បែក​ធ្លាយ​លក្ខណៈ​លម្អិត​ iPad Air 2និងiPad Mini 2 មុន​ថ្ងៃ​ប្រកាស​ផ្លូវ​ការ

  • 2014-10-08 21:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

​ខណៈ​ដែល​​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ Apple នឹង​ប្រកាសiPad Air 2 និង​iPad Mini 2 នៅ​សប្ដាហ៍​ក្រោយ​ ស្រាប់​​តែ​ឥឡូវ​​មាន​ព័ត៌មាន​​បែក​ធ្លាយ​ទាក់​ទង​នឹងSpecs លក្ខណៈ​ពិសេស​ក្រៅ​ផ្លូវ​ការ​ និង​តម្លៃ​​​របស់​ផលិត​ផល​ថ្មី​ទាំង​ពីរ​នេះ​បាត់​ទៅ​ហើយ​។ ខាង​ក្រោម​គឺ​ជា​អ្វី​ដែល​បាន​បែក​ធ្លាយ​កន្លង​មក​ទាក់​ទង​នឹងiPad Air 2 និង​iPad Mini 2៖

១. ការ​រចនា

​iPad Mini ម៉ូដែល​ថ្មី​នឹង​នៅ​តែ​រក្សា​រាង​កោង​ផ្នែក​គែម​​ដដែល​ខណៈ​ដែល​iPad Air 2 នឹង​មាន​កម្រាស់​ស្ដើង​ជាង​មុន​(០,៥ម.ម) ដែល​ជាប់​ជា​Tabletស្ដើង​ជាង​បំផុត​ក្នុង​លោក។ លើស​ពី​នេះ​iPad ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល​នឹង​មាន​ពណ៌​មាស​ដូច​គ្នា​នឹង​iPhone 6/6 Plus ដែរ។

 

២. Display

iPad ទាំង​ពីរ​នឹង​ប្រើ​បច្ចេកវិទ្យា Retina Display ដែល​មាន​Resolution ខ្ពស់​ដល់​ទៅ2048x1536 pixels និង​មាន​ដង់ស៊ីតេ 324ppi។ iPad Mini 2នឹង​មាន​អេក្រង់​៧,៩អ៊ីញ​ហើយ​iPad Air 2មាន​អេក្រង់ ៩,៧អ៊ីញ។

 

៣. Interface, Touch ID

​iPad ទាំង​ពីរ​ម៉ូដែល​នឹង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​របស់​Apple គឺ ​iOS 8។ លើស​ពី​នេះ​ការ​ផ្លាស់​ប្ដូរ​មួយ​ទៀត​ទៅ​លើ​​ផលិត​ផល​ថ្មី​ទាំង​ពីរ​គឺ​មុខងារTouch ID Sensor (ដោយ​មាន​Fingerprint Sensor) នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង ​iPad Air2និង​iPad Mini 2​ ដែល​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​បញ្ជា​ទិញ​ឥវ៉ាន់​Onlineតាមរយៈ​ Apple Pay។​​

 

៤. ​ដំណើរ​ការ​ម៉ាស៊ីន ​និង​ទំហំ​អង្គ​ចងចាំ(Performance and Storage)

-iPad ទាំង​ពីរ​ម៉ូដែល​នឹង​បំពាក់​ដោយ​Chip ប្រភេទ​Apple A8។

-Memory សម្រាប់ ​iPad Air 2នឹង​មាន​​ទំហំ 32GB/64GB/128GB តែ​គ្មាន ​16GB នោះ​ទេ។ ប៉ុន្តែ​សម្រាប់​iPad Mini 2នឹង​​មានMemoryទំហំ​ 16GB។​

-ទាំង​iPad Mini 2 និង​iPad Air 2នឹង​បំពាក់​ដោយ​​RAM ទំហំ​ដល់​ទៅ​ 2GB ដូច​គ្នា។

 

៥. គុណ​ភាព​កាមេរ៉ា

iPad Air 2 និង​iPad Mini 2 បំពាក់​ដោយ​កាមេរ៉ា​ក្រោយ ​iSight ទំហំ​8MP។​ ចំណែក​ឯ​​កាមេរ៉ា​មុខ​វិញ​អាច​​ផ្ដល់​គុណ​ភាព​វីដេអូ​ (សន្ទនា​តាម​រយៈ​Skype ជា​ដើម) ​​​ក្នុង​កម្រិត​HD។

 

៦. ថាមពល​ថ្ម

​ថាមពល​ថ្ម​​iPad ស៊េរី​មុន​ៗ​អាច​កាន់​បាន​១០ម៉ោង (ពេល​ប្រើ​WiFi និង​មើល​វីដេអូ) ហើយ​​ចំពោះ​iPad ស៊េរី​ថ្មី​ទាំង​ពីរ​​ក៏​គ្មាន​ការ​ផ្លាស់​ប្ដូរ​អី​ច្រើន​ដែរ តែ​បើ​មាន​ការ​ផ្លាស់​ប្ដូរ​​គឺ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ចំពោះ​ថាមពល​ថ្ម​​របស់​iPad Air 2 និង​iPad Mini 2។

 

៧. តម្លៃ​និង​ថ្ងៃ​ប្រកាស

Appleនឹង​ប្រកាស​iPad Air 2 និង​iPad Mini 2 នៅ​ថ្ងៃ​ទី១៦ ខែ​នេះ ហើយ​នឹង​មាន​លក់​​នៅ​តាម​បណ្ដា​Apple Store នៅ​ថ្ងៃ​ទី​២៤។ ចំណែក​ឯ​តម្លៃ​ជាប់​កុង​ត្រា iPad Air 2 គឺ​ចំនួន ៤៩៩ដុល្លារ(សម្រាប់​ម៉ូដែល​មាន​WiFi) និង​iPad Mini 2មាន​តម្លៃ ៣៩៩ដុល្លារ។ ដោយ​ឡែក​​ម៉ូដែល​iPad (ប្រើ​ប្រព័ន្ធ​4G និង​មាន​​WiFi) មាន​តម្លៃ ១៣០ដុល្លារ (រាល់​តម្លៃ​​ខាង​លើ​គឺ​តម្លៃ​ជាប់​កុង​ត្រា)។​​​​​​

 

ព័ត៌មាន​ផ្លូវ​ការ​ដែល​ទាក់​ទង​នឹង​​iPad Air 2និង​iPad Mini 2 Sabay នឹង​ផ្ដល់​ជូន​ជា​បន្ត​ទៀត៕

ចុច​អាន៖ ឮ​ថា ​iPad Air 2 ​ប្រុង​ចេញ​​ពណ៌​មាស​មិន​ឲ្យចាញ់ iPhone 6

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ phonearena

អត្ថបទពេញនិយម