ជ័យ កុសល ត្អូញរឿងតម្លៃខ្លួនចៅក្រមនិងអាជ្ញាកណ្ដាលតិចជាងកីឡាករ
- 2015-01-17 16:42:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ័យ កុសល ត្អូញរឿងតម្លៃខ្លួនចៅក្រមនិងអាជ្ញាកណ្ដាលតិចជាងកីឡាករ
ចន្លោះមិនឃើញ
អតីតអ្នកប្រដាល់ជើងចាស់ ជ័យ កុសល បានប្រាប់ថាកាលគាត់នៅប្រកួត អាចរកប្រាក់បានច្រើន ប៉ុន្តែពេលមកធ្វើជាអាជ្ញាកណ្ដាលនិងជាចៅក្រមបែរជាខ្សត់ចំណូលទៅវិញ។
ក្រោយឈប់ឡើងប្រកួតភ្លាមលោក ជ័យ កុសល បានឈានជើងចូលចាប់អាជីពជាអាជ្ញាកណ្ដាលនិងចៅក្រមភ្លាម។ លោកថា ពីមុនពេលលោកនៅប្រកួតហើយបានឡើងសង្វៀនម្ដងយ៉ាងហោចណាស់ក៏អាចបានប្រាក់ពី ៣០០$ ទៅ ៥០០$ដែរសម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិ ហើយសម្រាប់ការប្រកួតក្នុងស្រុកវិញក៏អាចបានពី១០០ ទៅ៣០០ $នេះបូកបញ្ចូលទាំងប្រាក់ឧបត្ថម្ភ។
ប៉ុន្តែពេលនេះលោកបានលាងដៃឈប់ប្រកួត និងបានចាប់អាជីពមួយទៀតគឺជាអាជ្ញាកណ្ដាលនិងជាចៅក្រម នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ និងបាយ័ន។ លោកបានបន្ថែមទៀតថា ការធ្វើជាអាជ្ញាកណ្ដាលនិងចៅក្រមនេះ លោកអាចទទួលបានត្រឹមតែ១០$ប៉ុណ្ណោះសម្រាប់មួយថ្ងៃ តែលោកបានបញ្ជាក់ថាក្នុង១សប្ដាហ៍អាចមានពី៣ទៅ៤កម្មវិធីប្រដាល់។
លោកបង្ហើបទៀតថា ៖«គេប្រហែលជាឆ្ងល់ថា បើការប្រកួតអាចរកបានប្រាក់ច្រើនជាង ហើយហេតុអីបានជាឈប់? ចង់ប្រាប់ថា ខ្ញុំអត់ចង់ឈប់ប្រកួតទេ តែខ្ញុំឥឡូវចាស់ហើយ ពេលនេះប្រកួតមិនអាចទប់កម្លាំងគេឲ្យចប់ទឹកបាន ម៉្យាងទៀត ទោះបីប្រឹងហ្វឹកហាត់យ៉ាងណានៅតែឡើងវៃមិនកើត និយាយរួមអត់កម្លាំងតែម្ដង»។
អ្នកប្រដាល់រូបនេះប្រាប់ទៀតថា បើនិយាយពីរទឹកចិត្តនៅតែស្រលាញ់តែដោយសាកម្លាំងគ្មានទោះយ៉ាងណានៅតែមិនអាចតទៅទៀតបាន លោកលើកឡើងទៀតថា អ្នកប្រដាល់ឥឡូវគេ កំពុងឲ្យតម្លៃនិងជួយឧបត្ថម្ភដល់កីឡាករយ៉ាងច្រើនមិនដូចសម័យលោកទេ។
ជ័យ កុសល (កណ្តាល)
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា