​អតិថិជន និង​អ្នក​សារព័ត៌មាន​លង់ចិត្ត ក្រោយ​​បាន​សាក​ប្រើ​កំពូល​​ស្មាត​ហ្វូន​ថ្មីបំផុត Huawei Honor 6 Plus

  • 2015-04-02 17:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​ពិសេស​មួយ​ក្រុម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​របស់​ Huawei បាន​ទទួល​សិទ្ធិ​អាទិភាព​មុន​គេ​ ​ដោយ​ទទួល​បាន​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ Honor 6 Plus ដែល​ជា​ស្មាតហ្វូន​ស៊ីម​ពីរ​លំដាប់​កំពូល​ចុង​ក្រោយ​បំផុត​របស់​ Huawei។ ព្រឹត្តិការណ៍​នៃ​ការ​ទទួល​យក​បទពិសោធន៍​ថ្មី​ដ៏​អស្ចារ្យ​នេះ បាន​រៀបចំ​ដោយ ដៃគូ​ពាណិជ្ជកម្ម និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃទី៣០​ ខែមិនា​កន្លង​ទៅ​នេះ​។

 

 

ស្មាតហ្វូន​ Huawei Honor 6 Plus ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​លក់​ជា​ផ្លូវ​ការ​នៅថ្ងៃ០៦ មេសា និង​ចែកចាយ​ពេញ​ទូទាំង​ប្រទេស ​បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ​រួច​ គឺ​ជា​ប្រភេទ​ស្មាត​ហ្វូន ​ដែល​ត្រូវ​បាន​បំពាក់​ដោយ​កាមេរ៉ា​ឡេន​ភ្លោះពីរ។ ក្នុង​នោះ Honor6 Plus ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ឱ្យ​ថា King Of Night-Shot ដែល​អាច​ថត​បាន​ច្បាស់​ ទោះ​បី​កម្រិត​ពន្លឺ​ទាប ដោយ​ភ្ជាប់​នឹង​មុខងារ​ដ៏​ឆ្លាតវៃ អាច​ជួយ​កាត់​ភាព​ព្រាលៗ បន្ថែម​ពណ៌​រួម និង​ពន្លឺ ធ្វើ​ឱ្យ​អ្នក​នឹង​ប្លែក​ភ្នែក​ថា​ដូច​កំពុង​ប្រើ​ជាមួយ​នឹង​កាមេរ៉ា​អាជីព​ដែរ។

 

Honor​​​ 6​ ​Plus មាន​ប្រព័ន្ធ​ចាប់​រូបភាព​ភ្លឺ​ច្បាស់ និង​ពិតជា​អស្ចារ្យ​សម្រាប់​ការ​ថតរូប​សែលហ្វី បំពាក់​មុខងារ (All focus) ថតរូប​ស្អាត (Best Photos) បច្ចេកវិទ្យា​ថត​រូប​ច្បាស់​ពេល​យប់  (Super low light) ទោះ​បី​ជា​ខ្សោយ​ពន្លឺ ឬ​កុង​ពន្លឺ នៅ​តែ​ថត​រូប​បាន​ច្បាស់​ដូច​ថ្ងៃ ឬ​ឃើញ​នឹង​ភ្នែក។ សម្បក​ខាង​ក្រៅ​ត្រូវ​បាន​ស្រោប​​លម្អ​ដោយ​បន្ទះ​កញ្ចក់​ភ្លឺ​រលោង​មាន​៦ស្រទាប់​​ ដែល​ធន់​នឹង​ការ​ធ្លាក់​ធម្មតា ឬ ឆ្កូត​ ឆ្លង​តាម​ទម្លាក់ ឬ​បាញ់​គ្រាប់​កាំភ្លើង​ខ្យល់។ ការ​ប្រើប្រាស់​បន្ទះ​ឈីប​​កម្លាំង​យក្ស Hisilicon Kirin 925 ប្រភេទ Octa Core 1.8 GHz និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 ជាមួយ​នឹង​អេក្រង់ FHD ទំហំ 5.5 អ៊ីញ។ ជាមួយ​នឹង​ម៉ាស៊ីន​ថត​ទំនើប​ពីរ​របស់​ខ្លួន​ទំហំ 8.0 មេហ្គាភិចសែល ​ទាំង​មុខ និង​ក្រោយ អតិថិជន​អាច​សប្បាយ​រីករាយ​នឹង​ការ​ផ្ដិត​យក​រូបភាព និង​វីដេអូ​បាន​គ្រប់ ពេលវេលា។ លើស​ពីនេះ​ទៀត​វា​មាន​ល្បឿន​លឿន​អស្ចារ្យ​ជាមួយ​នឹង​ RAM ​3GB និង​សមត្ថភាព ដោនឡូត​ក្នុង​កម្រិត​ល្បឿន​លឿន​ដូច​ព្យុះ​ដោយ​បច្ចេកវិទ្យា​ 4G LTE Cat 6 ។

