Dara ក្រុម 2NE1 បណ្ដើរ​ប្អូន​ប្រុស​មក​ចូល​រួម​កម្មវិធី​បង្ហាញ​ម៉ូដ​​

  • 2015-03-25 22:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម 2NE1 Dara និង​ប្អូន​ប្រុស​ Thunder ជា​អតីត​សមាជិក​ក្រុម MBLAQ បាន​បង្ហាញ​មុខ​រួម​គ្នា ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ Seoul Fashion Week ដែល​បាន​រៀប​ចំ​នៅ​ផ្សារ​ទំនើប Dongdaemun Design Plaza កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា។

 

សម្រាប់​វត្តមាន​រួម​គ្នា​ដ៏​កម្រ​នេះ បង​ប្អូន​តារា​ល្បី​ទាំង​ពីរ​រូប​បាន​ស្លៀក​សំលៀកបំពាក់​ម៉ូដ​ថ្មី​ៗ របស់​ក្រុមហ៊ុន KYE ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធី​នេះ​ឡើង។ នេះ​ជា​ការ​បង្ហាញ​មុខ​ជា​សាធារណៈ​​​លើក​ដំបូង​របស់ Park Sang Hyun (Thunder) បន្ទាប់​ពី​គេ​បាន​ចាក​ចេញ​ពី​ក្រុម​ចម្រៀង MBLAQ និង​បាន​ងាក​មក​ចាប់​អាជីព​ជា​អ្នក​សម្ដែង​វិញ ដោយ​បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ផលិតកម្ម APOPE Entertainment។

 

បច្ចុប្បន្ន Thunder កំពុង​មមាញឹក​ក្នុង​ការ​សម្ដែង​រឿង​ភាគ "Let The Girl Cry” របស់​ទូរទស្សន៍ MBC ស្រប​ពេល​ដែល Dara បង​ស្រី​របស់​គេ​ កំពុង​ថត​រឿង​ភាគ​ "Dr Ian”

 
 
 
 

ម៉ូដ​អាវ​ក្រៅ​ដែល​តារា​ទាំង​ពីរ​រូប​បាន​ពាក់​ចូលរួម​កម្មវិធី៖

 

 
 

ចុច​អាន៖Dara របស់​ក្រុម 2NE1 ក្លាយ​ជា​ស្រី​ស្អាត​នៅ​សិង្ហបុរី ​ក្នុង​ទស្សនាវដ្ដី​ Singles

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo
អត្ថបទថ្មី