អាបកំពូលឆ្លាតប៉ះអ្នកភូមិកំពូលល្បិច (ភាគទី៣)
- 2015-02-25 13:00:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាបកំពូលឆ្លាតប៉ះអ្នកភូមិកំពូលល្បិច (ភាគទី៣)
ចន្លោះមិនឃើញ
ម៉ែអាតឿចាប់ទាញថាសបន្លែពីដៃអ៊ំអ្នកលក់បន្លែ រួចរត់ទៅសំពងក្បាលម្នាក់នោះឮសូរទឺងៗគ្មានប្រណី រហូតដល់ក្រពឹតខ្ទេចខ្ទីអស់។ អ្នកដទៃទៀត ក៏ស្ទុះទៅជួយដាក់ជននោះម្នាក់មួយដៃ ម្នាក់មួយជើងដល់ដួលអុកគូទទៅលើដី លើកដៃរងក្បាលផង ស្រែកឱ្យគេឈប់វាយខ្លួនផង ទាំងឈឺចាប់និងក្ដៅក្រហាយ៖ «អូយ! អូយ! ឈប់វាយទៅ! ឈប់វាយទៅ! ខ្ញុំទេ… ឈប់វាយខ្ញុំទៅអ្នកទាំងអស់គ្នា!» «ងាប់ទៅ! ងាប់ទៅ! ងាប់ទៅមីអាបចង្រៃ… ងាប់ទៅ!» ម៉ែអាតឿមិនស្ដាប់ឡើយ គឺគិតតែពីបន្តកាន់ថាសសំពងក្បាលម្នាក់នោះឥតសំចៃដៃ ខណៈដែលអ្នកដទៃបានផ្អាកវាយទាត់ធាក់ជននោះ។
ជននោះគិតតែពីបន្តស្រែកឱ្យម៉ែអាតឿឈប់វាយខ្លួនដោយស្រែក បណ្ដើរ ទាញកន្សែងនិងដោះវ៉ែនតាចេញបង្ហាញមុខបណ្ដើរឱ្យពួកគេទាំងអស់គ្នា ឃើញ ដើម្បីកុំឱ្យពួកគេយល់ច្រឡំនិងកាន់តែត្រូវធ្ងន់ធ្ងរជាងនេះទៀត៖ «អូយ… ឈប់វាយទៅ! ឈប់វាយទៅ! ខ្ញុំទេ! គឺខ្ញុំទេ! ខ្ញុំមិនមែនជាអាបទេ! ឮទេ! ខ្ញុំប្រាប់ហើយថាខ្ញុំមិនមែនជាអាបទេ! ខ្ញុំគឺមីខ្ទើយភីម…»
នាងភីមស្រែកដល់ញ័រកន្លើត ឯជើងវិញធាក់ដីយ៉ាងញាប់ ព្រោះឈឺចិត្តនិងមិនសុខចិត្តពេក ដែលអ្នកភូមិចោមរោមវាយនាងមិនព្រមស្ដាប់ហេតុផលបែបនេះ។ ឯម៉ែអាតឿគ្រាន់តែដឹងថាជានាងភីមខ្ទើយមុខអាក្រក់ប្រចាំភូមិ ភ្លាម ក៏ឈប់វាយភ្លែត រួចធ្វើមុខភ្ញាក់ផ្អើលនិងហួសចិត្តយ៉ាងខ្លាំង ខណៈដែលអ្នកដទៃមានការភ្ញាក់ផ្អើលមិនស្ទើរ។
អ្វីដែលធ្វើឱ្យពួកគេម្នាក់ៗកាន់តែតក់ស្លុត និងហួសចិត្តបំផុតនោះ គឺស្នាមជាំខ្មៅរាងបាតជើងដែលស្ថិតលើផ្ទៃមុខផ្នែកខាងស្ដាំរបស់ នាងភីមគឺព័ទ្ធជុំវិញភ្នែកស្ដាំរបស់នាងតែម្ដង មើលទៅអាក្រក់មើលយ៉ាងខ្លាំង៖ «អ្ហាក!!!… គឺនាងភីមសោះ…» «ខ្ញុំប្រាប់ហើយថាជាខ្ញុំ! ម៉េចក៏អ្នកទាំងអស់គ្នានៅតែវាយខ្ញុំទៀត…» [...]
ចុចអានភាគទី៣ទាំងស្រុង!
ចុច Like Page ប្រលោមលោក Sabay ដើម្បីទទួលបានរឿងថ្មីៗ