ម្ចាស់​រង្វាន់​ឧបករណ៍​ហ្គេម​ម៉ាក Razer បណ្ដោះអាសន្ន​ទាំង ១០ រូប

  • 2015-02-24 23:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លេចៗ​ខ្លួន បក្ស​ម៉ីង​បាន​បើក​ដំណើរការ បង្ហាញ​ខ្លួន​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព JXII បាន​ប្រមាណ​ជាង ២ សប្ដាហ៍​ហើយ។ តើ​ក្នុង​រយៈ​ពេល ២ សប្ដាហ៍​នេះ តួអង្គ​ប្រយុទ្ធ​បក្ស​ម៉ីង​រូប​ណា​មាន​កម្រិត Level ខ្ពស់​ជាង​គេ? ហើយ​មាន​កម្រិត Level ប៉ុន្មាន​ដែរ?

 

 

ដោយ​សារ​តែ​បក្ស​ម៉ីង​ចង់​រក្សា​នូវ​កិត្តិនាម​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ពិភព​គុន ដូច្នេះ​បក្ស​ម៉ីង​មិន​បាន​ទទួល​សិស្ស​ចូល​បក្ស​ដោយ​សេរី​ដូច​បក្ស​ដទៃ​នោះ​ទេ ពោល​គឺ​អ្នក​កម្សាន្ត​គ្រប់​រូប​ត្រូវ​មាន​ផ្លាក​បញ្ជា​ចូល​បក្ស​ដែល​អាច​ បញ្ជាក់​ថា​អ្នក​គឺ​ពិត​ជា​មាន​ចិត្ត​អំណត់​ចង់​ក្លាយ​ជា​សិស្ស​បក្ស​ម៉ីង ទើប​មេ​បក្ស​ម៉ីង​ព្រម​ទទួល​ប្រិយមិត្ត​ធ្វើ​ជា​សិស្ស និង​ក្លាយ​ជា​សមាជិក​បក្ស​ម៉ីង​ជា​ផ្លូវការ។

 

 

អាន៖ JX ផ្ដល់​រង្វាន់​មហាសាល​ឧបករណ៍​ហ្គេម​ម៉ាក Razor ដល់​អធិរាជ​កាំបិត​ធំ

 

 

មូលហេតុ​នេះ បាន​បង្ក​ជា​ផល​លំបាក​យ៉ាង​ខ្លាំង​ដល់​អ្នក​ក្លាហាន​គ្រប់រូប​ដែល​ចង់​ក្លាយ​ជា​សមាជិក​បក្ស​ម៉ីង ទើប​ធ្វើ​ឲ្យ​អ្នក​កម្សាន្ត​គ្រប់​រូប​មិន​អាច​បង្កើន​កម្រិត​បាន​លឿន​ឡើយ ដោយ​ត្រូវ​ចំណាយ​ពេល​ស្វែងរក​ផ្លាក​បញ្ជា​ចូល​បក្ស​ជាមុន​សិន។

 

 

 

 

គិត​ត្រឹម​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០១៥ នា​វេលា​ម៉ោង ៣:៣០ នាទី​រសៀល បក្ស​ម៉ីង​មាន​សិស្ស​សរុប​ប្រមាណ​ជា​ចំនួន ១០០ នាក់​ហើយ ដោយ Tomiko និង Takahiro គឺជា​កំពូល​សិស្ស​ដែល​មាន​កម្រិត Level ខ្ពស់​ជាង​គេ​គឺ Level 86 ដូចគ្នា ដេញ​ពី​ក្រោយ​ដោយ​តួអង្គ​ប្រយុទ្ធ​បក្ស​ម៉ីង​ជាច្រើន​ទៀត​ដែល​មាន​កម្រិត Level ប្រហាក់ប្រហែល​គ្នា។

 

 

 

 

សម្រាប់​តួអង្គ​ប្រយុទ្ធ​ទាំង ១០ រូប​ដែល​មាន​ឈ្មោះ​នៅ​លើ​កំពូល​តារាង​ខាង​លើ​នេះ គឺ​កំពុង​ទទួល​បាន​ងារ​ជា​អធិរាជ​កាំបិត​ធំ​ប្រចាំ​បក្ស​ម៉ីង ហើយ​ក៏​ជា​ម្ចាស់​រង្វាន់​ឧបករណ៍​ហ្គេម​ដ៏​ល្បី​ម៉ាក Razer ជា​បណ្ដោះអាសន្ន​ផង​ដែរ។ បើសិនជា​កំពូល​អធិរាជ​កាំបិត​ទាំង ១០ រូប​អាច​រក្សា​តំណែង​នេះ​បាន​រហូត​ដល់​ថ្ងៃ​ទី ១០ ខែ​មិនា ឆ្នាំ ២០១៥ ពួក​គេ​នឹង​ក្លាយ​ជា​ម្ចាស់​រង្វាន់​ឧបករណ៍​កុំព្យូទ័រ​ល្បី​ខាង​ហ្គេម​ម៉ាក Razer ពិត​ប្រាកដ។

 

 

ដូច្នេះ​អ្នក​ក្លាហាន​បក្ស​ម៉ីង​ទាំងអស់ មិន​ថា​សិស្ស​ប្អូន សិស្ស​ច្បង ឬ​អធិរាជ​កាំបិត​ធំ​បណ្ដោះអាសន្ន​ទាំង ១០ រូប​ឡើយ កុំ​ភ្លេច​ព្យាយាម​បង្កើន​កម្រិត Level ឲ្យ​បាន​លឿន​ជាង​នេះ​ទៅ​ទៀត ព្រោះ​រង្វាន់​ជាច្រើន​កំពុង​រង់ចាំ​អ្នក​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ។

 

 

អត្ថបទ៖ ភីឆាយ