Nokia សល់​តែ​អតីតកាល​ ក្នុង​ពេល​ Microsoft ​ចាប់ផ្តើមចេញ​មុខ​ពេញ​ទំហឹង

  • 2015-04-10 16:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​​ពី​ទិញ​​សិទ្ធិ​គ្រប់គ្រង​ផ្នែក Device ទូរសព្ទ Nokia បាន​ជិត​ពីរ​ឆ្នាំ ឥឡូវ​ Microsoft បាន​​លើក​​ស្លាក​​ជា​ចំហ​​​ពេញមុខ​ពេញ​មាត់​នៅ​តាម​ហាង​ទូរសព្ទ​នានា​ជា​សញ្ញា​ប្រាប់​ ការ​បាត់​ខ្លួន​របស់ Nokia អស់​ជា​ការ​សង្ស័យ​ទៀត​​​​ ដែល​ម៉ាក​ទូរសព្ទនេះ​​​អាច​នៅ​ជា​អតីតកាល​ការ​ចង​ចាំ​របស់​មនុស្ស​ជំនាន់​មុន​តែ​ប៉ុណ្ណោះ។

 

 

ប្រភព​ពី​​​បុគ្គលិក​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ Microsoft បាន​ឲ្យ​ដឹង​ថា ស្លាក​​ Microsoft ​ដែល​ប្រិយមិត្ត​ឃើញ​នេះ​ទើប​តែ​លើក​ប៉ុន្មាន​ថ្ងៃ​​មុន​នេះ​​​ប៉ុណ្ណោះ​នៅ​ហាង​ចែកចាយ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហនុ ដើម្បី​បញ្ជាក់​ពី​​សិទ្ធិ​គ្រប់គ្រង​ទាំង​ស្រុង​របស់​ Microsoft ទៅ​​លើ​ទូរសព្ទ Nokia បន្ទាប់​​ពី​ក្រុមហ៊ុន​បាន​ទិញ​​អាជីវកម្ម​ផលិតផល​និង​ប៉ាតង់​កាល​ពី​ឆ្នាំ ២០១៣។

 

កាល​ពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន Microsoft បាន​ទិញ​យក​អាជីវកម្ម​ផលិត​ផល​​ទូរសព្ទ​ចល័ត និង​អាជ្ញាប័ណ្ណ​​ប៉ាតង់​​​របស់​ក្រុមហ៊ុន​ Nokia។ ការ​ទិញ​យក​របស់ Microsoft ធ្វើ​ឲ្យ​ក្រុមហ៊ុន​សម្រេច​ចិត្ត​ប្រើឈ្មោះ​ថ្មី​ Microsoft លើ​​​សែ​ស្រលាយ​ Lumia ​ស៊េរី​ថ្មីៗ​ជំនួស Nokia ​សម្រាប់​បញ្ចេញ​លក់​លើ​ទីផ្សារ​។

 

លោក​ថា នៅ​ពេល​ខាង​មុខ​ ក្រុមហ៊ុន​​នឹង​បន្ត​លើក​ស្លាក Microsoft ​នៅ​តាម​ទី​សាធារណៈ​ក៏​ដូចជា​បណ្តា​ហាង​ជា​ដៃ​គូ​​មួយ​ចំនួន​ទៀត។

 

ដោយ៖ ប៊ុណ្ណារ៉ា