Rolls-Royce ​ចង្កូត​ឆ្វេង​ទ្វារ​ពីរ​​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​មាន​តែ​មួយ​គ្រឿង​គត់ បង្ហាញ​ខ្លួន​នៅ​ថៃ

  • 2015-03-27 15:34:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce បាន​បង្ហាញ​ជា​សាធារណៈ​លើក​ដំបូង​រថយន្ត​ម៉ូដែល​ទ្វារ​ពីរ Phantom Drophead Coupé Waterspeed Collection នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។ រថយន្ត​ប្រើ​ចង្កូត​ឆ្វេង​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា មាន​តែ​មួយ​គ្រឿង​គត់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

 

 

Phantom Drophead Coupé Waterspeed Collection ជា​ប្រភេទ​រថយន្ត​ទ្វារ​ពីរ​ដែល​ក្រុមហ៊ុន​ដាក់​បង្ហាញ​ជា​សាធារណៈ​ជា​លើក​ដំបូង​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ហើយ​ដែល​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​តែ​មួយ​គ្រឿង​គត់​ (ដោយ​មិន​រាប់​បញ្ចូល​ប្រទេស​ចិន)។

 

ម៉ូដែល Phantom Drophead Coupé Waterspeed Collection មាន​ការ​រចនា​ម៉ូត​ប្លែក។ ទាំង​ផ្ទៃ​ខាង​ក្រៅ និង​ខាង​ក្នុង​របស់​រថយន្ត Waterspeed នេះ​មាន​ពណ៌ខៀវMaggiore Blue ដែល​ត្រូវ​បាន​ច្នៃ​ប្រៀប​បាន​ផ្ទៃ​ទឹកហូរ។

 

ថ្នាំ​ពណ៌​ត្រូវ​បាន​បាញ់​ប្រាំបួន​ស្រទាប់ មុន​ពេល​យក​មក​ខាត់​ដោយ​ដៃ។ ថ្នាំ​ម្សៅ​ពិសេស​ក៏​ត្រូវ​បាន​យក​ទៅ​លាប​ ដើម្បី​ធានា​ថា​ការ​បាញ់ថ្នាំ​សម្រេច​ល្អ​ឥត​ខ្ចោះ។ ការ​បាញ់​ថ្នាំ​ពិសេស​បែបនេះ​ក៏​ត្រូវ​ធ្វើ​ឡើង​ទាំង​លើ​ផ្ទៃ​ម៉ាស៊ីន​រថយន្ត​ និង​ថាស​កង់​ដែល​មាន​កាំ​ចំនួន ១១។ ផ្ទៃ​ខាង​ក្រៅ គឺ​មាន​បន្ទាត់​ឆ្នូត​ដែល​គូស​ដោយ​ដៃ ដែល​មាន​រូប​បក្សី​ខៀវ​ Bluebird។

 

ចំណែក​ផ្ទៃ​លាត​ខាង​ក្រោយ​កៅអី​របស់​រថយន្ត Phantom Drophead Coupé ធ្វើ​ពី​ឈើម៉ៃសាក់​រុំ​ព័ទ្ធ​ទៅ​ដោយ​ដែក​ថែប​។ ការ​ច្នៃ​សម្រិត​សម្រាំង​​របស់​រថយន្ត​ ក៏​ត្រូវ​បាន​អនុវត្ត​លើ​ធ្នាក់​ដៃ​លើ​ទ្វារ​រថយន្ត ដែល​មាន​រូប​សញ្ញា​បក្សី​ខៀវ​ដ៏​ល្បី​របស់​លោកCampbell។

 

តាម​ការ​សាកសួរ​ពី​ក្រុមហ៊ុន Rolls-Royce Motor Car Phnom Penh ប្រាប់​ថា ក្រុមហ៊ុន​មិន​ទាន់​មាន​គម្រោង​នាំ​រថយន្ត​នេះ​មក​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​អតិថិជន​ដែល​ចាប់​អារម្មណ៍ អាច​ធ្វើ​ការ​កុម្ម៉ង់​ទិញ​បាន។ តែ​តម្លៃ​ក្រុមហ៊ុន​មិន​បាន​បង្ហើប​នោះ​ទេ។

 

ដោយ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី