Felipe Luis ថា​មិន​ចាក​ចេញ​ពី​ Chelsea ទេ ទោះ​មិន​សូវ​បាន​លេង

  • 2015-04-03 15:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្វេង ​Felipe Luis ​បាន​បង្ហើប​ថា​​ខ្លួន​គ្មាន​បំណង​ចង់​ចាកចេញ​ពី​​ Chelsea នោះ​ទេ ទោះ​ជា​មាន​ព័ត៌មាន​លេច​​ឮ​ថា​អាច​នឹង​ផ្លាស់​ទៅ​ក្លិប​ចាស់ ​Atletico​ Madrid ​វិញ​ក៏​ដោយ។

 

 

​​​​កីឡាករ​វ័យ២៩​ឆ្នាំ​រូប​នេះ ​មិន​សូវ​បាន​លេង​ជា​ជម្រើស​ដំបូង​របស់​ក្រុម​លោក ​Jose Mourinho ​ទេ​ ដោយ​​សារ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ ​ទុក​ចិត្ត​កីឡាករ​ Cesar Azpilicueta ជាង ដែល​ធ្វើ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​រូប​គេ​នឹង​អាច​វិល​ទៅ​រក​ទ្រនំ​ចាស់។ ​យ៉ាង​ណា​ក្ដី អតីត​កីឡាករ ​Atletico Madrid​ រូប​នេះ ​បាន​​​ចេញ​មក​និយាយ​​​បដិសេធ​ថា៖ "ខ្ញុំ​សប្បាយ​ចិត្ត​នៅ ​Chelsea។​ ខ្ញុំ​ចង់​​បន្ត​នៅ​ជា​មួយ​ក្លិប​នេះ​រហូត​ដល់​ចប់​កុងត្រា​របស់ខ្ញុំ"។

 

Luis  បាន​ផ្ទេរ​មក​ទឹកដី​ Stamford Bridge កាល​ពី​​ដើម​រដូវ​កាល​​កន្លង​ទៅ​ ​ប៉ុន្តែ​បាន​បង្ហាញខ្លួនតែ២៣​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​អស់​របស់ Chelsea​ ​រដូវ​កាល​នេះ៕

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ Metro​