​អ្នក​ចាត់​ការ​ថ្មី​​ឆ្មា​ខ្មៅ​​​ នាឡិកា​​នៅ​ដៃ​ស្ដាំ ទៅ​ចង្អុល​ដៃ​ឆ្វេង​

  • 2015-03-23 21:42:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Dick Advocaat ​អ្នក​ចាត់​ការ​ថ្មី​ក្រុម​​ឆ្មា​ខ្មៅ Sunderland ​​ភ្លេច​ខ្លួន​ ច្រឡំ​ចង្អុល​​កដៃ​ខាង​ឆ្វេង​ ដើម្បី​ប្រាប់​​អាជ្ញាកណ្ដាល​ឲ្យ​មើល​ម៉ោង​ ខណៈ​ដែល​លោក​ពាក់​នាឡិកា​នៅ​ដៃ​ខាង​ស្ដាំ​សោះ។

 

 

 

អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​ ដែល​ទើប​តែ​ដឹក​នាំ​ក្រុម​ប្រកួត​លើក​ដំបូង ក្នុង​ក្របខ័ណ្ឌ​ English Premier League ​រូប​នេះ ធ្វើ​មិន​បាន​ល្អ​ទេ ខណៈ​ដែល​ប្រកួត​លើក​ទី​១ ចាញ់​ក្រុម​ West Ham United ១-០ ទៅ​ហើយ។

 

​បន្ទាប់​ពី​​ខ្សែ​ប្រយុទ្ធ​ Diafra Sakho ស៊ុត​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ញញួរ​យក្ស West Ham នាំ​មុខ​ ១-០ នៅ​ចុង​ម៉ោង​នាទី​៨៨ ក្រុម​មួយ​នេះ​បាន​ព្យាយាម​លេង​របៀប​អូស​បន្លាយ​ពេល​វេលា​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​លោក Advocaat​ ទ្រាំ​មិន​បាន​ ក៏​លើក​ដៃ​ចង្អុល​នាឡិកា ដើម្បី​ជា​សញ្ញា​ប្រាប់​ដល់​អាជ្ញាកណ្ដាល​ជួយ​មើល​ផង​ថា ម៉ោង​ជិត​អស់​ហើយ ប៉ុន្តែ​ស្ថិត​ក្នុង​កាលៈទេសៈ​ ដែល​លោក​មាន​សំពាធ​ពី​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​នោះ បែរ​ភ្លេច​ខ្លួន​វង្វេង អត់​ដឹង​ថា​ខ្លួន​ឯង​ពាក់​នាឡិកា​ដៃ​ស្ដាំ ច្រឡំ​​ចង្អុល​ទៅ​កដៃ​ខាង​ឆ្វេង​ទៅ​វិញ។

 

លោក​ Advocaat បាន​ឡើង​កាន់​តំណែង​អ្នក​ចាត់​ការ​ក្រុម​ Sunderland ​ដើម្បី​​ជំនួស​អ្នក​ចាត់​ការ​ចាស់ Gus Poyet ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ បន្ទាប់​ពី​ប្រកួត​ចាញ់ Aston Villa ​ដល់​ទៅ​ ៤-០ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

 

​​ងាក​ទៅ​មើល​តារាង​ចំណាត់​ថ្នាក់​វិញ ក្រោយ​ចាញ់ West Ham ១-០ កាល​ពី​​​ចុង​សប្ដាហ៍​មិញ​ទៀត Sunderland ​ដូច​ជា​យ៉ាប់​យឺន​បន្តិច​ហើយ ដោយ​ឈរ​នៅ​លើ​ក្រុម​​ដែល​ស្ថិត​នៅ​តំបន់​កាត់​ចោល​តែ​១​លេខ និង​១​ពិន្ទុ​តែ​ប៉ុណ្ណោះ៕

 

ចុចអាន៖ ខឹង​អ្នក​គាំទ្រ​​ខ្លួន​ឯង​​ស្រែក​ចំអក​ឲ្យ​ Emenike ​ដោះ​អាវ​រត់​ចេញ​តែ​ម្ដង

 

​​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Metro

អត្ថបទថ្មី