ដល់ក! លាង ឧត្តម ១០ឆ្នាំ ទើបបានស្គាល់ជាតិម្ដង
- 2015-04-10 17:36:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ក! លាង ឧត្តម ១០ឆ្នាំ ទើបបានស្គាល់ជាតិម្ដង
ចន្លោះមិនឃើញ
តារាចម្រៀងអភិវឌ្ឍន៍ខ្លួនមកជាតារាសម្ដែង លាង ឧត្តម ប្រាប់ថាលោកចូលសិល្បៈជាង១០ឆ្នាំហើយ ទើបតែស្គាល់ជាតិ ចេញសម្ដែងនៅបរទេសម្ដងគត់ ដោយត្រៀមនឹងទៅអូស្ត្រាលីក្រោយចូលឆ្នាំខ្មែរខាងមុខ។
“គេមិនដឹងទេ តែខ្ញុំនិយាយឲ្យត្រង់តែម្ដងបង តាំងពីចូលសិល្បៈមក ជាង ១០ឆ្នាំហើយអត់ដែលបានចេញទៅប្រទេសណាម្ដងទេ ទើបតែពេលនេះហើយ មិនត្រឹមតែថៃ វៀតណាមអីទេ គឺអត់ដែលសោះហ្មង នេះនិយាយឲ្យស្មោះត្រង់!”។
លាង ឧត្តម បានចូលសិល្បៈដំបូងបំផុតក្នុងឆ្នាំ ២០០២ ដោយធ្វើជាតារាចម្រៀងប្រជាប្រិយ។ ប៉ុន្តែក្រោយមកបានឈប់មួយរយៈវិញ ដោយរវល់កិច្ចការជំនួញ។ ឆ្នាំ ២០០៦ ទើបបានវិលចូលជាថ្មី ដោយប្ដូរមកអាជីពជាតារាសម្ដែងវិញ ដោយធ្លាប់សម្ដែងរឿងជាច្រើន។ បើទោះជា នៅតែច្រៀងម្ដងម្កាលក្ដី ប៉ុន្តែមកទល់នឹងពេលនេះ លោកមិនទាន់ស្គាល់ជាតិចេញទៅបរទេសម្ដងណាឡើយ។
យ៉ាងក៏ដោយ លោកត្រៀមទៅអូស្ត្រាលីដែលជាដំណើរចេញក្រៅប្រទេសលើកដំបូងបំផុតក្នុងឆាកជីវិតសិល្បៈ ក្រោយអ្នកឧបត្ថម្ភមួយនៅអូស្ត្រាលីបានផ្ដល់ឱកាស។ ឧត្តម ប្រាប់ថា បើមិនមានអ្វីប្រែប្រួលទេ លោកនឹងចេញដំណើរនៅចុងខែមិថុនាខាងមុខ។ "និយាយទៅក៏សប្បាយចិត្តដែរបង តែក៏ភ័យៗតិចដែរ ព្រោះជាលើកទី១ មិនដឹងថារបៀបរបបគេឯណោះយ៉ាងម៉េច តែតាមតែស៊ើបសួរគេទៅ គិតថាមិនអីទេ សំខាន់កុំឲ្យតែយើងទៅហើយ កិកកុកអត់ចង់មកវិញគឺបានហើយ!”។
ដំណើរលើកទី១មួយនេះ លាង ឧត្តម រួមដំណើរជាមួយតារាមួយចំនួនដូចជា អ៊ុន អាលីហ្សា ចរិយា ពេជ្រ សឿង សេដា និងសួន វណ្ឌី។ ទោះយ៉ាងនេះក្ដី លោកថា អ្វីៗមិនទាន់ច្បាស់១០០%នៅឡើយទេ គ្រាន់តែអ្នកឧបត្ថម្ភបានអះអាងថា ពួកលោកមានភាគរយខ្ពស់ថានឹងបានទៅជាន់ទឹកដីសត្វកង់ហ្គូរូក្រោយបុណ្យចូលឆ្នាំខ្មែរនេះ។
លាង ឧត្តម និងមិត្តរួមក្រុម នឹងត្រូវស្នាក់នៅច្រៀង និងសម្ដែងផងរយៈប្រមាណ៣ខែ។ ប៉ុន្តែត្រង់ថា ទៅសម្ដែងនៅទីណាខ្លះ លោកមិនទាន់ដឹងច្បាស់លាស់ទេ។ ប៉ុន្តែបើតាមអ្នកឧបត្ថម្ភរៀបចំ ទីក្រុងធំៗពីរដែលលោកនឹងទៅ គឺស៊ីដនី និងអាដេឡាយ។ ឧត្តម ប្រាប់បន្ថែមថា ក្រៅពីអូស្ត្រាលី ខាងអាមេរិក និងបារាំងក៏បានទាក់ទងលោកដែរ ដែលលោកសង្ឃឹមថា នឹងបានទៅជួបបងប្អូនខ្មែររស់នៅប្រទេសទាំងពីរនេះទៀត នាពេលបន្ទាប់៕
អត្ថបទ៖ សានរ័ត្ន បញ្ញាសក្តិ ដល់ថ្នាក់ហាមាត់សុំគេច្រៀងហើយ នៅអត់បានផលទៀត
អត្ថបទ៖ ទារិកា