រកឃើញហ្វូស៊ីលបង្កងយក្សប៉ុនខ្លួនមនុស្សនៅម៉ារ៉ុក
- 2015-03-13 13:00:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញហ្វូស៊ីលបង្កងយក្សប៉ុនខ្លួនមនុស្សនៅម៉ារ៉ុក
ចន្លោះមិនឃើញ
ហ្វូស៊ីលថ្មីនៃបង្កងយក្សសមុទ្រ ដែលមានប្រវែងពីរម៉ែត្រ ត្រូវប្រទះឃើញនៅប្រទេសម៉ារ៉ុក។ ប្រភេទបង្កងដ៏ធំនេះ អាចមានទំហំប៉ុនខ្លួនមនុស្ស ឬធំជាង និងមានជីវិតរស់នៅលើភពផែនដីកាលពី ៤៨០លានឆ្នាំមុន។ នេះបើតាមការអះអាងរបស់អ្នកកំណាយបុរាណវិទ្យា។
រូបគំរូបង្កងយក្សសមុទ្រ
វេជ្ជបណ្ឌិត Allison Daley មកពីសាកលវិទ្យាល័យ Oxford សហរដ្ឋអាមេរិក ដែលជាសហប្រធានដឹកនាំក្រុមស្រាវជ្រាវពូជបង្កងយក្ស បានសរសេរនៅក្នុងព្រឹត្តិបត្រធម្មជាតិថា បង្កងនេះអាចជាសត្វមានជីវិតដ៏ធំបំផុតមួយនៅពេលនោះ។ “benmoulae” ត្រូវដាក់ជាឈ្មោះនៃបង្កងយក្ស បន្ទាប់អ្នកប្រមាញ់ហ្វូស៊ីលជនជាតិម៉ារ៉ុក លោក Mohamed Ben Moula ប្រទះឃើញ។
1ទំហំខ្លួនបង្កងបច្ចុប្បន្ន
នៅក្នុងប្រតិបត្តិធម្មជាតិដដែល បានបង្ហាញទៀតថា ប្រភេទសត្វធំៗទាំងនេះ ជាអ្នកបំពេញប្រព័ន្ធអេកូឡូស៊ីមុនពេលកកើតមានសត្វផ្សេងៗទៀត។ នេះគឺការរកឃើញដ៏អស្ចារ្យថ្មីមួយទៀត ចំពោះជីវិតសត្វដែលមានខ្លួនធំ និងមានជីវិតរស់នៅលើភពផែនដីកាលពីរាប់លានឆ្នាំមុន៕
ចុចអាន៖ អាថ៌កំបាំងព្រះសង្ឃបាត់ព្រះកាយ ២០០ឆ្នាំទើបរកឃើញ មិនទាន់សុគត?
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ Mirror