Jeanette Aw ឈ្នះ​ពាន​​កំពូល​តារា​សិង្ហបុរី នៅ​​កម្ពុជា ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី

  • 2015-04-20 19:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សិង្ហបុរី​ Jeanette Aw បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ជាង​គេ រួម​ទាំង​ពាន​រង្វាន់​​ដទៃ​ទៀត​សរុប ៦ពាន ​ពី​កម្មវិធី Star Awards 2015 Show 1 ដែល​បាន​រៀប​ចំ​នៅ​មហោស្រព​ស្ថានីយ​ទូរទស្សន៍ MediaCorp កាល​ពី​ថ្ងៃ​អាទិត្យ។

 

 

សារព័ត៌មាន Channel News Asia បាន​ចុះ​ផ្សាយ​ថា ពាន​រង្វាន់​ទាំង​ ៦​ដែល តារា​វ័យ ៣៥ឆ្នាំ​រូប​នេះ បាន​ឈ្នះ​ រួម​មាន​ពាន​រង្វាន់​តួ​សម្ដែង​ស្រី​ពេញ​និយម, ពាន​រង្វាន់​គូ​ស្នេហ៍​ក្នុង​ភាពយន្ត, ពាន​រង្វាន់​បណ្ដាញ​សង្គម រួម​ជាមួយ​ពាន​រង្វាន់​ប្រជាប្រិយភាព​តាម​តំបន់​ចំនួន ៣ប្រទេស​រួម​មាន​ប្រទេស​កម្ពុជា ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូណេស៊ី។

 

បន្ទាប់​ពី​ចប់​កម្មវិធី​ តារា​ល្បី​ក្នុង​រឿង "ជីវិត​នាង​នូយ៉ា" រូប​នេះ​បាន​ផ្ដល់​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ដោយ​បាន​អរគុណ​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​ស្រឡាញ់​ចូលចិត្ត និង​បោះឆ្នោត​ឲ្យ​នាង និង​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​និយាយ​ថា ​ពួក​គេ​នឹង​សម្លាប់​ខ្លួន​ប្រសិន​បើ​នាង​មិន​បាន​ឈ្នះ​ពាន​រង្វាន់​ធំ។ Jeanette និយាយ​ថា ​នាង​មិន​ចង់​ចូលរួម​កម្មវិធី​ពាន​រង្វាន់​ដែល​ជ្រើសរើស​តាម​ការបោះឆ្នោត​ទៀត​ទេ ព្រោះ​ខ្លាច​មាន​រឿង​បែប​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ក្រោយ។​

 

នាង​បាន​បន្ថែម​ថា អ្វី​ដែល​​សំខាន់​សម្រាប់​នាង​គឺ​មិនមែន​ការ​ឈ្នះ​ពាន​រង្វាន់​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​បំពេញ​បំណង​របស់​អ្នក​គាំទ្រ និង​បន្ត​​បង្កើត​អ្វី​ដែល​ថ្មី​ៗ​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​តែ​ប៉ុណ្ណោះ។​​

 

 

 

តារា​សម្ដែង Zhang Zhen Huan ដែល​ឈ្នះ​ពាន​រង្វាន់​គូ​ស្នេហ៍​ក្នុង​ភាពយន្ត​ជាមួយ Jeanette ក៏​បាន​ឈ្នះ​ពាន​រង្វាន់​តួ​សម្ដែង​ប្រុស​ពេញ​និយម​ដែរ សម្រាប់​ការ​សម្ដែង​រឿង "ព្យុះ​បាល់​ក្រោម​ជើង"។

 

