១១សន្លឹក​​ពី​កោះ​រុង ឃើញ​ហើយ​លង់​ស្នេហ៍ ​មិន​សរសើរ​មិន​បាន​

  • 2015-02-28 18:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​រុង គឺ​ជា​កោះ​ល្អ​ផ្ដាច់​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ នេះ​គឺ​ជា​សម្ដី​របស់​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់ និង​ជា​អ្នក​សរសេរ​ប្លុក ​ឈ្មោះ Lindsay Buckley ដែល​ធ្លាប់​មក​លេង​កោះ​រុង នៃ​ប្រទេស​កម្ពុជា។ ជា​ការ​ពិត មិន​ថា​ភ្ញៀវ​ទេសចរ​ជាតិ ឬ​អន្តរជាតិ ឲ្យ​តែ​បាន​មក​ដល់​ទឹក​ដី​កោះ​រុង ប្រាកដ​ជា​ជាប់​ចិត្ត​ដិត​អារម្មណ៍​នឹង​សម្រស់​ធម្មជាតិ​នៅ​លើ​កោះ​ដ៏​ស្រស់​ស្អាត​នេះ។

 

ស្ថិត​នៅ​សង្កាត់​លេខ ៥ ខណ្ឌ​មិត្តភាព នៃ​ខេត្ត​ព្រះសីហនុ កោះ​រុង គឺ​ជា​កោះ​​ធំ​លំដាប់​ទី​ពីរ​​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ៧៨គីឡូម៉ែត្រ​ការ៉េ។ ទិដ្ឋភាព​ធម្មជាតិ​នៅ​លើ​កោះ​នេះ​ជា​ចំណុច​ទាក់ទាញ​ដ៏​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ។ សម្រាប់​ប្រិយមិត្ត​ដែល​មិន​ទាន់​បាន​ទៅ​ដល់ និង​ចង់​ដឹង​ថា​កោះ​រុង​ដ៏​ល្បីល្បាញ​នៃ​ប្រទេស​កម្ពុជា​មាន​សម្រស់​ស្រស់​ស្អាត​យ៉ាង​ណា ទស្សនា​រូបភាព​ខាង​ក្រោម​នេះ ធានា​ថា​ជាប់​ចិត្ត​ចង់​ទៅ​លេង​ផ្ទាល់​ទាំង​អស់​គ្នា៖

 

 
 
 
 
 
 
 
 
 
 

យ៉ាង​ណា​ដែរ​ ឃើញ​ហើយ​អ្នក​ណា​ចង់​ទៅ​ខ្លះ?

ចុច​អាន៖ល្វឹងល្វើយ​ស្រស់​​​ថ្លា​ពី​រមណីយដ្ឋាន ​ណាតាយ៉ា​

ដោយ៖ វ៉ាន់ថន រូបភាព៖ frugalfrolicker
អត្ថបទពេញនិយម