៦​ប្រការដែលស្រ្តី​គួរ​ដឹង​ មុន​ពេល​កាត់សក់​​ខ្លី

  • 2015-04-06 22:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ស្រី​បច្ចុប្បន្ន​ពេញ​និយម​កាត់​សក់​ខ្លីខ្លាំង​ណាស់ តែ​ពេល​ខ្លះ​កាត់​រួច​បែរ​ជា​មាន​ភាព​ស្ដាយក្រោយ​ទៅ​វិញ។ ដើម្បី​កុំ​ឲ្យ​មាន​ការ​ខកចិត្ត​ពេល​​​កាត់​ហើយ​​នោះ សូម​មើល​៦​ប្រការ​ខាងក្រោម​នេះ​ដែល​អ្នក​គួរ​ដឹង​មុន​ពេល​កាត់សក់​ម៉ូដ​ខ្លី៖

 

 

១. ស្វែង​យល់​ថា​ហេតុអ្វី​បាន​ជា​អ្នក​ចង់​កាត់​វា

 

នេះ​ជា​ជំហាន​ដំបូង ហើយ​វា​មាន​សារ​សំខាន់​ខ្លាំង​ណាស់។ ការ​ផ្លាស់ប្ដូរ​ម៉ូដ​សក់​គឺ​អាច​បណ្ដាល​មកពី​ការ​ប៉ះពាល់​អារម្មណ៍​ដោយ​ប្រការ​ណា​មួយ ឬ​អាកប្បកិរិយា​របស់​អ្នក ដូចនេះ​អ្នក​ត្រូវ​ប្រាកដ​ថា​ការ​កាត់​សក់​នេះ​គឺ​មាន​ហេតុផល​ត្រឹមត្រូវ។ ឧទាហរណ៍​អ្នក​ខ្លះ​ចង់​កាត់​សក់​ខ្លី​បន្ទាប់ពី​បែកបាក់​ស្នេហា​អី​ជាដើម ព្រោះ​ពេល​នោះ​អារម្មណ៍​មិន​ល្អ។

 

២. ត្រូវ​ប្រាកដ​ថា​នេះ​ជា​ការ​ចង់​ផ្លាស់ប្ដូរ

 

 

​មនុស្ស​ស្រី ពេល​ឃើញ​គេ​កាត់​ស្អាត ក៏​ចង់​តាម​គេ​ដែរ។ ការ​ចង់​ផ្លាស់ប្ដូរ​នេះ​ខ្លាំង​ពេក​បាន​ធ្វើឲ្យ​អ្នក​មាន​ការ​សោកស្ដាយ​ក៏​ថា​បាន ព្រោះបាន​តែមួយឆាវៗ។

 

៣. ដឹង​អំពី​ទម្រង់​មុខ​ខ្លួនឯង

 

ប្រសិនបើ​អ្នក​ពិតជា​ចង់​ផ្លាស់ប្ដូរ​ម៉ូដ​សក់​មែន​ រឿង​ល្អ​បំផុត​ដែលគួរ​ដឹង​នោះ​គឺ​ទម្រង់​មុខ​របស់​អ្នក​ស៊ី​គ្នា​នឹង​សក់​នឹង​អត់?

 

៤. ជ្រើស​យក​ម៉ូដ​សក់

 

ពេល​កាត់​ត្រូវ​ជ្រើសរើស​ម៉ូដ​ដោយ​ខ្លួនឯង​កុំ​ជឿ​តាម​សម្ដី​ជាង ឬមិត្តភ័ក្ដិ។

 

៥. រៀបចំ​គម្រោង​ដើម្បី​ថែទាំ​សក់​ថ្មី​ឲ្យបានល្អ

 

សក់​ខ្លី​មិន​មែន​មាន​ន័យ​ថា​ងាយស្រួល​ក្នុង​ការ​ថែរក្សា​ឡើយ។ វា​ទាមទារ​សាប៊ូ​ណា​ដែល​មាន​ភាព​គុណភាព​ខ្ពស់​សម្រាប់​ថែរក្សា​។ មិន​ត្រឹមតែ​សក់​ខ្លី​គឺ​តម្រូវឲ្យ​ទៅ​ជួប​ជាង​ រៀងរាល់​ពីរ​សប្ដាហ៍​ម្ដង​ដើម្បី​កាត់​តម្រឹម​ឲ្យ​នៅ​តែ​ឃើញ​ស្អាត។

 

៦. រក​ហាង​ដែល​ល្អ​ដើម្បី​កាត់​​

 

 

ការ​កាត់​សក់​នេះ​មិន​មែន​ជា​រឿង​លេងសើច​ទេ ដូចនេះ​ត្រូវ​ធ្វើឲ្យ​ប្រាកដ​ថា​អ្នក​ទុកចិត្ត​លើ​មនុស្ស​ដែល​កាត់​វា​ថា​អ្នក​នោះ​ជា​មនុស្ស​មាន​ជំនាញ​ច្បាស់លាស់៕

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖candymag

អត្ថបទពេញនិយម
អត្ថបទថ្មី