ព្រោះ​ Tony Jaa ទើប​រឿង​​ “Furious 7” ត្រូវ​ហាម​​បញ្ចាំង​នៅ​ថៃ

  • 2015-03-28 00:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​វាយប្រហារ “Furious 7” ដែល​នឹង​បញ្ចាំង​ក្នុង​ប្រទេស​ថៃនៅ​ទី​ថ្ងៃ​១ ខែ​មេសាខាងមុខ ត្រូវបាន​​តុលាការ​ស៊ីវិល​ថៃ ហាម​មិន​ឱ្យ​ចាក់​បញ្ចាំង ដោយសារ​តែ​មិន​ទាន់​ដោះស្រាយ​ជម្លោះកុងត្រា រវាងផលិតកម្ម​ក្នុង​ស្រុក Sahamongkol Film International និង ចារ​ភ្នំ យ៉ីរ៉ាំ ហៅ Tony Jaa ​ចប់​នៅឡើយ។

 

 

ការ​ហាម​របស់​តុលាការ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ហើយ​វិធានការ​ហាម​នេះ ធ្វើ​ដោយ​លោក Somsak "Sia Jiang" Techaratanaprasert ស្ថាបនិក​របស់​ក្រុមហ៊ុន​ខាងលើ។

 

ចារភ្នំ យ៉ីរ៉ាំ ឬ​កែង​ឆេះ​ជង្គង់​ហោះ ជាប់ចោទ​ពី​បទ​រំលោភ​លើកិច្ចសន្យា រយៈ​ពេល​១០​ឆ្នាំជាមួយ Sahamongkol ដែលមាន​សុពលភាព​ដល់​ឆ្នាំ​២០២៣ តែ​លោក​បែរ​ជា​ទៅ​សម្ដែងឱ្យ​ក្រុមហ៊ុនដទៃ​ទៅ​វិញ។

 

ប្រភព​ពី Bangkokpost បាន​ឱ្យ​ដឹង​ថា ចុង​ចោទ​​​ក្នុងករណី​​នេះ​មាន Tony Jaa, ផលិតកម្ម Universal Pictures និង​ក្រុមហ៊ុន​ចែកចាយ United International Pictures Far East Co។ ពាក់ព័ន្ធ​ករណី​រំលោភ​កិច្ចសន្យា​​​ខាងដើម​បណ្ដឹង​ បាន​ទារ​សំណង ១,៦ពាន់​លាន​បាត (ប្រហែល​ជាង ៤៩​លាន​ដុល្លារ​អាមេរិក)។

 

លោក Suwat មេធាវី​ដើមចោទ​បាន​និយាយ​ថា ប្រាក់​សង​ជំងឺ​ចិត្ត គឺ​យក​អាស្រ័យ​លើ​តម្លៃ​ខ្លួន ចារភ្នំ ដែល​ផលិតកម្ម​ថ្មី​ឱ្យ និង​អាស្រ័យ​លើលុយ​​ចំណាយ​ ផ្សព្វផ្សាយ​រឿង​ផ្សេងៗ​ទៀត ដែល​ធ្វើ​ឱ្យ​តារា​រូប​នេះ​ល្បី​ឈ្មោះ។ មេធាវី​រូប​នេះ​បន្ត​ថា​កូន​ក្ដី​របស់​លោក បាន​ផ្ដល់​ការចរចា​ដោយ​បើក​ចំហ ជាមួយ​ភាគី​ជម្លោះ រួម​ទាំង​អ្នក​ប្រតិបត្តិការ ខាង​រោង​ភាពយន្ត​ផង​ដែរ ហើយ​បើ​ការចរចា​ត្រូវ​រ៉ូវ​គ្នា បណ្ដឹង​អាច​នឹង​ត្រូវ​ដក។

 

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ បាន​ដក​ស្រង់​សម្ដី​តារា​កូន​មួយ​វ័យ​៣៨​ឆ្នាំ​​ថា លោក​មិន​ដែល​ភ្លេច​ផលិតកម្ម​ ​​Sahamongkol ដែល​ជ្រោមជ្រែង​អាជីព​លោក​ទេ តែ​លោក​ត្រូវ​តែ​ចាប់​ឱកាស ដើម្បី​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ៕

 

 

 

 

 

រឿង​ហុងកុង​របស់ Tony Jaa ចេញ Trailer ហើយ

សកម្មភាព​កែង​ឆេះ​ជង្គង់​​ហោះ​ថត​រឿង​​​ “Furious 7”​​ ​ពិត​ជា​ស្ដែង

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Bangkokpost