រឿង​ហុងកុង​របស់ Tony Jaa ចេញ Trailer ហើយ

  • 2015-03-25 17:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​​​ថ្មី​ “SPL II " សម្ដែង​ដោយ​តារា​ក្បាច់​គុន​​ថៃ Tony Jaa បាន​ចេញ Trailer ហើយ ដែល​​ឈុតនីមួយៗសំបូរ​ឈុតឆាក​វាយ​ កាប់​សម្លាប់ និង​បាញ់​​​ប្រហារ។

 

 

 

បើ​យោង​តាម​អ្នក​ជំនួញ​ភាពយន្ត​អាស៊ី Kevin Ma ​ឱ្យ​ដឹង​ថា សាច់​រឿង “SPL II " មាន​​ពាក់ព័ន្ធ​នឹង​អ្នកយាមគុក​ថៃ​ម្នាក់ គឺ​ចាំ​បាច់​ត្រូវ​ដោះលែង​ប៉ូលិស​ម្នាក់ ដែល​មាន​សមត្ថភាពអាចជួយ​​ជីវិត​កូនស្រី​របស់ខ្លួន។ ​

 

“SPL II " ដែល​នឹង​មាន​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ៣០ ខែកក្ដដា ឆ្នាំ​២០១៥​នេះ ជា​ភាគ​បន្ត​ចេញពីភាពយន្ត “SPL: Sha Po Lang “ ឆ្នាំ​២០០៥ សម្ដែង​ដោយ Donnie Yen ប៉ុន្តែពេល​នេះ​គ្មាន​វត្តមាន កុំកុំ ​​​ទេ ហើយ​តារា​ដែល​ចូល​រួម​សម្ដែង​ មាន​ដូចជា Tony Jaa (តួ​ឈ្មោះ Chai), Louis Koo , Simon Yam (Chan Kwok-Chung) និង Wu Jing (Jack)។

 

ខ្សែភាពយន្ត​ហុងកុង​ទី​មួយ​របស់ ចារភ្នំ យីរ៉ាំ នេះ​ចាប់​ផ្ដើមថត​កាល​ពី​​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ​២០១៤ និង​បញ្ចប់​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៤ ដោយ​ចំណាយ​ថវិកា​អស់ ២៣លាន​ដុល្លារ​អាមេរិក៕

 

https://www.youtube.com/watch?t=15&v=aI8vjd2gPak

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ whosay