ចាប់ខ្លួនគ្រូបង្រៀនរួមភេទជាមួយនារីជាង១ម៉ឺននាក់ ហើយថតរូបទុក
- 2015-04-10 16:27:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ខ្លួនគ្រូបង្រៀនរួមភេទជាមួយនារីជាង១ម៉ឺននាក់ ហើយថតរូបទុក
ចន្លោះមិនឃើញ
គ្រូបង្រៀនម្នាក់ក្នុងប្រទេសជប៉ុន កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត បន្ទាប់ពីថតរូបនារី និងក្មេងស្រីគ្រប់វ័យ ប្រមាណជាង ១២០០០នាក់ អំឡុងពេលរួមភេទជាមួយ។
លោកគ្រូ Yuhei Takashima
គ្រូបង្រៀនជនជាតិជប៉ុនឈ្មោះ Yuhei Takashima បានរងការចោទប្រកាន់ថាមានរូបថតប្រហែលជិត ១៥ម៉ឺនសន្លឹក នៃនារីដែលលោកបានរួមភេទជាមួយ។ គ្រូបង្រៀនវ័យ ៦៤ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីមានពាក្យបណ្ដឹងថាលោកបានថតរូបសិចជាមួយនារីជំទង់នៅក្រុងម៉ានីលកាលពីឆ្នាំមុន។ បន្ទាប់ពីចាប់ខ្លួនរួច ប៉ូលិសបានឈានទៅដល់ការឆែកឆេរផ្ទះគ្រូបង្រៀននោះ ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញរូបថតប្រមាណជិត ១៥ម៉ឺនសន្លឹក ដែលមានមុខនារី ព្រមទាំងក្មេងស្រីប្រហែលជិត ១២០០០នាក់។ រូបថតទាំងអស់ត្រូវលាក់ទុកនៅក្នុងអាល់ប៊ុមប្រហែល ៤០០ខុសៗគ្នា។
លោក Takashima បានប្រាប់មន្ត្រីប៉ូលិសនៅក្នុងប្រទេសជប៉ុនថា ១០ភាគរយនៃនារីដែលលោកគេងជាមួយ មានអាយុតិចជាង ១៨ឆ្នាំ ប៉ុន្តែរបាយការណ៍មួយផ្សេងទៀតបានបញ្ជាក់ផ្ទុយគ្នាថា ដៃគូដែលគ្រូបង្រៀនរួមភេទជាមួយភាគច្រើនជាកុមារអាយុ ១៤ឆ្នាំ ចំណែកឯចាស់បំផុតមានអាយុ ៧០ឆ្នាំ។
គ្រូបង្រៀនជនជាតិជប៉ុន បានប្រព្រឹត្តអំពើពេស្យាចារជាមួយនារីក្នុងប្រទេសហ្វីលីពីនអស់រយៈពេល ៣ឆ្នាំ បន្ទាប់ពីចាប់ផ្ដើមធ្វើដំណើរបេសកកម្មក្នុងឆ្នាំ១៩៨៨ ប៉ុន្តែក្រោយពេលត្រលប់ចូលប្រទេសជប៉ុនវិញ លោកនៅតែធ្វើដំណើរទៅហ្វីលីពីន ៦៥ដងទៀត។
អាល់ប៊ុមដែលលោកគ្រូជនជាតិជប៉ុនលាក់ទុករូបថតនារីរួមភេទជាមួយ
មន្ត្រីប៉ូលិសជប៉ុន បានឲ្យដឹងថា លោក Takashima បានស្ថិតនៅក្រោមការស៊ើបអង្កេតតាំងពីឆ្នាំ២០១៣ ប៉ុន្តែករណីដែលនាំឲ្យឈានដល់ការចាប់ខ្លួន ត្រូវគេជឿជាក់ថាកើតឡើងនៅក្នុងខែមករា ឆ្នាំ២០១៤។ មន្ត្រីអប់រំនៅក្រុង Yokohama បាននិយាយថា លោក Takashima ក្លាយជាគ្រូបង្រៀនវិទ្យាល័យក្នុងឆ្នាំ១៩៧៥ និងបញ្ជូនឲ្យទៅធ្វើការនៅប្រទេសហ្វីលីពីនចន្លោះឆ្នាំ១៩៨៨ និង១៩៩១ ដែលជាពេលប្រព្រឹត្តបទល្មើសនេះឡើង៕
ចុចអាន៖ អ្នកបង្កើតវិបសាយសិចម្នាក់ ត្រូវជាប់គុក១៨ឆ្នាំ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ Mirror