ហ្វូម​លាង​មុខ​ត្រជាក់​ហ្គេតប៊ី មក​ដល់​ថ្មី​ដើម្បី​ស្វាគមន៍​រដូវក្តៅ

  • 2015-04-20 21:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Mandom Corporation (Thailand) limited បាន​រៀបចំ​កម្មវិធី​ដ៏​ធំ​ដើម្បី​សម្ពោធ​ផលិតផល​ថ្មី នៅ​សាល​បុរី កោះពេជ្រ កាល​ពី​ថ្ងៃទី៦ ​​​​​​​មេសា បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ពី​ព្រឹត្តិការណ៍​ សម្ពោធ​នៅ​ខេត្ត​បាត់ដំបង ថ្ងៃទី២៥​​​ មិនា, នៅ​ទីក្រុង កោះ​ពេជ្រ កាលពីថ្ងៃទី២៩​ មិនា និង នៅ​ខេត្ត​កំពង់ចាម​ ថ្ងៃទី៣១ មិនា កន្លង​ទៅ​នេះ។ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អាជីវករ ដែល​ក្រុមហ៊ុន​មែនដឹមខបភើរ៉េសិន​ថៃឡេន​លីមីតធីត បាន​ណែនាំ​ផលិតផល​ថ្មី​គឺ ហ្វូម​លាង​មុខ​ត្រជាក់​ហ្គេតប៊ី ដើម្បី​ស្វាគមន៍​រដូវក្តៅ ជាមួយ​នឹង Concept ​ត្រជាក់​។ ហ្គេតប៊ី​ក៏​បាន​បង្ហាញ​នូវ​ស្ពត​ពាណិជ្ជកម្ម​ហ្វូម​លាង​មុខ​ត្រជាក់​ហ្គេតប៊ី ដែល​សម្ដែង​ដោយ​លោក​នីកូ អ្នក​តំណាង​ផលិត​ផល​ហ្គេតប៊ី។

 

 

ហ្វូម​លាង​មុខ​ត្រជាក់​ហ្កេតប៊ី​ជា​ហ្វូមលាង​មុខ​ត្រជាក់ដែលមានរូបមន្តពិសេស៦យ៉ាង ដោយ មាន​ប្រសិទ្ធភាព​កំចាត់​មេរោគ បាក់តេរី និង​ខ្លាញ់ ដល់​រន្ធ​ញើស​ខាង​ក្នុង ធ្វើ​អោយ​មុខ​ស ភ្លឺថ្លា ជាមួយ​រូបមន្ត​ត្រជាក់ ហេតុ​ដូចនេះ​ដើម្បី​ថែរក្សា​ស្បែក​មុខ​របស់​អ្នក​អោយ​ភ្លឺ​ម៉ត់​រលោង និង​អារម្មណ៍​ស្រស់ស្រាយ សូម​ចាប់​ផ្ដើម​សាក​ល្បង​ហ្វូម​លាងមុខ​ត្រជាក់​ហ្គេតប៊ី។

 

Mr.Tomohiro Shibuya តំណាង​ក្រុមហ៊ុន Mandom Corporation (Thailand) limited បាន​ថ្លែង​ថា ​ហ្គេតប៊ី​បាន​ចូល​មក​កាន់​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១១ ដោយ​មាន​ក្រុមហ៊ុន ឌីខេអេសអេច ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់​មុខ​ក្នុង​ពេល​ចាប់​ផ្ដើម​លើក​ដំបូង​យើង ផ្តោត​លើ​ផលិតផល​សម្រាប់​ច្នៃ​ម៉ូដសក់​រួមមាន GATSBY water gloss , GATSBY Styling Wax ស្ព្រៃ​បាញ់​ក្លៀក​ហ្គេតប៊ី និង​ទឹកអប់​ហ្គេតប៊ី​ជាដើម ភាព​ជោគជ័យ​បន្ត ជំរុញ​អោយ​ហ្គេតប៊ី​នាំ​មក​នូវ​ហ្វូម​លាង​មុខ​ត្រជាក់​ហ្គេតប៊ី ក្នុង​ឆ្នាំ២០១៥ នេះ។ ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​បង្ហាញ ពី​ភាព​ជោគជ័យ​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន​មែនដឹម បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ដ៏​ធំធេង​ពី​អតិថិជន និង​អាជីវករ​ដែល​តែង​តែ​ណែនាំ​ផលិតផល​ហ្គេតប៊ី​ទៅ​កាន់​អតិថិជន​របស់​គាត់។ នៅ​ក្នុង​ឱកាស​នោះ ក្រុមហ៊ុន​បាន ផ្តល់​ឱកាស​អោយ​អាជីវករ​ទាំងអស់​ស្វែងយល់​ពី​ហ្វូមលាង​មុខ​ត្រជាក់​ហ្គេតប៊ី ជា​ពិសេស​ការ​សម្ដែង​ក្បាច់​រាំ LED ដែល​ជា​ទស្សនីយភាព​ថ្មី​បង្កើត​ដោយ​ហ្គេតប៊ី ហើយ​សំដែង​ដោយ​លោក​នីកូ។

 

 

ក្រុមហ៊ុន មែនដឹម សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជីវករ​ដែល​តែង​តែ​គាំទ្រ​ ហើយ​ក្រុមហ៊ុន​តែងតែ​នៅ​ពី​ក្រោយ​ដើម្បី​ជំរុញ​ការ​លក់​ដល់​អាជីវករ​តាម​រយៈ​ការ​ផលិត​ស្ពត​ពាណិជ្ជកម្ម​ សកម្មភាព​ផ្សព្វផ្សាយ​នានា តាម​បណ្តា​ខេត្ត​ក្រុង​នានា ដើម្បី​អោយ​អាជីវករ​មាន​ទំនុកចិត្ត​ក្នុង​ការ​លក់​ផលិតផល​ហ្គេតប៊ី ហើយ​យើង​នឹង​ដើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ទាំងអស់​គ្នា។ គួរ​បញ្ជាក់​ថា​ដើម្បី​ទទួលបាន​ផលិតផល​ហ្គេតប៊ី ដែល​មាន​គុណភាព សូម​រក​ទិញ​ផលិតផល ដែល​មាន​បិទ​ស្ទីកគ័រ ឌីខេអេសអេច៕

 

 

 

 

 

 

 

 

 

អត្ថបទ៖ ពាណិជ្ជកម្ម