ZTE ​បញ្ចេញ​កំពូល​ Smartphone Blade S6 សមត្ថភាព​និង​រូបរាង​មិន​ធម្មតា

  • 2015-03-23 19:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ZTE Blade S6​ ជា​កំពូល​ Smartphone​ ប្រចាំ​ឆ្នាំ​២០១៥​ របស់​ក្រុមហ៊ុន​ចិន​ដ៏​ល្បី​ឈ្មោះ​ ZTE Corporation​ ដែល​បាន​ប្រកាស​កាល​ពី​ខែ​មករា​កន្លង​ទៅ។ ZTE Blade S6​ មាន​រាង​ស្ដើង​កម្រាស់​ត្រឹម​តែ​ ៧,៧​ម.ម​ ប៉ុណ្ណោះ​ ដែល​ជា​គូ​ប្រកួ​ប្រជែង​ម៉ាក​ទូរសព្ទ​ល្បីៗ​ទៀត​ទាំង​សមត្ថភាព​​​និង​​ការ​រចនា​រូបរាង​ដ៏​ស្រស់ឆើត។

 

*ការ​រចនា​រូបរាង

 

 

បើ​និយាយ​ពី​រូបរាង​ Blade S6​ ត្រូវ​បាន​រចនា​រូបរាង​យ៉ាង​ស្រស់​ស្អាត​ជាមួយ​អេក្រង់​កោង​បង្ហាញ​ភាព​លេចធ្លោ​មិន​ចាញ់​កំពូល​ Smartpone​ ដ​ទៃ​ប៉ុន្មាន​ឡើយ។ សំបក​របស់​ Blade S6 ​ស្រោប​ដោយ​ប្លាស្ទិក​ពិសេស​ប្រកប​ដោយ​គុណភាព​ខ្ពស់។ កាមេរ៉ា​ក្រោយ​របស់​ Blade S6​ ស្ថិត​នៅ​ផ្នែក​ខាង​លើ​ឆៀង​ខាង​ឆ្វេង​នៃ​ទូរសព្ទ​ រីឯ​រន្ធ​ Speaker​ វិញ​នៅ​ផ្នែក​ខាង​ក្រោម​ឆៀង​ខាង​ស្ដាំ។ ផ្នែក​គែម​ខាង​ស្ដាំ​ (មើល​ទល់​មុខ​អេក្រង់)​ មាន​រន្ធ​ពីរ​​ មួយ​សម្រាប់​​ SIM Card​ និង​មួយ​សម្រាប់​ microSD Card​ រីឯ​ជ្រុង​ម្ខាង​ទៀត​មាន​ប៊ូតុង​សំឡេង​ និង​ប៊ូតុង​ Power។ រន្ធ​ដោត​កាស​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ និង​រន្ធ​ USB​ សម្រាប់​ដោត​ថ្ម​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទូរសព្ទ។

 

 

ប៊ូតុង ​ HOME​ របស់ Blade S6 ​មាន​រាង​មូល​តូច​ និង​ចេញ​ភ្លើង​ពណ៌​ខៀវ​ពេល​ទូរសព្ទ​ដំណើរ​ការ ខណៈ​ដែល​ប៊ូតុង​ Back​ នៅ​ផ្នែក​ខាង​ឆ្វេង​ និង​ប៊ូតុង​ Options​ នៅ​ផ្នែក​ខាង​ស្ដាំ​ តែ​ប៊ូតុង​ទាំង​ពីរ​នេះអាច​ឱ្យ​ប្រិយមិត្ត​ផ្លាស់​ប្ដូរ​បាន។

 

* Display​ របស់ Blade S6

 

 

ZTE Blade S6​ មាន​អេក្រង់​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ទំហំ​៥​អ៊ីញ​ ប្រើ​បច្ចេកវិទ្យា​ IPS LCD​ និង​មាន Resolution 1280x720 pixels​ ដែល​ផ្ដល់​គុណភាព​ភ្លឺ​ច្បាស់​សម្រាប់​ការ​លេង​ហ្គេម​ និង​មើល​វីដេអូ។ Touchscreen ​របស់​ Blade S6​ គឺ​ពិត​ជា​លឿន​ និង​ Smooth​ ដែល​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​ផាសុកភាព​បំផុត​ពេល​យក​ម្រាម​ដៃ​ចុច​លើ​វា។

