​ប៉ុន្មាន​ចំណុច​បញ្ជាក់​ ​​ឆ្នាំង​សាក ​iPhone​ និង iPad ​​ពិត​​​ឬ​​ក្លែង​ក្លាយ

  • 2015-04-20 17:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​មាន​ឆ្នាំង​សាក​ iPhone និង iPad ក្លែង​ក្លាយ​លក់​ភ្លូកទឹកភ្លូកដី ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ iDevice របស់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន ហើយ​ក៏​មាន​ប្រិយមិត្ត​មួយ​ចំនួន​មិន​បាន​ដឹង​ថា​ឆ្នាំង​សាក​ទាំង​នោះ​ពិត​ឬ​ក្លែង​ក្លាយ​នៅ​ឡើយ​ដែរ។ ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​អាច​សម្គាល់​ច្បាស់​ថា​ឆ្នាំង​សាក iPhone និង iPad ណា​ពិត​ឬ​ក្លែង​ក្លាយ ទើប​ក្រុមហ៊ុន Apple បាន​បង្ហាញ​ពី​របៀប​មើល​ (ឆ្នាំង​សាក​ពិត​ឬ​ក្លែង​ក្លាយ)​ នៅ​លើ​ Support site របស់​ខ្លួន។ ខាង​ក្រោម​​​នេះ បង្ហាញ​ពី​ចំណុច​ងាយ​សម្គាល់​ឆ្នាំង​សាក iPhone និង​ iPad ណា​ពិត​ឬ​ក្លែង​ក្លាយ៖

 ក្បាល​​ឆ្នាំង​សាក​​ពិត​ រ​លោង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​​​រាង​មូល

ក្បាល​ឌុយ​ឆ្នាំង​សាក​ក្លែង​ក្លាយ ​គ្រើម និង​រាង​ជ្រុង

 

 

 ផ្នែក​អាលុយមីញ៉ូម​នៅ​ក្បាល​​ឆ្នាំង​សាក​ពិត​​ ភ្លឺ មាន​ទំហំ​ធំ និង​ប្រវែង​វែង

ផ្នែក​អាលុយមីញ៉ូម​នៅ​ក្បាល​ឆ្នាំង​សាក​​ក្លែង​ក្លាយ​​ ស្រអាប់ មាន​ទំហំ​តូច និង​ប្រវែង​​ខ្លី

 ក្បាល​​ឌុយ​ឆ្នាំង​សាក​ពិត​ ពណ៌​ប្រផេេះ​​ភ្លឺ

ក្បាល​ឌុយ​ក្លែង​ក្លាយ​ខ្មៅ​ ឬ​ ស ហើយ​ស្រអាប់​

កន្លែង​ភ្ជាប់​​លោហធាតុ​របស់​​ឆ្នាំង​សាក​ពិត ត្រូវ​បាន​បិទ​ជិត​ល្អ

កន្លែង​ភ្ជាប់​​លោហធាតុ​របស់​​ឆ្នាំង​សាក​​ក្លែង​ក្លាយ​ ​​រាង​​ការេ ​​និង​មាន​ចន្លោះ​​ប្រហោង​បន្តិច

រន្ធ​​របស់​ក្បាល​ឆ្នាំង​សាក​ពិត ពណ៌​​មាស

 រន្ធ​​របស់​ក្បាល​ឆ្នាំង​សាក​​ក្លែង​ក្លាយ​ ពណ៌​​​ប្រាក់

ផ្ទៃ​​ឆ្នាំង​សាក​ពិត​ រលោង

 ផ្ទៃ​ឆ្នាំង​សាក​ក្លែង​ក្លាយ គ្រើម

ផ្ទៃ​ខាង​ក្នុង​​ឆ្នាំង​សា​ក​ពិត​ គ្មាន​ស្នាម​អ្វី​ទាំង​អស់

 ផ្ទៃ​ខាង​ក្នុង​​ឆ្នាំង​សា​ក​ក្លែង​ក្លាយ មាន​​​ស្នាម ​​ឬ​ប្រហោង​

 

ក្បាល​ឆ្នាំង​សាក​ពិត​​​មា​ន​ពណ៌​ភ្លឺ

 ក្បាល​ឆ្នាំង​សាក​​ក្លែង​ក្លាយ​​​ មា​ន​ពណ៌​​ស្រអាប់​និង​គ្រើម

ក្បាល​ឆ្នាំង​សាក​ពិត​​ មា​ន​ពណ៌​ភ្លឺ ​និង​មាន​សញ្ញា USB

 

 ក្បាល​ឆ្នាំង​សាក​​ក្លែង​ក្លាយ​​​ មា​ន​ពណ៌​​ស្រអាប់​និង​គ្រើម

ឬ​អាច​មាន​ពណ៌​ក្រហម និង​គ្មាន​សញ្ញា USB

 

 

អាន៖ Apple​ ​បារម្ភ​ ​Samsung​ ​ផលិត​ ​Chip​ មិន​គ្រាន់​ ​ព្រោះ​ ​Galaxy S6​ លក់​​ដាច់​​ហួស​​ការ​​ស្មាន

 

 

ដោយ៖ ប៉ែត ផាន់និត

ប្រភព៖ apple