RSV 4 រូបរាងអស់ទាស់ តម្លៃវិញជិត ២ ម៉ឺនដុល្លារ
- 2015-01-17 16:43:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
RSV 4 រូបរាងអស់ទាស់ តម្លៃវិញជិត ២ ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
RSV 4 ប្រិយមិត្តគ្រាន់តែឃើញភ្លាមចាប់ចិត្តតែម្តងសម្រាប់ការរូបរាងដ៏ស្រស់សង្ហារបស់ម៉ូតូស្ព័រនេះ។ RSV 4 ជាម៉ូតូស្ព័រស្នាដៃផលិតរបស់ក្រុមហ៊ុន Aprillia ដែលកំពុងទទួលចាប់អារម្មណ៍ពីអតិថិជនដែលចូលចិត្តប្រភេទម៉ូតូធំ។
ចំណុចបច្ចេកទេសសំខាន់ៗរបស់ RSV 4៖
ប្រភេទម៉ាស៊ីន៖ ស៊ីឡាំង ៤ កម្លាំងច្រាន ៤ តង់ ស៊ីប៉ាប់ ៤
ទំហំមាឌ៖ ១០០០ សេសេ
អង្កត់ផ្ចិត និងចម្ងាយចរពីស្តុង៖ 78 x 52.3 mm
ប្រព័ន្ធបញ្ឆេះ៖ អេឡិចត្រូនិច
ប្រព័ន្ធលេខ៖ ៦ លេខ
ប្រព័ន្ធបូមមុខ៖ Upside-down Racing
ប្រព័ន្ធបូមក្រោយ៖ Double Braced aluminium swingarm
ប្រភេទកង់៖ មុខ 120/70 ZR 17, ក្រោយ 200/55 ZR 17
ទំហំម៉ូតូ៖ ប្រវែង 2040 mm, ទទឹង 735 mm
ទម្ងន់ម៉ូតូ៖ 181 kg
ចំណុះធុងសាំង៖ 18.5 លីត្រ
RSV4 ម៉ូតូស្ព័រ មានលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយតាមរយៈក្រុមហ៊ុន Aprillia Cambodia ក្នុងតម្លៃ (Full Option) ប្រហែល ១៩៧៥០ ដុល្លារអាមេរិក។
ព័ត៌មានទាក់ទងក្រុមហ៊ុន Aprilia Cambodia តាមលេខ ០២៣ ៩៨៩ ០៩០៕
អត្ថបទ៖ ប៊ុណ្ណារ៉ា