ការ​ប្រកួត​​រក​ជើង​ខ្លាំង​​ Fire Storm 2 ​ប្រចាំ​Cyber Full House មក​ដល់​ហើយ​

  • 2015-04-01 16:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើស​រើស​ជើង​ខ្លាំង Fire Storm 2 ​ប្រចាំ​តំបន់​ Cyber Full House ​បាន​មក​ដល់​ហើយ​សម្រាប់​អ្នក​មាន​សមត្ថភាព​ពិត​ប្រាកដ​ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្ដើម​​ជើង​ឯក​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី២៥​ ខែ​មេសា​ឆ្នាំ​ ២០១៥។ ភាព​ប៉ិន​ប្រសព្វ​ និង​ខ្លាំង​​ក្លា​របស់​អ្នក​ផ្នែក​កីឡា​អេឡិចត្រូនិក​​ពេល​នេះ​មាន​​ឱកាស​​បង្ហាញ​ហើយ​ដើម្បី​ដណ្ដើម​យក​​ប្រាក់​រង្វាន់​ជា​ច្រើន។

 

ចំពោះ​ប្រាក់​រង្វាន់​វិញ​ ក្រុម​​ចំណាត់​ថ្នាក់​លេខ​​១​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​​១០០​ដុល្លារ​​ និង​​រយៈ​ពេល​ ៥០​ម៉ោង​​​និង​ ៤០០០ Sabay coin ​សម្រាប់​ការ​លេង​ Fire Storm 2 ​នៅ​ហាង​ Cyber Full House ដោយ​ឥត​គិត​ថ្លៃ​ ព្រម​​វត្ថុ​អនុស្សាវរីយ​មួយ​ចំនួន​ទៀត។​​

 

ចំណែក​ក្រុម​ចំណាត់​ថ្នាក់​លេខ​ពី​២​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​២០​ដុល្លារ​ និង​៤០​ម៉ោង​​និង​​២០០០ Sabay coin សម្រាប់​លេង​ Fire Storm 2 ​នៅ​ហាង​ Cyber Full House ដោយ​ឥត​គិត​ថ្លៃ ព្រម​ទាំង​​​​វត្ថុ​អនុស្សាវរីយ​មួយ​ចំនួន​ទៀត ហើយ​ក្រុម​លេខ​៣​នឹង​ទទួល​បាន​រយៈ​ពេល​៣០​ម៉ោង​​និង​​១០០០ Sabay coin សម្រាប់​លេងFire Storm 2 ​នៅ​ហាង​ Cyber Full House ដោយ​ឥត​គិត​ថ្លៃ។​​

​ ​

លក្ខន្តិកៈ​​នៃ​ការ​ដាក់​ពាក្យ​​​ក្រុម​ចូល​រួម​ត្រូវ​មាន​សមាជិក ​​៥​នាក់​​ក្នុង​មួយ​ក្រុម​ ហើយ​​ការ​ចុះ​ឈ្មោះ​​គិត​ចាប់​ពី​ពេល​នេះ​តទៅ​​​ជា​មួយ​នឹង​ម្ចាស់​ហាង​​ អ៊ីនធឺណិត ​Cyber Full House។ ទីតាំង​ដាក់​ពាក្យ​​​​​ផ្ទះ​លេខ​២០ ផ្លូវ ​១៣៤ (Z)​ ​សង្កាត់​វាលវង់​​ខណ្ឌ​៧ មករា ​រាជ​ធានី​ភ្នំពេញ​​​ឬ​តាម​ទូរស័ព្ទ​លេខ ០២៣​ ៦៥៤ ២៨៨៨៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​ ​​​​​​​

​​​

អត្ថបទពេញនិយម
អត្ថបទថ្មី