វិ.ភ្នំពេញ​ថ្មី​ការពារ​ជើង​ឯក​បាល់ទះ​យុវជន​ Western Cup បាន​សម្រេច

  • 2015-02-17 14:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​នៃ​វិទ្យាល័យ​សម្តេច ហ៊ុន សែន​ភ្នំពេញ​ថ្មី​បាន​ក្លាយ​ជា​​ជើង​ឯក​ពាន​រង្វាន់​បាល់ទះ​យុវជន​រាជ​ធានី​ភ្នំពេញ​​វេស្ទើន​ (Western Cup) ហើយ​ក៏​ជា​ការ​ការ​ពារ​ជើង​ឯក​ចាស់​របស់​ខ្លួន​បាន​សម្រេច​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​បាល់ទះ​​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី​​ដោយ​លទ្ធផល​ដ៏​​​ស្វិត​ស្វាញ​ ៣​-២ កាល​ពី​ល្ងាច​មិញ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ខណៈ​លេខ​៣​បាន​ទៅ​ក្រុម​វិទ្យាល័យ​ព្រែក​ឯង និង​លេខ​៤​បាន​ទៅ​ក្រុម​វិទ្យាល័យ​ជម្ពូវ័ន្ត។

 

 

​ជយលាភី​លេខ​១ ទទួល​បាន​ពាន​១ ទង់​អនុស្សាវរីយ៍​១ ប្រាក់​រង្វាន់​១០​លាន​រៀល អាវ​យឺត​១២ បាល់​២​គ្រាប់ និង​សំណាញ់​ហ្វីឡេ​១ ព្រម​ទាំង​អាហារូបករណ៍​៥០​%​រយៈ​ពេល​៤​ឆ្នាំ​នៅ​សាកល​វិទ្យាល័យ​វេស្ទើន។ លេខ​២​ទទួល​បាន​ទង់​អនុស្សាវរីយ៍​១​ ប្រាក់​រង្វាន់​៦​លាន​រៀល អាវ​យឺត​១២ បាល់​២​គ្រាប់ និង​សំណាញ់​ហ្វីឡេ​១ ព្រម​ទាំង​អាហារូបករណ៍​៥០​%​នៅ​សាកលវិទ្យាល័យ​វេស្ទើន។

​​

សម្រាប់​ជយលាភី​លេខ៣ ​ទទួល​បាន​ទង់​អនុស្សាវរីយ៍​១​​ ប្រាក់​រង្វាន់​​៤​​លាន​រៀល អាវ​យឺត​១២ បាល់​២​គ្រាប់ និង​សំណាញ់​ហ្វីឡេ​១ ព្រម​ទាំង​អាហារូបករណ៍​៥០​%​រយៈ​ពេល​៤​ឆ្នាំ​នៅ​សាកល​វិទ្យាល័យ​វេស្ទើន។ លេខ​៤​​ទទួល​បាន​ទង់អនុស្សាវរីយ៍​​១​ ប្រាក់រង្វាន់​​៣​លាន​រៀល អាវ​យឺត​១២ បាល់​២​គ្រាប់ និង​សំណាញ់​ហ្វីឡេ​១ ព្រម​ទាំង​អាហារូបករណ៍​៥០​%​នៅ​សាកលវិទ្យាល័យ​វេស្ទើន ព្រម​ទាំង​មាន​រង្វាន់​មួយ​ចំនួន​ទៀត​ដល់​ក្រុម​ដែល​បាន​ចូល​រួម​ទាំង​អស់៕

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា