វ័យចាស់ ទ័ព និង ប៉ូលិស ឡើង​ផ្ដាច់ព្រ័ត្រ រសៀល​នេះ នៅ​ស្តាត​ចាស់

  • 2015-04-09 16:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​វ័យ​ចាស់​​ម្ចាស់​ផ្ទះ​ក្រសួងការពារជាតិ (ទ័ព) និង អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) មាន​ឈ្មោះ​ឡើង​ទៅ​លេង​ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ពាន​រង្វាន់​វ័យ​ចាស់​កម្ពុជា​ឆ្នាំ ២០១៥ ក្រោយ​​ទទួល​ជ័យជម្នះ​រៀងៗ ក្នុង​វគ្គ​ជម្រុះ​ម្សិលមិញ លើ​វាល​ស្មៅ​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ (ស្ដាតចាស់)។

 
 

វ័យចាស់ ណាហ្គា និង ប៉ូលិស ថតរូបជុំគ្នា

 

 

វ័យចាស់ទ័ព និង ស្វាយរៀង ថតរូបជុំគ្នា

  សម្រាប់​លទ្ធផល​សរុប​នៅ​រសៀល​ម្សិលមិញ​មាន ក្រុម​វ័យ​ចាស់​របស់ ​​ទ័ព ឈ្នះ​ក្រុម​ខេត្ត​ស្វាយរៀង ៣ ទល់ ២ ហើយ​ក្រុម​ប៉ូលិស ឈ្នះ​ក្រុម​ណាហ្គា ៤ ទល់ ៣។   ចំពោះ​កម្មវិធី​ប្រកួត​នៅ​រសៀល​ថ្ងៃ​ទី ៩ ខែ មេសា នេះ​មាន៖ ចំណាត់ថ្នាក់​លេខ៣៖ ស្វាយរៀង ជួប ណាហ្គាវើល នៅ​ម៉ោង ២ រសៀល ជើង​ឯក៖ ក្រសួងការពារជាតិ ជួប អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​ម៉ោង ៤ រសៀល   លោក  រិទ្ធ ឌីកា ប្រធាន​សមាគម​បាល់ទាត់​វ័យ​ចាស់​កម្ពុជា បាន​លើក​ឡើង​ថា ក្រៅ​ពី​ក្លិប​ទាំង៤ ​សហការ​គ្នា​បង្កើត​ពាន​រង្វាន់​នេះ​ឡើង ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​ចាស់ៗ តាម​ក្លិប​នីមួយ​បាន​ជួប​គ្នា​លើ​ទីលាន ក្នុង​គោលបំណង​រក្សា​ចំណង​មិត្តភាព សាមគ្គីភាព និង ចូលរួម​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ក៏​​មាន​ហាង​លក់​សំលៀកបំពាក់​កីឡា Home Sports ចូល​រួម​លក់​អាវ ដើម្បី​រៃអង្គាស​ប្រាក់ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ឆា ផង​ដែរ៕

 
 

សមាជិកក្រុមទ័ព

 

 

ជម្រើស ១១ នាក់​ដំបូង​របស់​ក្រុម​ទ័ព

 
 

សមាជិក​ក្រុម​ស្វាយរៀង

 
 

ជម្រើស ១១ នាក់​ដំបូង​របស់​ក្រុម​ស្វាយរៀង

 
 
 
 
 
 
 

សមាជិក​ក្រុម​ណាហ្គា

 
 

ជម្រើស ១១ នាក់​ដំបូង​របស់​ណាហ្គា

 
 

សមាជិក​ក្រុម​ប៉ូលិស

 
 

ជម្រើស ១១ នាក់​របស់​ប៉ូលិស

 
 
 

អត្ថបទ៖ ម៉ឺន រស្មី