ពិធីប្រគល់រង្វាន់កម្មវិធី “ប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់” ប្រចាំខែកុម្ភៈ ២០១៥
- 2015-04-08 18:47:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីប្រគល់រង្វាន់កម្មវិធី “ប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់” ប្រចាំខែកុម្ភៈ ២០១៥
ចន្លោះមិនឃើញ
វាជាលើកទីបួនហើយដែលក្រុមហ៊ុនតូតាល់បានធ្វើការផ្តល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ទាំងបីរូបនៃកម្មវិធី “ប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់” ពួកគាត់ទាំងបីជាបេក្ខជន និងបេក្ខនារីដែលត្រូវបានជ្រើសរើសក្នុងចំនោមអ្នកប្រកួតប្រជែងរាប់រយនាក់ដែលបានចូលរួមបង្ហោះរូបថតនៅលើទំព័រហ្វេសប៊ុករបស់យើង។ នេះសបញ្ជាក់អោយឃើញថាយុទ្ធនាការ “ប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់” នេះបានទទួលការគាំទ្រគួរឱ្យកត់សម្គាល់ព្រមទាំងទទួលបានការជឿទុកចិត្តពីអ្នកគាំទ្រទាំងអស់ដែលភាគច្រើនពួកគាត់ជាយុវវ័យ។ យើងក៏បានកត់សម្គាល់ឃើញថាមានការកើនឡើងយ៉ាងខ្លាំងនូវចំនួននៃការ “Like” ការ “Share” និងការ “Post” នៅលើទំព័រ Facebook របស់យើង លើសពីអ្វីដែលយើងបានរំពឹងទុកថា" នេះជាប្រសាសន៍របស់លោក Yves Jassaud នាយកគ្រប់គ្រងនៃក្រុមហ៊ុនតូតាល់កម្ពុជា។
កញ្ញា ផា ស្រីពេជ្រ ជាអ្នកឈ្នះរង្វាន់តូតាល់ ជាមួយនឹងទូរទស្សន៍ LED ១គ្រឿង កញ្ញាបានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលកញ្ញាបានក្លាយជាអ្នកឈ្នះរង្វាន់ LED ២គ្រឿង។ កញ្ញាបានអោយដឹងថា កញ្ញាសឹងតែមិនចង់ជឿថា កញ្ញាពិតជាបានក្លាយជាអ្នកឈ្នះរង្វាន់ម្នាក់ប្រចាំខែទី ៤ នេះទេ។ កញ្ញាបានបញ្ជាក់ថាកញ្ញានឹងព្យាយាមបន្តទៀតដើម្បីក្លាយជាម្ចាស់ទូរស័ព្ទ iPhone 6 នៅខែចុងក្រោយដែលនៅសល់តែ២ខែទៀតប៉ុណ្ណោះ។
លោក Yves Jassaud នាយកគ្រប់គ្រងនៃក្រុមហ៊ុន តូតាល់ប្រចាំនៅកម្ពុជា ក៏បានសម្តែងនូវការថ្លែង អំណរគុណដ៏ជ្រាលជ្រៅចំពោះអ្នកគាំទ្រទាំងអស់ ដែលបានព្យាយាមស្វះស្វែងតាមប្រមាញ់រូបភាពម៉ូតូ កង់បីតូតាល់ ទោះបីជារូបភាពខ្លះថតច្បាស់ល្អ ឬមិនសូវច្បាស់ ប៉ុន្តែនេះសបញ្ជាក់ថាអ្នកទាំងអស់គ្នា ពិតជាបានខំប្រឹង និងគាំទ្រកម្មវិធីយើងយ៉ាងពេញទំហឹងពិតប្រាកដមែន។
