Hun Sen Cup៖ រក​ឃើញ​បេក្ខភាព​ទាំង ៨ ទៅ​វគ្គ​បន្ទាប់

  • 2015-01-13 21:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​វគ្គ​ជម្រុះ​ពាន​រង្វាន់​ធំ​លំដាប់​ទី២ នៅ​ប្រទេស​កម្ពុជា​គឺ​ពាន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ ២០១៥ បាន​​រក​ឃើញ​ក្រុម​​ចំនួន ៨ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ហើយ​ក្រោយ​ចំណាយ​ពេល​ប្រកួត​អស់ ៥ ថ្ងៃ​គឺ​ចាប់​ពី​​ថ្ងៃ​ទី ៨ ដល់ ១២ មករា ឆ្នាំ ២០១៥។

 

ការ​ប្រកួត​រវាង​ក្រុម​ព្រែកជ័យ​កីឡា និង Albirex Niigata PP កាល​ពី​ម្សិលមិញ

 

 

ក្រុម​ខ្លាំង​នីមួយៗ ប្រចាំ​​វគ្គ​ជម្រុះ​​ឆ្នាំ​នេះ

មណ្ឌល​ខាង​ត្បូង​ (នៅ​ខេត្ត​តាកែវ)

ខេត្ត​កំពត​

មណ្ឌល​ខាង​ជើង​

ខេត្ត​ក្រចេះ​

មណ្ឌល​ខាង​លិច

ខេត្ត​បាត់ដំបង

មណ្ឌល​កណ្ដាល​ (នៅ​ខេត្ត​កំពង់ធំ)

ខេត្ត​សៀមរាប​

មណ្ឌល​​ភ្នំពេញ​

ក្រសួងការពារជាតិ (លេខ១ ពូល A )

គីរីវង់សុខសែនជ័យ (លេខ១ ពូល B)

Albirex Niigata (ឈ្នះ​វគ្គ​ចំណាត់​ថ្នាក់​លេខ ២)

មណ្ឌល​ខាង​កើត​ (ខេត្ត​ព្រៃវែង)

ខេត្ត​ព្រៃវែង

 

ក្រុម​ទាំង ៨ នេះ​ត្រូវ​​​ចាប់​ពូល​ប៉ះ​ក្រុម​ចំនួន ៨ ដែល​មាន​ចំណាត់​ថ្នាក់​ពី​លេខ ១ ដល់​លេខ ៨ នៃ​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីក​២០១៤ កំពុង​តែ​អង្គុយ​ចាំ មាន​ដូចជា ភ្នំពេញក្រោន, ចម្ការកៅស៊ូបឹងកេត, ណាហ្គាខប, ស្វាយរៀង​, ត្រាយអាស៊ី​ភ្នំពេញ, អគ្គស្នងការដ្ឋាន​នគរបាលជាតិ, បៀលប្រាយ និង អាស៊ីអឺរ៉ុប។

 

នៅ​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី ១៤ មករា ស្អែក​នេះ​នឹង​ធ្វើ​ពិធី​ចាប់​ឆ្នោត​បែងចែក​ពូល​ជា​ផ្លូវការ​នៅ​ស្នាក់ការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ។ តាម​គម្រោង​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​នេះ​នឹង​រៀបចំ​ពី​ថ្ងៃ​ទី ២១ មករា ដល់ ២១ ខែ​កុម្ភៈ​ឆ្នាំ ២០១៥។

 

ព័ត៌មាន​បន្ថែម​ពី​ពាន​រង្វាន់​នេះ Sabay នឹង​ជម្រាប​ជូន​ជា​បន្តបន្ទាប់។

 

អត្ថបទ៖ ម៉ឺន រស្មី