៥កម្មវិធីមានសារៈសំខាន់សម្រាប់ Smartphone Nokia ឬ Microsoft
- 2015-01-23 18:02:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥កម្មវិធីមានសារៈសំខាន់សម្រាប់ Smartphone Nokia ឬ Microsoft
ចន្លោះមិនឃើញ
អ្នកទើបប្រើប្រាស់ Windows Phone (Nokia ឬ Microsoft) ថ្មីថ្មោងខ្លះប្រហែលជាពិបាករកកម្មវិធី (Apps) ណាដែលមានប្រយោជន៍សម្រាប់ទូរសព្ទ Smartphone របស់ខ្លួន។ អ្នកខ្លះអាចនឹងយល់ថា ទូរសព្ទទាំងនេះគ្មានកម្មវិធីល្អៗដូចពពួកទូរសព្ទដើរដោយ Android ឬ iOS ទេ។ តែតាមពិត មានកម្មវិធីខ្លះអាចប្រើនៅលើ Windows Phone នេះបាន មានមុខងារមិនចាញ់កម្មវិធីនៅលើ Android ឬ iOS នោះឡើយ។
ខាងក្រោមនេះជាកម្មវិធី៥ អត់គិតថ្លៃ និងអាចមានសារសំខាន់សម្រាប់អ្នក៖
១) UC Browser
ជា Browser ងាយស្រួលប្រើជំនួស Firefox ឬ Chrome ដោយដំណើរការលឿន។ នៅក្នុង Browser នេះ មាន My Collection ដែលមានកម្មវិធី Download វីដេអូ មាន Top Sites (គេហទំព័រ) សំខាន់ៗ និងមានអ្វីៗជាច្រើនទៀត។
២) Phum Dictionary v1.1
ជាវចនានុក្រម អាចស្វែងរកពាក្យពី ខ្មែរ–អង់គ្លេស, អង់គ្លេស–ខ្មែរ, ឬស្វែងយល់អត្ថន័យនៃពាក្យ ខ្មែរ–ខ្មែរ ក៏បាន។
៣) Photo Private & Lock
កម្មវិធីនេះដូចជា Folder ដែលអ្នកអាចចាក់សោបាន ដោយគ្រាន់តែប្រើម្រាមដៃគួសជាអក្សរសម្រាប់ចាក់សោជាការស្រេច។ ក្នុងកម្មវិធីនេះ អ្នកអាចផ្ទុករូបថតសម្ងាត់ៗរបស់អ្នក ដែលមិនចង់ឲ្យអ្នកយកទូរសព្ទរបស់អ្នកទៅកាន់ឃើញ។ ក្នុងករណី អ្នកបើកមើលរូបនៅក្នុងនោះហើយប៉ុន្តែភ្លេចបិទវិញ កម្មវិធីនេះក៏នឹងជួយបិទរូបថតរបស់អ្នកដោយស្វ័យប្រវត្ត។
៤) Download Youtube 2014
ជាកម្មវិធី ដែលអ្នកអាចទាញយក (Download) វីដេអូមកទុកមើល។ ពេលអ្នក Play វីដេអូណាមួយនៅលើកម្មវិធីនេះ នឹងមានប៊ូតុង Download នៅពីក្រោមនោះ។ នៅពេលអ្នកចុច Download វីដេអូ វានឹងបង្ហាញជម្រើសបីដល់អ្នក High Quality, Average Quality, ឬ Low Quality។ ដើម្បីទៅមើលវីដេអូដែល Download ហើយ សូមចូលទៅ Home (ចុចសញ្ញានៅខាងលើផ្នែកខាងឆ្វេង) រួចចុចលើ Downloaded។
៥) Flashlight Free
កម្មវិធីពិលសម្រាប់ទូរសព្ទ Smartphone មានច្រើនណាស់ ប៉ុន្តែអ្វីដែលកម្មវិធីអត់គិតថ្លៃមួយនេះពិសេសជាងគេ គឺអ្នកគ្រាន់តែបើកកម្មវិធីនេះភ្លាម វានឹងបាច់ភ្លើងភ្លឺភ្លែត ខណៈកម្មវិធីខ្លះវិញទាមទារឲ្យអ្នកចុចប៊ូតុងបើកភ្លើងសិន។
***កម្មវិធីទាំងអស់នេះអាចទាញយកពី Store បាន ដោយឥតគិតថ្លៃ
ដោយ៖ មាស រ័ត្ន