លោកនាយក Yves Jassaud សង្ឃឹមថាអ្នកចូលរួមទាំងអស់ដែលមិនទាន់បានឈ្នះរង្វាន់នឹងនៅតែខំ តស៊ូចូលរួមប្រកួតនៅខែបន្ទាប់ៗទៀត បើមិនទាន់បានឈ្នះកុំអាលអស់សង្ឃឹមត្រូវព្យាយាមបន្តទៀត ព្រោះក្រុមហ៊ុន តូតាល់ ពិតជាផ្តល់រង្វាន់ពិតៗជូនអ្នកឈ្នះរហូតដល់ចុងខែមេសា ឆ្នាំ២០១៥។
សូមបញ្ជាក់ថាអ្នកមានសំណាងឈ្នះរង្វាន់ទាំង៥ នាក់រួមមាន៖
១- ផា ស្រីពេជ្រ ដែលមានឈ្មោះនៅលើ Facebook PichPha ជាអ្នកដែលបាន Post រូបភាពច្រើនជាងគេ ឈ្នះរង្វាន់ទូរទស្សន៍ LED ១ គ្រឿង
២- តាំង គីមឡុង ដែលមានឈ្មោះនៅលើ Facebook Kimlong Tang ជាអ្នកដែលទទួល បាន Like ច្រើនជាងគេ ឈ្នះរង្វាន់កាតតូតាល់ទឹកប្រាក់ចំនួន ១០០ ដុល្លារ
៣- ផេង ចន្ថា ដែលមានឈ្មោះនៅលើ Facebook Chantha Pheng ជាអ្នកដែលទទួលបាន Like ច្រើនជាងគេ ឈ្នះរង្វាន់កាតតូតាល់ទឹកប្រាក់ចំនួន ១០០ ដុល្លារ
គួរបញ្ជាក់ថា “កម្មវិធីប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់” ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៤ រហូតដល់ខែមេសា ឆ្នាំ ២០១៥។ ព័ត៌មានបន្ថែមសូមចូលទៅ www.facebook.com/TOTAL
អំពីក្រុមហ៊ុនតូតាល់
តូតាល់ គឺជាក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំបំផុតមួយនៅលើពិភពលោក ដែលមានប្រតិបត្តិការនៅបណ្ដា ប្រទេសជាង ១៣០ ប្រទេស។ តូតាល់កម្ពុជាបានប្រតិបត្តិការជាផ្លូវការនៅកម្ពុជាឆ្នាំ១៩៩៣ ខណៈដែល ក្រុមហ៊ុនមានវត្តមានជាង ៧០ ឆ្នាំមកហើយ។ ទូទាំងប្រទេស តូតាល់កម្ពុជាបានចូលទៅក្នុងទីផ្សារនៃ ផលិតផលប្រេង និងសេវាកម្មបម្រើជូនអតិថិជនទាំងឯកជន និងសាធារណៈជន។
បច្ចុប្បន្ន តូតាល់មានផលិតផល និងសេវាកម្ម ច្រើនជាង ៥០ ស្ថានីយប្រេងឥន្ធនៈតាមផ្លូវ (ប្រេងសាំង និង ម៉ាស្សូត) និងមាន ២០ ហាងទំនិញលក់ផលិតផលផ្សេងៗ ព្រមទាំងមានប្រេងសម្រាប់រោងចក្រ ប្រេងចាក់យន្តហោះ និងប្រេងម៉ាស៊ីនផងដែរ។ ជាចុងក្រោយ កាតសម្រាប់ចាក់សាំងតូតាល់ (តូតាល់ក្លឹបកាត) គឺមានអត្ថប្រយោជន៍បំផុតក្នុងការគ្រប់ គ្រងការទិញប្រេងសាំងរបស់អ្នកបានយ៉ាងងាយស្រួល។ តាមរយៈផលិតផល និងសេវាកម្មខាងលើ យើង ក៏ផ្តល់សេវាកម្មដ៏ចាំបាច់ផ្សេងទៀតដូចជាការវិភាគលើការប្រើប្រាស់ប្រេង និងការដំឡើងធុងប្រេង និង ការដឹកជញ្ជូនចំណុះប្រេងទៅឲ្យអតិថិជនពាណិជ្ជកម្មផងដែរ៕
អត្ថបទ៖ ពាណិជ្ជកម្ម