U-15 សាលាបាល់ទាត់ជាតិឈ្នះក្រុមឡាវ ៦ – ០ ហើយបន្តល្ងាចនេះ១ប្រកួតទៀត
- 2015-04-03 16:10:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
U-15 សាលាបាល់ទាត់ជាតិឈ្នះក្រុមឡាវ ៦ – ០ ហើយបន្តល្ងាចនេះ១ប្រកួតទៀត
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់សាលាបាល់ទាត់ជាតិកម្ពុជា (Academy) ឈុតយុវជនក្រោមអាយុ ១៥ ឆ្នាំ (U-15) ដែលដឹកនាំដោយលោកគ្រូបង្វឹកជនជាតិជប៉ុន Yusuke Iki បានយកឈ្នះលើកក្រុមម្ចាស់ផ្ទះរបស់ឡាវ Lao Lanexang FC U-15 ដោយលទ្ធផល ៦ ទល់ ០ ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នៅរសៀលម្សិលមិញ។ ក្រុមកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសឡាវ តាំងពីថ្ងៃទី ៣១ ខែ មីនា ម្ល៉េះ ហើយនៅម៉ោង ៤ ល្ងាចថ្ងៃទី ៣ ខែ មេសា នេះនឹងត្រូវបន្ដជួបក្រុមរបស់ឡាវ មួយប្រកួតទៀតគឺ LANEXANG UNITED U-15 ក្នុងកីឡដ្ឋាន LANEXANG STADIUM ដោយប្រើប្រាស់ថេរវេលា ៤០ នាទី ២ ដង សម្រាប់ប្រកួត។ នេះជាការប្រកួតកម្ដៅសាច់ដុំសម្រាប់ក្រុមកម្ពុជានេះគឺដើម្បីពង្រឹងសមត្ថភាពត្រៀមប្រកួតលើឆាក នានាក្នុងឆ្នាំ ២០១៥ នេះ ឬ នៅថ្ងៃអនាគត។
ក្រុមសាលាបាល់ទាត់ជាតិ
ក្រុម Lao Lanexang FC U-15
អត្ថបទ៖ ម៉ឺន រស្មី
រូបថត៖ ផ្ដល់ឱ្យ