នេះ​នែ Rolls-Royce ម៉ូដែល​ថ្មី​​​មួយ​ទៀត​ទើប​មក​ដល់​ស្រុក​ខ្មែរ​ចំនួន​លក់​មាន​កំណត់ ឯ​តម្លៃ​វិញ​ថ្លៃ​កប់

  • 2015-03-24 18:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​ដែល​ក្រុមហ៊ុន​ Rolls-Royce បាន​បើក​សម្ពោធ Showroom ថ្មី​របស់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​ ក្រុមហ៊ុន​បាន​ណែនាំ​និង​​​ដាក់​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី Rolls-Royce Ghost Series II សម្រាប់​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។ Rolls-Royce Ghost Series II ​នេះ មាន​ការ​កែប្រែ​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ទាំង​នៅ​​ផ្នែក​ខាងក្រៅ​និង​ខាង​ក្នុង​​​ ហើយ​​​​​ដែល​​ចំនួន​​លក់​​​គឺ​មាន​កំណត់។

 

 

Rolls-Royce Ghost Series II ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ទៅ​លើ​ផ្នែក​ជា​ច្រើន​ដូចជា​ចង្កៀង​មុខ LED អាច​ជួយ​បង្កើន​សុវត្ថិភាព​សម្រាប់​អ្នក​បើកបរ ដោយ​ចង្កៀង​នេះ​អាច​រេ​ទៅ​តាម​ចង្កូត​និង​បញ្ចេញ​ពន្លឺ​ភ្លឺ​គ្រប់​ពេល។ គម្រប​ម៉ាស៊ីន​រថយន្ត ​មាន​រាង​ងើប​ខ្ពស់​ផុស​ចេញ​​រូប​ទេវរូប Spirit of Ecstasy ដែល​បង្ហាញ​ពី​ថាមពល​និង​កម្លាំង​ខ្លាំង​នៃ​រថយន្ត​នេះ។

 

សម្រាប់​ការ​រចនា​ផ្ទៃ​ខាង​ក្នុង​វិញ Rolls-Royce Ghost Series II កៅអី​ខាង​មុខ​ត្រូវ​បាន​រចនា​ឡើង​វិញ រាប់​បញ្ចូល​ទាំង​ទម្រ​ភ្លៅ​ដែល​អាច​បញ្ជា​បាន​ដោយ​ប្រព័ន្ធ​ភ្លើង និង​ប្រព័ន្ធ​បញ្ជា​កម្ពស់​កៅអី។ ឯ​កៅអី​ផ្នែក​ខាង​ក្រោយ​មាន​លក្ខណៈ​ទូលាយ អាច​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ងាយស្រួល​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា។ ​ផ្ទៃ​នាឡិកានិង​ប៊ូតុង​បញ្ជា ត្រូវ​បាន​ច្នៃ​ឲ្យ​មាន​ភាព​ចាំង​រំលេច ​ស្រោប​ដោយ​បន្ទះ​លោហៈ​ភ្លឺ​រលោង​។

 

 
 

ការ​អភិវឌ្ឍ​ប្រព័ន្ធ​គ្រឿង​ក្រោម​របស់ Rolls-Royce Ghost Series II រាប់​បញ្ចូល​ទាំង​ប្រព័ន្ធ​បូម​មុខ និង​បូម​ក្រោយ កាឡេ​ចង្កូត​ថ្មី និង​ដង​បូម​ដែល​មាន​ភាព​បត់បែន ​អាច​​ជួយ​បង្កើន​សមត្ថភាព​បត់​របស់​រថយន្ត នៅ​ពេល​ដែល​ប្រព័ន្ធ Dynamic Driving Package ត្រូវ​បាន​បញ្ជា​ឲ្យ​ដំណើរការ។

 

Ghost Series II បាន​បំពាក់​ប្រព័ន្ធ​ប្រអប់​លេខ Satellite Aided Transmission ជា​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​ប្រព័ន្ធ GPS និង​ទិន្នន័យ​ផែនទី ដើម្បី​ធានា​សុវត្ថិភាព​និង​ផាសុកភាព​ក្នុង​ពេល​បើកបរ។

 

 

Rolls-Royce Ghost Series II ដំណើរការ​ដោយ​ម៉ាស៊ីន V12 ប្រព័ន្ធ​ប្រេង​បាញ់​បញ្ចូល​ត្រង់ (Direct injection)។ សម្រាប់​ការ​ប្រើប្រាស់​​ថាមពល ក្នុង​ទីក្រុង​ ១០០ គីឡូម៉ែត្រ​ស៊ី​​ប្រហែល ២១ លីត្រ​និង​ក្រៅ​ក្រុង ១០០ គីឡូម៉ែត្រ ៩ លីត្រ​។ Rolls-Royce Ghost Series II តម្លៃ​​លក់​ចាប់​ពី​ ៥០ ម៉ឺន​ដុល្លារ​នោះ​ទេ អាស្រ័យ​តាម​ការ​ច្នៃ​កុម្ម៉ង់​បន្ថែម​ពី​អតិថិជន។

 

 

អត្ថបទ៖ ប៊ុណ្ណរ៉ា

អត្ថបទថ្មី