វិទ្យាល័យ​ភ្នំពេញថ្មី និង សាមគ្គី ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ Western Cup 2015

  • 2015-02-15 17:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​របស់​វិទ្យាល័យ​ហ៊ុន​សែន​ភ្នំពេញថ្មី ដែល​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ ត្រូវ​ជួប​ក្រុម​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​បាល់ទះ​​សម្រាប់​សិស្ស​វិទ្យាល័យ​ទូទាំង​រាជធានី​ភ្នំពេញ Western Cup 2015 នេះ​នៅ​រសៀល​ថ្ងៃ​​ទី១៦ កុម្ភៈ ស្អែក​ក្នុង​បរិវេណ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

 

 

សកម្មភាព​ប្រកួ​តនាពេល​កន្លង​មក

  មុន​ឡើង​មក​ដល់​វគ្គ​នេះ​ក្រុម វិទ្យាល័យ​ហ៊ុន​សែន​ភ្នំពេញថ្មី បាន​យក​ឈ្នះ​ក្រុម​វិទ្យាល័យ​ព្រែកឯង ដោយ​លទ្ធផល ៣ សិត ទល់ ០ គឺ ២៥ – ២៣, ២៥ – ១៨ និង ២៥ – ២១ លើ​ទីលាន​វិទ្យាល័យ​វត្ត​កោះ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ កាល​ពី​ថ្ងៃ​ទី ១៣ កុម្ភៈ កន្លង​ទៅ ខណៈ​ក្រុម​ វិទ្យាល័យ​ជាស៊ីម​សាមគ្គី បាន​យក​ឈ្នះ​ក្រុម​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូវ័ន្ត ៣ សិត ទល់ ១ សិត គឺ ២៨-២៦, ២៥-២១, ១៩-២៥ និង ២៥-២០។   វគ្គ​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ៣ ដែល​មាន​ទឹក​ប្រាក់ ៤ លាន​រៀល និង ចំណាត់​ថ្នាក់​លេខ ៤ ទឹក​ប្រាក់ ៣ លាន​រៀល រវាង​ក្រុម​ចាញ់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ មាន វិទ្យាល័យ​ព្រែកឯង និង ហ៊ុនសែន​ជម្ពូវ័ន្ត នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី ១៦ កុម្ភៈ ក្នុង​បរិវេណ​វិទ្យាល័យ​បាក់ទូក។   ចំណែក​វគ្គ​ដណ្ដើម​ជើង​ឯក អម​ដោយ​ពាន​រង្វាន់ និង ប្រាក់​​រៀល រវាង​ក្រុម​វិទ្យាល័យ​ហ៊ុន​សែន​ភ្នំពេញថ្មី និង វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី​​ នឹង​ធ្វើ​ឡើង​នៅ​វិមាណ​ពហុ​កីឡដ្ឋាន​ជាតិ ចាប់​ពី​ម៉ោង ១:៣០ នាទី រសៀល​តទៅ។   Western Cup 2015 រៀបចំ​ឡើង​ដោយ​សាកល​វិទ្យាល័យ​វេស្ទើន ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ដៃ​គូ​មួយ​ចំនួន​ដូចជា ភេសជ្ជៈ M-150, រោងភាព​យន្ត​លេជេន​, ផ្សារ​ទំនើប Cambodian Superstore, ភេសជ្ជៈ AQUARIUS, សាលា​វេស្ទើន​អន្តរជាតិ, មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វេស្ទើន, Sokha Hotel and Resorts និង វេបសាយ Sabay។

 
  សរុប​សាលា​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​តាំង​ពី​បង្កើត​មក​​មាន ឆ្នាំ ២០១០ បាន​ទៅ​វិទ្យាល័យ​ឬស្សកែវ ហើយ​ឆ្នាំ ២០១១ ធ្លាក់​ទៅ​វិទ្យាល័យ​ហ៊ុនសែន ជម្ពូវ័ន វិញ​ម្ដង។ ចំណែក​នៅ​ឆ្នាំ​ ២០១២ បាន​ទៅ​វិទ្យាល័យ​ព្រែកលៀប ប៉ុន្ដែ​នៅ​ឆ្នាំ ២០១៣ វិទ្យាល័យ​ហ៊ុនសែន ជម្ពូវ័ន ដណ្ដើម​បាន​មក​វិញ និង ចុង​ក្រោយ​​ឆ្នាំ ២០១៤ បាន​មក​វិទ្យាល័យ​ ហ៊ុនសែន ភ្នំពេញថ្មី៕   ចុង​ឆ្នាំ ២០១៥ តើ វិទ្យាល័យ​ហ៊ុន​សែន​ភ្នំពេញថ្មី ឬ វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី​​ អាច​គ្រង​តំណែង​ជើង​ឯក​បាន?   អត្ថបទ៖ ម៉ឺន រស្មី