Apple​ ​បារម្ភ​ ​Samsung​ ​ផលិត​ ​Chip​ មិន​គ្រាន់​ ​ព្រោះ​ ​Galaxy S6​ លក់​​ដាច់​​ហួស​​ការ​​ស្មាន

  • 2015-04-18 22:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បារម្ភ​ថា Samsung ផលិត Chip មិន​គ្រប់គ្រាន់ សម្រាប់ iPhone ជំនាន់​ក្រោយ​របស់​ខ្លួន ព្រោះ​តែ​ស្មាតហ្វូន Galaxy S6 របស់​ក្រុម​ហ៊ុន​មួយ​នេះ កំពុង​តែលក់​ដាច់​ហួស​ពី​ការ​រំពឹង​ទុក។

 

 

បើ​យោង​តាម​អ្នកវិភាគ Ming-Chi Kuo មក​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ KGI ឱ្យ​ដឹង​ថា ស្មាតហ្វូន Galaxy S6 និង S6 Edge នឹង​​មាន​ចំនួន​លក់​ដាច់ ហួស​ពី​ការស្មាន ដែល​ធ្វើ​ឱ្យ Apple ខ្លាច​ថា Samsung មិន​អាច​ផលិត Chip A9 គ្រប់គ្រាន់។

 

លោក Kuo និយាយ​ថា ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស របស់​កូរ៉េ​ខាងត្បូង ចង់​ស្ដាប់​ព័ត៌មាន​ល្អៗ ពោល​គឺ​អត្រា​លក់​តែម្ដង ក្រោយ​បង្ហាញ​ Galaxy S6 និង S6 Edge។ បើ​អត្រា​លក់​កើន​ឡើងនោះ Samsung នឹង​ផលិត​ទូរសព្ទ​របស់​ខ្លួន​មុន​ផលិតផល​របស់ Apple។

 

អ្នកវិភាគ​រូប​នេះ​បន្ត​ថា Samsung រំពឹង​ថា អត្រា​លក់​របស់​ស្មាតហ្វូន ទាំងពីរ​ម៉ូដែល​ខាងលើ​​ក្នុង​ឆ្នាំ​នេះ នឹង​កើន​៤០% ​ពី​៥០-៥៥លាន​គ្រឿង គឺ​កើន​ឡើង​ពី ៣៤-៤០លាន​គ្រឿង បើ​ធៀបនឹង​ឆ្នាំ​មុន។ លោក Kuo បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ចំណុច​ពិសេស​ធ្វើ​ឱ្យ Galaxy S6 និង S6 Edge មាន​ទីផ្សារ​ខ្ពស់​ ព្រោះ​តែ​វា​មាន​អេក្រង់​កោង៕

 

Apple ឈប់​ឱ្យ​អតិថិ​ជន​​តម្រង់​ជួរ​ចាំ​ទិញ​ផលិតផល​​ខ្លួន​​ទៀត​ហើយ​​

Apple ​នឹងឱ្យ​ Samsung ​ផលិត Chip ស្មាតហ្វូន​ជំនាន់​ក្រោយ?

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ businessinsider