មិនធម្មតា! Nokia N1 លក់ដាច់អស់រលីងពីស្តុកទាំង៤លើក
- 2015-02-05 13:40:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! Nokia N1 លក់ដាច់អស់រលីងពីស្តុកទាំង៤លើក
ចន្លោះមិនឃើញ
កាលពីខែមករាកន្លងទៅ Nokia N1 លក់ដាច់អស់រលីងចំនួន ២ម៉ឺនគ្រឿងត្រឹមតែ ៤នាទីសម្រាប់លើកទីមួយ និងលើកទីពីរលក់ដាច់អស់ចំនួនជាង ៣ម៉ឺនគ្រឿងតែរយៈពេល ៧នាទីនិង ៤៧វិនាទី។ ចំណែកឯទីបីនិងទីបួននេះ Tablet នេះក៏លក់ដាច់អស់ពីស្តុករលីងទៀត។
យ៉ាងណាក៏ដោយប្រភពពុំបានបញ្ជាក់ពីចំនួនជាក់លាក់ក្នុងការលក់លើកទីបីនិងទីបួននោះទេ តែបើតាមសន្ទុះនៃការចាប់អារម្មណ៍របស់ប្រជាជនចិន អាចនិយាយបានថា ទាំងពីរលើកចុងក្រោយក៏មិនចាញ់លើកទីមួយនិងទីពីរនោះដែរ។
ការលក់ Nokia N1 លើកទីមួយ (បានចំនួន ២ម៉ឺនគ្រឿង) មានអតិថិជនចិនចាប់អារម្មណ៍យ៉ាងច្រើនរហូតដល់ទៅជាង ៥៦ម៉ឺននាក់ ខណៈដែលលើកទីពីរ (បានចំនួន៣២ ០០០គ្រឿង) មានអតិថិជនចាប់អារម្មណ៍រហូតដល់ជាង ៦៦ម៉ឺននាក់ឯណោះ។
ដូច្នេះអាចនិយាយបានថា Xiaomi មិនជាក្រុមហ៊ុនតែមួយទេដែលបានលក់ផលិតផលរបស់ខ្លួន Online អស់រលីងពីស្តុក តែ Nokia N1 ឯណេះវិញក៏មិនធម្មតាដែរ។
Specs របស់ Nokia N1៖
-គ្មានស៊ីម (ប្រើ WiFi) -កាមេរ៉ាក្រោយ 8MP កាមេរ៉ាមុខ 5MP -អេក្រង់៖ ៧,៩អ៊ីញនិង Resolution 1536 x 2048 pixels -កញ្ចក់ការពារ៖ Corning Gorilla Glass 3 -Memory ម៉ាស៊ីន៖ 32 GB, RAM 2GB -CPU៖ Quad-core មានល្បឿន 2.3 GHz -Chip៖ Intel Atom Z3580 -ប្រព័ន្ធប្រតិបត្តិការ៖ Android Lollipop (Version 5.0) ជាមួយបច្ចេកវិទ្យា Nokia’s Z launcher -តម្លៃប្រហាក់ប្រហែល៖ ២៦០ដុល្លារ -តួស្រោបដោយអាលុយមីញ៉ូម៕
Nokia N1 នឹងត្រូវដាក់លក់ម្តងទៀតនៅថ្ងៃទី ២៦ ខែកុម្ភៈ។ ចាំមើលថាតើការលក់លើកទី៥ខាងមុខនេះ យ៉ាងណាដែរ?
អាន៖ ទៀតហើយ! Nokia N1 លក់ដាច់អស់ពីស្តុកត្រឹមប៉ុន្មាននាទីសោះ
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ phonearena