ឈុន វរៈកុសល្យ មិនឈ្នះពាន តែសប្បាយចិត្ត
- 2015-03-10 17:59:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុន វរៈកុសល្យ មិនឈ្នះពាន តែសប្បាយចិត្ត
ចន្លោះមិនឃើញ
លទ្ធផលនៃការប្រកួតកម្មវិធី Mister Global 2015 ត្រូវបានរកឃើញហើយអំឡុងពេលវគ្គផ្ដាច់ព្រ័ត្រដែលបានរៀបចំនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមីនា ដែលក្នុងនោះបេក្ខជនមកពីប្រទេសកម្ពុជា គឺតារាសម្ដែង ឈុន វរៈកុសល្យ មិនបានឈ្នះពានរង្វាន់ណាមួយឡើយ។
បេក្ខជនជាប់ជយលាភីទាំង ៥រូប
ជយលាភីលេខមួយក្នុងកម្មវិធី Mister Global បានទៅលើបេក្ខជនវ័យ ២១ Nguyen Van Son មកពីប្រទេសវៀតណាម ជាកីឡាករតៃក្វាន់ដូជម្រើសជាតិ ដែលធ្លាប់ឈ្នះមេដាយមាសជាច្រើនទាំងក្នុង និងក្រៅប្រទេស។ ជយលាភីលេខ២គឺបេក្ខជន Yuber Jimenez មកពីប្រទេសវេណេហ្ស៊ុយអេឡា លេខ៣ គឺបេក្ខជន Apiwit Kunadireck មកពីប្រទេសថៃ លេខ៤ គឺបេក្ខជន Diogo Bernardes និងលេខ៥ គឺបេក្ខជន Bryan Weber មកពីប្រទេសបារាំង។
ដោយឡែកពានរង្វាន់ពិសេសចំនួន៧ទៀត បានលើបេក្ខជនមកពីប្រទេសផ្សេងៗដូចជា ប្រទេសបារាំង (ពានរង្វាន់ប្រជាប្រិយ) សាធារណរដ្ឋឆេក (ពានរង្វាន់រូបថត) ប្រទេសឥណ្ឌូណេស៊ី (ពានរង្វាន់ទេពកោសល្យ) ប្រទេសព័រតូរីកូ (ពានរង្វាន់រូបរាង) ប្រទេសកូរ៉េ (ពានរង្វាន់ម៉ូដែល) ប្រទេសវៀតណាម (ពានរង្វាន់ប្រជាប្រិយលើអ៊ីនធឺណិត) និង ប្រទេសថៃ (ពានរង្វាន់ឈុតប្រពៃណី)។
បើទោះជាមិនទទួលបានជយលាភីក្នុងកម្មវិធីនេះក្ដី ប៉ុន្តែតារាសម្ដែងខ្មែរ ឈុន វរៈកុសល្យ មិនបានសម្ដែងការអាក់អន់ស្រពន់ចិត្តឡើយ ដោយក្រោយពីចប់ការប្រកួត កុសល្យ បានបង្ហោះរូបភាពជាច្រើនលើ Facebook និងសរសេរថា "រីករាយដែលបានបង្ហាញទង់ជាតិប្រទេសខ្ញុំទៅកាន់ពិភពលោក"។
មុនចូលរួមការប្រកួត តារាសម្ដែងនិងម៉ូដែលរូបនេះ ក៏បាននិយាយដែរថា “ជាប់ឬធ្លាក់ជារឿងជៀសមិនរួច ប៉ុន្តែខ្ញុំបានតាំងចិត្តរួចហើយ ថានឹងធ្វើឱ្យបានល្អ សម្រាប់ការប្រជែងពានដ៏សំខាន់នេះ ... លទ្ធផលជារឿងមួយ តែខ្ញុំនឹងធ្វើឲ្យតារាដែលចូលរួមដូចគ្នានាថ្ងៃនោះ ថាខ្មែរគឺមានសមត្ថភាពមិនចាញ់ប្រទេសណាមួយឡើយ”៕
ទស្សនាវីដេអូពីការបង្ហាញខ្លួនរបស់បេក្ខជនក្នុងឈុតប្រពៃណី និងឈុតហែលទឹក នៅវគ្គផ្ដាច់ព្រ័ត្រ៖
http://youtu.be/LE2q1qoA-js
http://youtu.be/2bmlIeAk2go
ចុចអាន៖ឈុតប្រពៃណី Mister Global អាស៊ីរួមទាំងកម្ពុជា មួយណាលេចធ្លោជាងគេ?
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ The Official Mister Global Pageant & Victor Chhun Facebook