Age Of Naga អាច​បង្កើន​កម្រិត level ដល់ Level 100 ហើយ

  • 2015-02-12 18:20:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ឃើញ​ថា កំពូល​អ្នក​ប្រយុទ្ធ​ជាច្រើន​រូប​បាន​បង្កើន​កម្រិត Level របស់​ខ្លួន​ដល់ Level កំណត់​គឺ Level 95 រួច​រាល់​ហើយ ដូច្នេះ​សម្រាប់​ការ Update នៅ​ថ្ងៃ​ស្អែក​នេះ សេវា​កម្សាន្ត Age Of Naga នឹង​អនុញ្ញាត​ឲ្យ​អ្នក​កម្សាន្ត​គ្រប់រូប​បន្ថែម​កម្រិត Level របស់​ខ្លួន​រហូត​ដល់ Level 100 ដើម្បី​ឲ្យ​ប្រិយមិត្ត​អាច​បន្ត​ដំណើរ​បំពេញ​បេសកកម្ម​ថ្មីៗ​ជាច្រើន​ទៀត ក៏​ដូចជា​សាក​ថ្វី​ដៃ​ប្រយុទ្ធ​ជាមួយ​មេ​បិសាច​ថ្មីៗ ដែល​មាន​កម្លាំង​អនុភាព​ខ្លាំង​ជាង​មុន​ផង។

 

 

អម​ដំណើរ​ជាមួយ​នឹង​ការ Update បន្ថែម​កម្រិត Level រហូត​ដល់ Level 100 នេះ សេវា​កម្សាន្ត​ក៏​បន្ថែម​ព្រឹត្តិការណ៍​កម្ចាត់​បិសាច New Year Beast ដើម្បី​ជា​កាដូ​ជូន​ដល់​អ្នក​កម្សាន្ត​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ផង​ដែរ ដែល​ព្រឹត្តិការណ៍​នេះ​នឹង​ផ្ដល់​រង្វាន់ ក៏​ដូចជា​បទពិសោធន៍​ជាច្រើន​មហិមា​ដល់​អ្នក​ក្លាហាន​គ្រប់​រូប​ក្នុង​ការ​បង្កើន​កម្រិត Level ឲ្យ​ដល់ Level 100 ឲ្យ​បាន​លឿន​។

អាន៖ Legendary Nightmare សុបិន​អាក្រក់​ដែល​អ្នក​ក្លាហាន​មិន​ធ្លាប់​ជួប

បិសាច New Year Beast ចំនួន ១០ ក្បាល​នឹង​បង្ហាញ​ខ្លួន​ជា​រៀងរាល់ ៣ ម៉ោង​ម្ដង​នៅ​លើ​ផែនទី Bailihuang ចំនួន ៥ និង Stormy Town ចំនួន ៥ ដោយ​គិត​ចាប់​ពី​ម៉ោង ១ រំលង​អធ្រាត្រ​ទៅ។ បន្ថែម​ពី​ការ​បង្ហាញ​ខ្លួន​ជា​រៀងរាល់ ៣ ម៉ោង​ម្ដង អ្នក​ក្លាហាន​គ្រប់រូប​នៅ​តែ​មាន​ឱកាស​ប្រយុទ្ធ​ជាមួយ​បិសាច New Year Beast  ដោយ​គ្រាន់តែ​ចូល​កម្ចាត់​បិសាច​នៅ​ក្នុង Dungeon ផ្សេងៗ។ បន្ទាប់​ពី​សម្លាប់​មេ​បិសាច​ចុងក្រោយ​គេ​បង្អស់​ប្រចាំ Dungeon នីមួយៗ បិសាច New Year Beast នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង Dungeon នោះ​ភ្លាម។

 

 

ការ​កម្ចាត់​បិសាច New Year Beast កំពូល​អ្នក​គុន​និយម​គ្រប់​រូប​គួរ​​ប្រមូល​គ្នា​ឲ្យ​បាន​ច្រើន ព្រោះ​បិសាច New Year Beast ទាំង​នេះ​មាន​អនុភាព និង​យុទ្ធ​សិល្ប​ខ្លាំង​ណាស់ ជាពិសេស​នោះ​គឺ​ស្បែក​តាន់​មាន​ឈាម​ច្រើន​តែ​ម្ដង​ដែល​អាច​ធ្វើ​ឲ្យ​ចំណាយ​ពេល​ច្រើន​បើ​សិន​ជា​អ្នក​ក្លាហាន​ចូល​ប្រយុទ្ធ​ទាំង​មាន​សមាជិក​តិច។

 

យ៉ាងណាមិញ សមាជិក​តិច​វា​មិន​ថ្វី​នោះ​ទេ បើសិនជា​ប្រិយមិត្ត​ប្រើប្រាស់​ដាវ​ទិព្វ Demon Slaying Sword ក្នុង​ការ​កម្ចាត់​បិសាច New Year Beast ព្រោះ Demon Slaying Sword អាច​ធ្វើ​ឲ្យ​បិសាច​នោះ​រង​របួស​អស់​ឈាម​រហូត​ដល់​ទៅ​ចំនួន ១៥ ភាគរយ​ឯណោះ​រាល់​ពេល​ការ​ប្រើប្រាស់​ម្ដង ដែល Demon Slaying Sword នេះ​ប្រិយមិត្ត​អ្នក​កម្សាន្ត​អាច​រក​បាន​នៅ​ក្នុង Store ឬ​ទទួល​បាន​ពី​ការ​សម្លាប់​មេ​បិសាច​នានា​នៅ​ក្នុង Dungeon។

 

អាន៖ គប់​ព្រិល​ឲ្យ​ក្លាយ​ជា​មនុស្ស​ទឹកកក​ដើម្បី​ទទួល​បាន​កាដូ

 

បន្ទាប់​ពី​សម្លាប់​បិសាច New Year Beast រួច​ហើយ អ្នក​ក្លាហាន​នឹង​ទទួល​បាន​បទពិសោធន៍​យ៉ាង​ច្រើន​មហិមា រួម​ទាំង Buff ធ្វើ​ឲ្យ​ធ្វើ​ដំណើរ​បាន​លឿន មាន​ឈាម​ច្រើន និង​ទទួល​បាន​បទពិសោធន៍​ទ្វេដង​ពេល​សម្លាប់​បិសាច ហើយ​អ្វី​ដែល​ពិសេស​គឺ​សម្ភារៈ​ប្រយុទ្ធ Legendary ដែល​ជា​សម្ភារៈ​ប្រយុទ្ធ​មាន​អនុភាព​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

 

អត្ថបទ៖ ភីឆាយ

អត្ថបទពេញនិយម
អត្ថបទថ្មី