អតីត​គ្រូ​​បាល់ទាត់​ជម្រើស​ជាតិ និង​តារា World Cup​​ របស់​កម្ពុជា​ជួប​គ្នា​ក្នុង​ពេល​តែ​មួយ

  • 2015-04-10 19:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ចំនួន ៤ រូប​មាន​ទាំង លោក លោក ​សោម សារ៉ន (ឆ្នាំ ២០០៨) លោក ប្រាក់ សុវណ្ណារ៉ា (២០០៨-២០០៩ និង ២០១២ – ២០១៣) លោក ហុក សុចិត្រា និង​លោក  Lee Tae Hoon (២០១០-២០១២ និង ​២០១៣ – បច្ចុប្បន្ន) បាន​ជួប​ជុំ​គ្នា នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​វ័យ​ចាស់ នៅ​រសៀល​ម្សិលមិញ​ និង ម្សិលម្ង៉ៃ លើ​ទីលាន​កីឡដ្ឋាន​ស្ដាត​ចាស់។

 

 

លោក សោម សារ៉ន (ហៅ​គ្រូមាំង)

 

 

លោក ហុក សុចិត្រា  ជាកីឡាករ វ័យចាស់​របស់​ប៉ូលិស

 

 

លោក Lee Tae Hoon ជាកីឡាករវ័យចាស់​ខេត្ត​ស្វាយរៀង

 
 

លោក ប្រាក់ សុវណ្ណារ៉ា ជា​គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត

  ដំណាល​គ្នា​នោះ តារា​ជើង​ចាស់​ដែល​ធ្លាប់​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឱ្យ​ក្រុម​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ FIFA World Cup នា​ពេល​កន្លង​ទៅ​ ដែល​​ចូល​និវត្តន៍​ពី​បាល់ទាត់​ក៏​បង្ហាញ​មុខ​ដែរ ដូចជា សំអែល ណាសា (ធ្លាប់​​គ្រាប់​រក​បាន ៣ គ្រាប់​) ជា​សមាជិក​​ក្រុម​វ័យ​ចាស់​​ខេត្ត​ស្វាយរៀង របស់ លោក ហុក សុចិត្រា​(ធ្លាប់​រក​បាន ២ គ្រាប់) ជា​សមាជិក​របស់​ក្រុម​វ័យ​ចាស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង លោក ជា មករា (រក​បាន ២ គ្រាប់) សមាជិក​ក្រុម​វ័យ​ចាស់​​ណាហ្គាវើល។

 
 

លោក ជា មករា

 
 

លោក ហុក សុចិត្រា

 
 

អ៊ុក ម៉ិច (លឿង) អ្នកចាំទីក្រុម​ជម្រើសជាតិ កាល​ពី ៥ ឆ្នាំ​មុន

 
 

សំអ៊ែល ណាសា

  អត្ថបទ៖ ម៉ឺន រស្មី