ចុង​សប្ដាហ៍​សើច​សប្បាយ​ក្បាច់គុន JX ក្នុង​ពិភព​ពិត

  • 2015-02-28 17:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​ៗ​យុវវ័យ​សម័យ​បច្ចេកវិទ្យា​ដែល​និយម​គាំទ្រ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព JXII ដែល​ជា​សេវា​កម្សាន្ត​មាន​វ័យ​ចំណាស់ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ប្រាកដ​ជា​ធ្លាប់​ស្គាល់ និង​ធ្លាប់​ឃើញ​នូវ​ការ​បង្ហាញ​ក្បាច់គុន យុទ្ធ​សិល្ប​ផ្សេងៗ​របស់​កំពូល​អ្នក​គុន​និយម​ទាំង ៩ បក្ស​ក្នុង​សេវា​កម្សាន្ត JXII រួច​ហើយ។ ដូច្នេះ​ដើម្បី​ឲ្យ​ប្រិយមិត្ត​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​សប្បាយរីករាយ​នា​ថ្ងៃ​ចុង​សប្ដាហ៍ នៅ​ទំព័រ​នេះ Sabay នឹង​បង្ហាញ​ជូន​ប្រិយមិត្ត​ពី​ក្បាច់គុន​តួអង្គ​ប្រយុទ្ធ​ក្នុង JX នៅ​ក្នុង​ពិភព​ពិតៗ​វិញ​ម្ដង។

 

 

អាន៖ ម្ចាស់​រង្វាន់​ឧបករណ៍​ហ្គេម​ម៉ាក Razer បណ្ដោះអាសន្ន​ទាំង ១០ រូប

 

 

វីដេអូ​បង្ហាញ​ពី​ក្បាច់គុន​របស់​បក្ស​មួយ​ចំនួន​នៅ​ក្នុង​សេវា​កម្សាន្ត JXII ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ គឺ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​យុវជន​មួយ​ក្រុម​ដែល​ជា​ម្ចាស់​ទំព័រ​ហ្វេសបុក ComedyShortsviner ដែល​តែងតែ​បង្កើត​នៅ​វីដេអូ​កំប្លុកកំប្លែង​ខ្លីៗ​មក​កំដរ​អារម្មណ៍​ប្រិយមិត្ត​អ្នក​កម្សាន្ត​ហ្វេសបុក​ឲ្យ​ទទួល​បាន​ភាព​សប្បាយរីករាយ​ជានិច្ច។

 

 

 

 

ចង់​ដឹង​ថា ក្បាច់គុន​របស់​ក្រុម​យុវជន ComedyShortsviner ឡូយ​ប៉ុណ្ណា​បើ​ធៀប​ទៅ​ហ្នឹង​ក្បាច់គុន​ក្នុង​សេវា​កម្សាន្ត JX សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំងអស់​គ្នា៖

 

 

 

 

អត្ថបទ៖ ភីឆាយ