 

*ការ​ដំណើរ​ការ​កាមេរ៉ា​ និង​ផ្នែក ​ Hardware (Performance, Camera and Hardware)

 

Blade S6​ បំពាក់​ដោយ​ Processor​ ប្រភេទ​ Octa-core 64-bit Qualcomm MSM8939 Snapdragon 615 ចំណែក​ឯ​ CPU ​មាន​ពីរ​ប្រភេទ៖ ​ទី១. Quad-core Cortex-A53​ ល្បឿន 1.7 GHz​ និង​ទី២. Quad-core Cortex-A53​ ល្បឿន​ 1.0 GHz។ ដោយ​ឡែក​ចំពោះ​ Memory​ វិញ​ទំហំ​ 16GB ដែល​អាច​បន្ថែម​ microSD Card​ ពី​ក្រៅ​បាន​ទំហំ​ 64GB និង​មាន​ RAM ទំហំ 2GB និង​មាន​កាមេរ៉ា​ក្រោយ​​ទំហំ 13MP និង​មុខ 5MP។ Blade S6 មាន​ថាមពល​ថ្ម 2,400mAh និង​មាន​មុខ​ងារ​សន្សំសំចៃ​ថាមពល​ថ្ម​ឱ្យ​ប្រើ​បាន​យូរ​ថែមទៀត​ផង។

 

 

ចំពោះ​កាមេរ៉ា​ក្រោយ​របស់​ Blade S6​ មាន​សមត្ថភាព​អាច​ថត​រូប​នៅ​ទី​ងងឹត​​បាន​ច្បាស់​ ដោយ​មាន​ទំហំ​ Aperture f/2.0។ ចំណែក​ឯ​ Lens កាមេរ៉ា​មុខ​វិញ​មាន​ទំហំ​ Angle ធំ​ទូលាយ​ ដែល​មិន​ធ្វើ​ឱ្យ​ការ​ថត​រូប Selfie របស់​អ្នក​ ឬ​ជា​ក្រុម​ដាច់​កំណាត់​ៗ​ឡើយ។

 

*ផ្នែក​ Software

 

កំពូល Smartphone មួយ​នេះ​បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Lollipop (Version 5.0.1) ដែល​ធ្វើ​ឲ្យ​ការ​ដំណើការ​កម្មវិធី​និង​មុខងារ​ផ្សេងៗ​មាន​ភាព​រលូន។

 

 

នៅ​ពេល​អ្នក​យក​ម្រាម​ដៃ​អូស​ពី​ផ្នែក​ខាង​ក្រោម​ទូរសព្ទ​នោះ​ នឹង​ឃើញ​ផ្ទាំង​ Customization Options ដែល​មាន​ដូចជា​ MIColor, Wallpaper, Effect និង Menu​ សម្រាប់​ផ្លាស់​ប្ដូរ​ផ្ទៃ​ ឬ​រូបភាព​លើ​អេក្រង់​តាម​តែ​ការ​ចូលចិត្ត។

 

លើស​ពី​​នេះ​ Blade S6 ក៏​មាន​មុខងារ​ Gesture and Motion ដែល​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​កម្មវិធី​មួយ​ចំនួន​ដោយ​ប្រើ​កាយវិការ។ Gesture មាន​មុខងារ​តូច​ៗ​ក្នុង​នោះ​ដូចជា​ Air Gesture (លើក​ទូរសព្ទ​ ហើយ​ទាញ​វា​ជា​អក្សរ​ V ឬ O ដើម្បី​បើក​ឬ​ស្តុប​បទ​ចម្រៀង)​ Cover Phone Screen (ដើម្បី Silence ការ​ហៅ​ចូល​ណាមួយ​ ដោយ​គ្រាន់​តែ​សំកាំង​ដៃ​ពី​លើ​ទូរសព្ទ)​ និង​មុខងារ​ Shake It (គ្រវី​ទូរសព្ទ​ពេល​វា​ជាប់​សោ​ ដើម្បី​បើក​ Flash និង​កាមេរ៉ា)។ មុខងារ Motion មាន​ដូចជា Auto call, Auto answer, Pocket mode, Flip mode, Activate camera និង Activate mirror។

