ឡូយ​ម៉េះ​!​ ឆាប់​ៗ​នេះ ឆ្លើយ​សំណួរ​​ប្រលោមលោក​ Sabay អាច​​ឈ្នះ​រង្វាន់​ទៀត​!​​

  • 2015-01-28 22:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​អ្នក​អាន​ដែល​តែង​គាំ​ទ្រ​គ្រប់​ប្រលោមលោក​ Sabay ធ្លាប់​បាន​ចូល​រួម​ឆ្លើយ​សំណួរ​នៅ​ចុង​សប្ដាហ៍​ពីរ​ដង​មក​ហើយ ប៉ុន្តែ​ជា​ការ​សាកល្បង​ឆ្លើយ​ដើម្បី​ចង់​ដឹង​ថា​តើ​អ្នក​ស្គាល់​ប្រលោមលោក​ Sabay ច្បាស់​កម្រិត​ណា​ប៉ុណ្ណោះ​។

 

​ឆ្នាំ​ថ្មី​នេះ ប្រលោមលោក​ Sabay នឹង​មាន​កម្មវិធី​ថ្មី​ប្រចាំ​សប្ដាហ៍មួយ​ទៀត​ ​ជា​ការ​លើក​ទឹក​ចិត្ត​មិត្ត​អ្នក​អាន​ដែល​ចូល​រួម​ឆ្លើយ​សំណួរ​​ដើម្បី​​ទទួល​បាន​រង្វាន់​ពិសេស​។

 

ខាង​ក្រោម​នេះ​គឺ​ជា​គំរូ​សំណួរ​ និង​លក្ខខណ្ឌ​​នៃ​កម្មវិធី​​៖​

 

 

 

តើ​រង្វាន់​មាន​អ្វី​ខ្លះ​?

អ្នក​នឹង​ទទួល​បាន​សំបុត្រ​កុន​ទស្សនា​នៅ​រោង​កុន​ Major Cineplex ឬ​សំបុត្រ​ចូល​លេង​បូលីង​ នៅ​ផ្សារ​ទំនើប​អ៊ីអន​។ អ្នក​ឈ្នះ​ក្នុង​មួយ​សប្ដាហ៍​មាន​ ៥​រូប ដោយ​ក្នុង​មួយ​រូប​ទទួល​បាន​សំបុត្រ​ ២​សន្លឹក​។ អ្នក​ឈ្នះ​សំបុត្រ​កុន អាច​ទស្សនា​រឿង​​ប្រភេទ 2D ក៏​បាន 3D ក៏​បាន នៅ​ពេល​ណា​ក៏​បាន ខណៈ​អ្នក​ឈ្នះ​សំបុត្រ​លេង​បូលីង អាច​ទៅ​លេង​ពេល​ណា​ក៏​បានដែរ។

 

លក្ខខណ្ឌ​នៃ​ការ​ចូលរួម​ឆ្លើយ​៖

  • អ្នក​ដែល​អាច​មាន​សិទ្ធិ​ចូល​ឆ្លើយ​សំណួរ​បាន​ ត្រូវ​តែ​ជា​អ្នក​ដែល​បាន​ចុច​ Like លើ​ Page Facebook របស់​ ប្រលោមលោក​ Sabay https://www.facebook.com/sabaynovel
  • សូម​ជ្រើស​រើស​ចម្លើយ​មួយ​ដែល​ត្រឹម​ត្រូវ ហើយ​ Comment នៅ​ក្នុង​ប្រអប់​ពី​ក្រោម​រូបភាព​សំណួរ​ក្នុង​ Facebook Page របស់​ប្រលោមលោក​ Sabay
  • បន្ទាប់​ពី​ឆ្លើយ​រួច អ្នក​ត្រូវ​ Share សំណួរ​នោះ​នៅ​លើ​ Wall Facebook របស់​អ្នក​
  • អាច​មាន​សិទ្ធិ​ចូល​រួម​ឆ្លើយ​បាន​ចន្លោះ​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៨​យប់​ នៅ​ថ្ងៃ​ដែល​ចេញ​សំណួរ​
 

កម្មវិធី​នេះ នឹង​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។ ​ក្រុម​ការងារ​ប្រលោមលោក​ Sabay នឹង​ផ្ដល់​ជូន​សប្ដាហ៍​ដំបូង​នូវ​សំបុត្រ​កុន​នៅ​រោងកុន Major Cineplex ចំនួន​១០​សន្លឹក ដល់​អ្នក​ឈ្នះ​៥​រូប​។ ចំណែក​សប្ដាហ៍​បន្ទាប់ នឹង​ផ្ដល់​ជូន​សំបុត្រ​ចូល​លេង​បូលីង នៅ​ផ្សារ​ទំនើប​អ៊ីអន ចំនួន​១០​សន្លឹក ដល់​អ្នក​ឈ្នះ​៥​រូប​ដូច​គ្នា​។

 

សំគាល់​៖ ការ​ផ្ដល់​ជូន​រវាង​សំបុត្រ​កុន និង​សំបុត្រ​ចូល​លេង​បូលីង​ត្រូវ​ធ្វើ​ឡើង​ដោយ​ឆ្លាស់​គ្នា​មួយ​អាទិត្យ​ម្ដង​។

 

កាលបរិច្ឆេទ​ប្រកាស​លទ្ធផល​ និង​អ្នក​ឈ្នះ​៖

ការ​ប្រកាស​លទ្ធផល​អ្នក​ឈ្នះ ​នឹង​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​សុក្រ នៅ​លើ​ Facbook Page របស់​ប្រលោមលោក​ Sabay។ ​អ្នក​ឈ្នះ​រង្វាន់ សូម​ទាក់​ទង​មក​ក្រុម​ការងារ​ប្រលោមលោក Sabay ដើម្បី​បើក​រង្វាន់​តាម​រយៈ​ទូរសព្ទ​លេខ៖ 070 986 356។ មិត្ត​អ្នក​អាន​ក៏​អាច​ទាក់​ទង​មក​សាកសួរ​ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​ការ​ចូលរួម​ឆ្លើយ​សំណួរ​នេះ​ផង​ដែរ​៕

 

កម្មវិធី​នេះ​មាន​តែនៅ​លើ​ Facebook Page របស់​ប្រលោមលោក​ Sabay តែ​មួយ​គត់!

 

ចុច​ Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ

 

ចុច​ត្រង់​នេះ​ដើម្បី​ចូល​អានប្រលោម​លោក Sabay

 

ដោយ៖ សរ សុគន្ធី​

អត្ថបទពេញនិយម