្អំ​របស់​គាត់​​ ដល់​ប៉ូលិស​ ដោយ​ខ្លួន​ឯង។ ចង់​ដឹង​ថា​ តួ​ឯក​ នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ "Taken 3" នេះ​ ផ្សង​គ្រោះ​ថ្នាក់​​យ៉ាង​ណា​ខ្លះ​ ក្នុង​ការ​​វែក​មុខ​​ឃាតក​ពិត សម្លាប់​ប្រពន្ធ​របស់​គាត់​ សូម​កុំ​ភ្លេច​​ទស្សនា​ភាព​យន្ត​ 4DX ​នេះ​ទាំង​អស់​គ្នា​ នៅ​រោង​ភាព​យន្ត​ Major Cineplex By Cellcard ផ្សារ​ទំនើប​អ៊ីអន ជាន់​ទី២ទាំង​អស់​គ្នា...!!!

 

http://youtu.be/HUJZjUaNzgw អត្ថបទ៖ យិន​ សំបូរ​