 

 

Highlight ចំណុច​ពិសេសៗ ZTE Blade S6៖

 

-រាង​ស្លីម​គែម​នៃ​អេក្រង់​រាង​កោង​ដែល​ធ្វើ​ Blade S6 មើល​ទៅ​កាន់​តែ​ស្រស់​ស្អាត។​

-មាន​មុខងារ​បើក​ឬ​បិទ​បទ​ចម្រៀង បើក​កាមេរ៉ា និង​មុខងារ​​ផ្សេង​ទៀត ដោយ​ប្រើ​​កាយវិការ​ (Gesture and Motion) ដែល​ផ្ដល់​ភាព​ងាយស្រួល​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់។ ​

-កាមេរ៉ា​ក្រោយ​របស់ Blade S6 មាន​ទំហំ 13MP (ប្រើ​បច្ចេកវិទ្យា​ Sony Exmor IMX214 CMOS) អាច​ថតរូប​នៅ​ទី​ងងឹត​បាន​ច្បាស់ ដោយ​មាន​ទំហំ Aperture f/2.0 រីឯ​កាមេរ៉ា​មុខ​ទំហំ 5MP អាច​ថត​រូប Selfie បាន​ច្បាស់​និង​មិន​ដាច់​កំណាត់​ៗ​ឡើយ។

-​មុខងារ AliveShare ដែល​អាច​ឱ្យ​អ្នក​បញ្ជូន​ទិន្នន័យ​ពី​ទូរសព្ទ​មួយ​ទៅ​ទូរសព្ទ​មួយ​ទៀត​បាន​យ៉ាង​លឿន ដោយ​មិន​ត្រូវ​ការ​ភ្ជាប់ WiFi ឬ​តំណ​ភ្ជាប់​អ្វី​ផ្សេង​ឡើយ។

-ប្រព័ន្ធ WiFi របស់ Blade S6 ជា​ប្រភេទ Dual Band ដោយ​អាច​បញ្ជូន​ទិន្នន័យ​ក្នុង​ល្បឿន​លឿន 2.4GHz និង​ 5GHz។

-បច្ចេកវិទ្យា​ MiFavor 3.0 ដែល​មាន Theme, Background Colors, Wallpapers និង​ icon ប្លែក​ៗ​និង​ស្រស់​ស្អាត ​សម្រាប់​​ផ្លាស់​ប្ដូរ​ User Interface នៅ​លើ ZTE Blade S6។

-Processor ប្រភេទ Octa-core 64-bit Qualcomm MSM8939 Snapdragon 615

-GPU ប្រភេទ Adreno 405

-អេក្រង់ ៥អ៊ីញ (​ប្រើ​បច្ចេកវិទ្យា IPS) ដែល​អាច​បង្ហាញ​គុណភាព​រូបភាព​កម្រិត HD។

-ប្រព័ន្ធ​ប្រតិបត្តិការ​ Android Lollipop (Version 5.0.1) ជាមួយ​បច្ចេកវិទ្យា​ MiFavor 3.0 UI របស់ ZTE

-Memory ទំហំ 16GB (អាច​បន្ថែម microSD Card បាន​ទំហំ​ 64GB) និង RAM ទំហំ 2GB

-ZTE Blade S6 មាន​ស៊ីម​ពីរ ប្រើ​ប្រព័ន្ធ4G មាន​ប្រព័ន្ធ WiFi និង Bluetooth 4.0។

-ប្រព័ន្ធ 2G: GSM 850/900/1800/1900MHz, 3G: UMTS: 850/900/2100MHz និង 4G: LTE: 1800/2600/900/700MHz៕

 

 

ZTE Blade S6 បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ពិភព​លោក​កាល​ពី​ខែ​កុម្ភៈ និង​គ្រោង​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ខែ​មេសា​នេះ ដោយ​តម្លៃ​​ប្រហែល ២៨៩ ដុល្លារ​។

 

ព័ត៌មាន​បន្ថែម​ទំនាក់ទំនង​ក្រុមហ៊ុន KLDis តាម​រយៈ​លេខ​ទំនាក់ទំនង 023 961 688 ឬ 015 227 811៕

 

ដោយ៖ ផានិត

អត្ថបទថ្មី