បន្ទាប់​ពី​កម្មវិធី Star Awards Show 1 កម្មវិធី Star Awards Show 2 នឹង​ត្រូវ​រៀប​ចំ​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា នៅ​ទី​កន្លែង​ដដែល សម្រាប់​ការ​ប្រកាស​ពាន​រង្វាន់​ផ្នែក​សម្ដែង រួម​ទាំង​ពាន​រង្វាន់​កំពូល​តារា​ទាំង ១០រូប។ នេះ​គឺ​ជា​ឆ្នាំ​ចុង​ក្រោយ​ហើយ​ដែល​កម្មវិធី​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​ទាំង​ពីរ​នេះ​ត្រូវ​​រៀប​ចំ​នៅ​ស្ថានីយ​ទូរទស្សន៍ MediaCorp ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធី​នេះ​ដំបូង​តាំង​ពី​ឆ្នាំ​១៩៩៤។ នៅ​ឆ្នាំ​ក្រោយ​កម្មវិធី​នេះ នឹង​ត្រូវ​ផ្ទេរ​ឲ្យ​ក្រុមហ៊ុន Mediapolis ជា​អ្នក​រៀប​ចំ។​

 

 

 

ខាង​ក្រោម​នេះ​គឺ​ជា​ពាន​រង្វាន់​ដែល​បាន​ប្រកាស​ក្នុង​កម្មវិធី Star Awards 2015 Show 1៖

១. តួ​សម្ដែង​ប្រុស​ពេញ​និយម: Zhang Zhen Huan (Gao Guo Tian in World At Your Feet)

២. តួ​សម្ដែង​ស្រី​ពេញ​និយម: Jeanette Aw (Hong Ming Hui in The Journey: Tumultuous Times)

៣. គូ​ស្នេហ៍​ក្នុង​ភាពយន្ត: Zhang Zhen Huan and Jeanette Aw (World At Your Feet)

៤. សិល្បករ​ទូរទស្សន៍ MediaCorp ដែល​ល្បី​ជាង​គេ​នៅ​ប្រទេស​កម្ពុជា: Jeanette Aw

៥. សិល្បករ​ទូរទស្សន៍ MediaCorp ដែល​ល្បី​ជាង​គេ​នៅ​ប្រទេស​ចិន: Christopher Lee

៦. សិល្បករ​ទូរទស្សន៍ MediaCorp ដែល​ល្បី​ជាង​គេ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី: Jeanette Aw

៧. សិល្បករ​ទូរទស្សន៍ MediaCorp ដែល​ល្បី​ជាង​គេ​នៅ​ប្រទេស​ម៉ាឡេស៊ី: Jeanette Aw

៨. អ្នក​ដឹកនាំ​រឿង​ឆ្នើម: Loh Woon Woon (Against The Tide)

៩. អ្នក​និពន្ធ​រឿង​ឆ្នើម: Tang Yeow, Cheong Yan Peng (Blessings)

១០. ផលិតករ​កម្មវិធី​ឆ្នើម: Kang Lay See (Finding 8)

១១. អ្នក​និពន្ធ​និង​ស្រាវជ្រាវ​កម្មវិធី​ទូរទស្សន៍: Lim Kar Yee (The Joy Truck 2)

១២. ពាណិជ្ជកម្ម​កម្មវិធី​ទូរទស្សន៍​ល្អ​បំផុត: Kee Chee Wee (Against The Tide)

១៣. អ្នក​ថត​រឿង​ឆ្នើម: Ang Soon Bee (Against The Tide)

១៤. អ្នក​ជំនាញ​ផ្នែក​សំលៀក​បំពាក់ និង​កាត់​ត​រូបភាព: Annie Chua Yi Jun (Lunar New Year’s Eve Special 2014)

១៥. អ្នក​កាត់​ត​សំឡេង និង​តន្ត្រី: Gao Jun Wei, Zheng Kai Hua (C.L.I.F. 3)

១៦. បទ​ចម្រៀង​ក្នុង​រឿង: 信。约 (The Journey: Tumultuous Times)

១៧. ពាន​រង្វាន់​ទេពកោសល្យ​វ័យ​ក្មេង: Damien Teo Zhi Hao (The Journey: Tumultuous Times)

១៨. ពាន​រង្វាន់​បណ្ដាញ​សង្គម: Jeanette Aw

១៩. ពាន​រង្វាន់​តារា​ថ្មី: Shaun Chen

 ​ចុចអាន៖តារា​​​ស្រី​៤​រូប ស្អាត​បំផុត​​នៅ​វៀតណាម

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ channelnewsasia

អត្ថបទពេញនិយម
អត្ថបទថ្មី