នាយក​ក្រុម​វិទ្យាល័យ​ភ្នំពេញ​ថ្មី​រំពឹង​ឈ្នះ​ជើង​ឯក​ Western Cup ដល់​៩០​%

  • 2015-02-05 16:07:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ក្រុម​បាល់ទះ​វិទ្យាល័យ​ ហ៊ុន សែន ​ភ្នំពេញថ្មី​ពុំ​ការ​​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ឡើយ​នៅ​ពេល​ក្រុម​របស់​លោក​​ប៉ះ​ក្រុម​​វិទ្យាល័យ​ព្រែកលៀប​​សម្រាប់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​នៃ​ពាន​បាល់ទះ Western Cup ដែល​នឹង​ប្រព្រឹត្តិ​នា​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ​នេះ​វេលា​ម៉ោង​២​រសៀល​នៅ​វិទ្យាល័យ​ពងទឹក។

 

លោក​ ឆាយ សុងលី នាយក​វិទ្យាល័យ​ និង​ជា​អ្នក​ដឹក​នាំ​ក្រុម​ភ្នំពេញ​ថ្មី​បាន​ឲ្យ​ដឹង​ថា ​សមាជិក​ក្រុម​របស់​លោក​បាន​ប្រឹងប្រែង​ហ្វឹកហាត់​តាំង​ពី​ដើម​ឆ្នាំ​មក​ម្ល៉េះ ​ហើយ​ការ​ជួប​វិទ្យាល័យ​ព្រែកលៀប​ក្នុង​វគ្គ​៨​ក្រុម​ចុង​​ក្រោយ​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ។ «ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​អាច​ឈាន​ចូល​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

 

លោក​ ឆាយ សុងលី នាយក​វិទ្យាល័យ​ ហ៊ុន សែន ​ភ្នំពេញ​ថ្មី​

 

លោក​ថា​ ក្រុម​របស់​លោក​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ចំណោម​ក្រុម​វិទ្យាល័យ​៤នៅ​ភ្នំពេញ​រួម​មាន​ វិទ្យាល័យ​ ព្រែកឯង វិទ្យាល័យ​ពងទឹក និង​វិទ្យាល័យ​ ហ៊ុន សែន ជម្ពូវ័ន។ លោក​បញ្ជាក់​ថា ៖«តាម​ការ​ពិនិត្យ​របស់​ខ្ញុំ ឆ្នាំ​នេះ​ខ្ញុំ​គិត​ថា​អាច​​ឈ្នះ​ជើង​ឯក​បាន​រហូត​ដល់​ទៅ​៩០%​ ព្រោះ​កីឡាករ​របស់​ខ្ញុំ​ទាំង​អស់​ដែល​ជួយ​​សាលា​របស់​ខ្ញុំ​​ឲ្យ​ឈ្នះ​ជើង​ឯក​នោះ​​បាត់​មុខ​តែ​ម្នាក់​​គត់​ ក្រៅ​ពី​នោះ​នៅ​ទាំង​អស់»។

 

ចំណែក​លោក​ ស្រេង សេង ប្រធាន​ការិយាល័យ​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា​ ក្រោម​​ការ​តាម​ដាន​ការ​ប្រកួត​កន្លង​មក​​ ក្រុម​ទាំង​អស់​ លោក​គិត​ថា​មាន​ក្រុម​ចំនួន​៤ខាង​លើ​អាច​មាន​ឱកាស​ប្រជែង​យក​ចំណាត់​ថ្នាក់​ល្អ​​បាន។

លោក​បាន​សង្កត់​ធ្ងន់​លើ​​វិទ្យាល័យ​ភ្នំពេញ​ថ្មី​ជាង​គេ​ ដោយ​ក្រុម​នេះ​ជា​ជើង​ឯក​ចាស់​ ហើយ​ឆ្នាំ​នេះ​នៅ​តែ​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​កន្លង​មក។

 

សម្រាប់​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ​នេះ ក៏​មាន​មួយ​គូ​ទៀត​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​​វិទ្យាល័យ​កោះដាច់​ និង​វិទ្យាល័យ​ព្រែក​ឯក​នៅ​ទី​លាន​វិទ្យាល័យ​ពង​ទឹក វេលា​ម៉ោង​៤​រសៀល៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​