Madonna សុខចិត្តធ្វើប្រពន្ធទីពីរ Jay Z ឲ្យតែបានជួបលោក Obama
- 2015-03-26 13:20:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Madonna សុខចិត្តធ្វើប្រពន្ធទីពីរ Jay Z ឲ្យតែបានជួបលោក Obama
ចន្លោះមិនឃើញ
ក្នុងបទសម្ភាសជាមួយទស្សនាវដ្ដី US Weekly រាជិនីប៉ុប Madonna បានបញ្ជាក់ថា នៅសល់រឿងធំក្នុងជីវិតមួយដែលខ្លួនមិនទាន់បានធ្វើគឺ ជួបជាមួយប្រធានាធិបតីអាមេរិក Barack Obama។ ម្ចាស់បទ "Ghosttown” ថា ខ្លួនពិតជាចង់ទៅកាន់សេតវិមានខ្លាំងណាស់ តែមិនឃើញលោក Obama អញ្ជើញសោះ។
តារាវ័យ ៥៦ ឆ្នាំបញ្ជាក់ដូច្នេះ "គាត់គួរតែអញ្ជើញខ្ញុំទៅសេតវិមាន។ ប្រហែលជាគាត់គិតថា ខ្ញុំនឹងភ្ញាក់ផ្អើលខ្លាំងជ្រុលពេលទៅដល់ទីនោះហើយ។ តែខ្ញុំនិយាយមែនទែន។ បើសិនជាខ្ញុំរម្យទមជាងហ្នឹង... ឬបើខ្ញុំរៀបការជាមួយ Jay-Z ក៏បានដែរ។ អ្ហេ! បើ Jay អាចយកខ្ញុំជាប្រពន្ធទីពីរ ប្រហែលជាខ្ញុំអាចទទួលបានលិខិតអញ្ជើញ (ទៅសេតវិមាន)”។
ចាំមើលថា តើប្រមុខរដ្ឋអាមេរិកនឹងអញ្ជើញតារាចម្រៀងប៉ុបជើងចាស់រូបនេះទៅជួបនៅពេលខាងមុខឬអត់ពេលឮសម្ដីរបស់គាត់បែបនេះ?
អាន៖ រាជិនីប៉ុប Madonna ធ្លាប់ដេកជាមួយមនុស្សប្រុសពីរផ្សេងគ្នាក្នុងថ្ងៃតែមួយ
ប្រភព៖ billboard