 

 

កញ្ញា អូន ម៉ីម៉ី បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​ជា​អ្នកសារព័ត៌មាន​ផ្នែក អនឡាញ បាន​បង្ហាញ​ពី​ក្តី​រំភើប​ដែល​បាន​សាកល្បង​ប្រើ​មុខ​គេ​ថា HUAWEI Honor 6 plus គឺជា​ស្មាតហ្វូន​ដ៏​ហ៊ឺហា ទំនើប​ក្នុង​ក្តី​សុបិន និង​បង្ហាញ​ពី​ស្តាយ​ពិត​របស់​នាង​ជា​យុវវ័យ​ចូលចិត្ត​ស្តាយ​កាលីបៗ Cute Cute ពណ៌​ឆើត​ស្រស់​ពណ៌​មាស ស៊ីម​ពីរ អេក្រង់​ធំ ល្បឿន​អ៊ិនធឺណិត​លឿន​ថតរូប​លឿន​ដោយ​មិនបាច់​ដោះ​សោ​អាច​បញ្ជា បិត ឬ​បើក​ម៉ាស៊ីន​ត្រជាក់ ទូរទស្សន៍ វីស៊ីឌី ដែល​នាំ​អោយ​សម្រស់​នាង​កាន់​ស្រស់​ cute ហ៊ឺហា មួយ​កម្រិត​ទៀត។ "ពេល​ដែល​ខ្ញុំ​បង្ហាញ​ស្ទាយ​ថ្មីៗ ក្នុង​បណ្តាញ​សង្គម ដូចជា Facebook,  Instagram, Line របស់ខ្ញុំ  មិត្តភក្តិ​តែង​សសើរ​មិន​ដាច់​ពី​មាត់ និង Like ដ៏ច្រើន"។

 

លោក អែម យុទ្ធូ នាយក​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Huawei កម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ «ស្មាតហ្វូន Huawei 6 Plus និង Huawei G7 ប្រភេទ​ស៊ីមពីរ គឺជា​កំពូល​ស្មាតហ្វូន​ដ៏​អស្ចារ្យ​ ដែល​នឹង​ចូល​វាយលុក​ទីផ្សារ​ស្មាតហ្វូន​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នាម​​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​របស់​ពិភពលោក ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនា​គមន៍ និង​ជា ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាតហ្វូន​លំដាប់​លេខ៣ និង​លេខ២ ចំពោះ​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ដំណើរការ Android លើ​ពិភពលោក​ យើង​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់ ក្នុង​ការ​ណែនាំ​ដល់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​ នូវ​ស្វាតហ្វូន​ដែល​មាន​លក្ខណៈ​ពិសេស និង​គុណភាព​កម្រិត​អន្តរជាតិ។ យើង​មាន​ទំនុកចិត្ត​ថា អតិថិជន​របស់​យើង នឹង​ទទួល​បាន​បទពិសោធន៍​​ដ៏​អស្ចារ្យ​​​​ជាមួយ​នឹង Honor 6 Plus ដោយសារ​តែ​ស្មាតហ្វូន​នេះ គឺ​មិនដូច​ទៅ​នឹង​​ស្មាតហ្វូន​ដទៃ​ទៀត​​ ដែល​យើង​បាន​ផលិត​ឡើង​កន្លង​មក​នោះ​ទេ។ វា​គឺ​ជា​ស្មាតហ្វូន​កម្រិត​កំពូល​ថ្មី​មួយ​ដែល​ប្រមូល​យក​គុណ​សម្បត្តិ​​របស់​ស្មាត​ហ្វូន​ទាំង​អស់»៕

 

 

 

 

 

អត្ថបទផ្សាយ​ពាណិជ្ជកម្ម

អត្ថបទថ្មី