ដល់ក! Peypey Dy ដល់ថ្នាក់បៀមមេជើង
- 2015-03-04 18:01:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ក! Peypey Dy ដល់ថ្នាក់បៀមមេជើង
ចន្លោះមិនឃើញ
រូបខាងក្រោមនេះ គឺជា សកម្មភាពថត ក្នុងរឿង "បេសកកម្មមរណៈ" របស់ផលិតកម្ម វេហា Entertainment Production ដែលបានថត ជាង ១ ឆ្នាំមកហើយ ដោយ តារាសម្ដែងភេទទី ៣ Peypey Dy បានសម្រេចចិត្ត បៀមមេជើង តារាប្រុសម្នាក់ទៀត។
Peypey Dy បានប្រាប់ Sabay តាមទូសព្ទមុននេះថា ប្លង់មួយនេះ លោកបានចុះទៅថតនៅក្បែរវត្តមួយជិត ភ្នំបាសិត។ លោក បានបញ្ជាក់ថា មុនឈានដល់ដំណាក់កាលបៀម គឺ តួប្រុសម្នាក់នោះ បានលាងជើងស្អាតហើយ និង ឈុតនេះ សម្ដែងតែម្ដង គឺត្រូវ។
លោក ផាត សុផល ចាងហ្វាងផលិតកម្ម វេហា Entertainment Production បានឲ្យដឹងថា រឿង “បេសកកម្មមរណៈ” គឺជា ខ្សែភាពយន្តមួយ និយាយពី បេសកកម្មរបស់អ្នកដឹកនាំសិល្បៈមួយក្រុម ដែលបានចុះទៅថតនៅ ទីដាច់ស្រយាល ហើយបានជួបនៅហេតុការណ៍ចម្លែកជាច្រើន។
នៅក្នុងសាច់រឿង មានឈុតឆាក មនោសញ្ចេតនា កម្សត់ ភ័យខ្លាច និង កំប្លែង។ មានតារាសម្ដែងជាច្រើនបានចូលរួមសម្ដែង ក្នុងនោះតារាសំខាន់ៗមាន ដួចជា កញ្ញា ហង្ស ម៉ារ៉ានី លោក ម៉េង ប៊ុនឡូ លោក Peypey Dy ជាដើម។
រឿងមួយនេះ នឹង ចាក់បញ្ចាំង នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៥ នេះ នៅរោងភាពយន្តលុច្ស រយៈពេល ១ សប្ដាហ៍ ហើយបន្ទាប់មកទៀត គ្រោងចាក់នៅរោងភាពយន្ត ២ ទៀត គឺនៅ Platinum Cineplex និង Major Cineplex by Cellcard៕
អត្ថបទ៖ ខុត សីហា