១០ចំណុច Galaxy S6/S6 Edge ធ្វើបាន តែ iPhone ធ្វើមិនបាន
- 2015-03-05 17:00:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ចំណុច Galaxy S6/S6 Edge ធ្វើបាន តែ iPhone ធ្វើមិនបាន
ចន្លោះមិនឃើញ
Galaxy S6 និង S6 Edge កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទោះបីមិនទាន់ចេញលក់លើទីផ្សារក៏ដោយ។ Sabay បានបង្ហាញប្រិយមិត្តជាច្រើនមកហើយ ពីទូរសព្ទទាំង២ម៉ូដែលនេះ ប៉ុន្តែថ្ងៃនេះប្រិយមិត្តនឹងបានដឹងពីមុខងារ និងបច្ចេកវិទ្យាមួយចំនួនទៀតដែល S6/S6 Edge អាចធ្វើបាន តែ iPhone មិនអាចធ្វើបាន។
១. នៅលើ Galaxy S6 និង S6 Edge អ្នកប្រើប្រាស់អាចប្រើសម្រាប់ចំណាយនៅតាមហាងជាមួយម៉ាស៊ីន Credit Cart Reader ដោយប្រើ Samsung Pay ។
ចំណែកឯ Apple Pay ដែលមាននៅលើ iPhone 6 និង 6 Plus គឺអាចប្រើបានតែនៅកន្លែងណាដែលមាន NFC តែប៉ុណ្ណោះ។
២ . Samsung អាចសាកថ្មដោយប្រើប្រព័ន្ធ Wireless ដោយប្រើ Charging Pad ជំនួសដោយដោតខ្សែសាកថ្ម ។
ដោយឡែក iPhone ត្រូវការសាកដោយប្រើខ្សែ។
៣. Galaxy S6 និង Galaxy S6 Edge អាចសាកបានលឿនដោយចំណាយពេលតែ១០នាទីអាចប្រើបានដល់ទៅ ៤ ម៉ោង។
ចំណែក iPhone មិនមានបច្ចេកវិទ្យាសាកថ្មលឿនបែបនេះទេ។
៤. Galaxy S6 Edge អ្នកប្រើប្រាស់អាចកំណត់ពណ៌ណាមួយសម្រាប់លេខទំនាក់ទំនង (Contact) នៅពេលដែលមានលេខហៅចូលវានឹងបង្ហាញព័ណ៌ដែលបានកំណត់នោះ។
នៅលើ iPhone គឺមិនអាចកំណត់បានទេ។
៥. អ្នកប្រើប្រាស់អាចដំណើរការកាមេរ៉ានៅលើ Galaxy S6 ឬ Galaxy S6 Edge បានដោយគ្រាន់តែចុចពីរដង (Double-Tap) នៅលើប៊ូតុង Home។
ចំណែកនៅលើ iPhone អ្នកប្រើប្រាស់ត្រូវតែដំណើរការ Camera app ឬ ចុច Camera icon នៅលើ Lock Screen។
៦. បន្ថែមទៅទៀតនោះ នៅលើកាមេរ៉ារបស់ Galaxy S6 អាចចាប់យកចំណុចរូបភាពខណៈពេលដែលមានចលនា និងមិនបាត់ចំណុច Focus នោះទេ។
នៅលើ iPhone គឺមានលក្ខណៈពិសេសនេះ ប៉ុន្តែ Apple បានបញ្ចូលនូវមុខងារថ្មីនៅក្នុង IOS 8 ដែលផ្ដល់ភាពងាយស្រួលក្នុងកែរូបភាពបានយ៉ាងលឿន។
៧. ទាំង Galaxy S6 និង Galaxy S6 Edge បានភ្ជាប់មកជាមួយនឹងកម្មវិធី Smart Manager ដែលផ្ដល់ភាពងាយស្រួលក្នុងការ Clean Up Phone ដោយគ្រាន់តែចុចប៊ូតុង។
ចំណែកឯនៅលើ iPhone វិញគឺប្រើកម្មវិធីជំនួយ (third-party app) ដូចជា Checker ប៉ុន្តែវាមិនប្រាកដថាដំណើរការល្អនោះទេ។
៨. Smartphone របស់ក្រុមហ៊ុន Samsung ភាគច្រើនរួមបញ្ចូលទាំង Galaxy S6 និង Galaxy S6 Edge អាចដំណើរការកម្មវិធីច្រើនជាងមួយក្នុងពេលតែមួយនៅលើ Home Screen។ ដូចរូបភាពខាងក្រោមដែលបង្ហាញពីដំណើរការរបស់ Galaxy Note 4។
ប៉ុន្តែ iPhone អាចដំណើរការកម្មវិធីបានតែមួយប៉ុណ្ណោះក្នុងពេលតែមួយ។
៩. Galaxy S6 និង Galaxy S6 Edge ក៏មានសមត្ថភាពអាចវាស់ពីចង្វាក់បេះដូងបានផងដែរ។
Apple បានបញ្ចូលនូវមុខងារតាមដានសុខភាពទៅលើ iPhone កាលពីឆ្នាំកន្លងទៅដូចជាកម្មវិធីសម្រាប់តាមដានពីជំហានរបស់អ្នកប្រើប្រាស់ជាដើម នៅលើ iPhone 5s។ ប៉ុន្តែមិនមានបច្ចេកវិទ្យាសម្រាប់តាមដានពីចង្វាក់បេះដូងនោះទេ។
១០. Galaxy S6 Edge អ្នកប្រើប្រាស់នៅតែឃើញម៉ោង និងកាលបរិច្ឆេទ បើទោះបីជានៅលើផ្ទៃអេក្រង់ បានបិទក៏ដោយ។
នៅ iPhone គ្មាននោះទេ៕
អានបន្ត៖ មើលវីដេអូបង្ហាញលក្ខណៈពិសេស Galaxy S6/S6 Edge នេះ ធានាថាអ្នកនឹងចង់ទិញប្រើមិនខាន
ដោយ៖ សំនៀង
ប្រភព៖ businessinsider