តារាបាល់ទាត់កម្ពុជាដ៏លេចធ្លោ៥រូបប្រចាំឆ្នាំ២០១៥
- 2015-04-21 15:00:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាបាល់ទាត់កម្ពុជាដ៏លេចធ្លោ៥រូបប្រចាំឆ្នាំ២០១៥
ចន្លោះមិនឃើញ
លទ្ធផលគួរជាទីមោទនៈសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាពីយុទ្ធនាការជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨នៅប្រទេសរុស្ស៊ីជុំទីមួយកាលពីខែមុនបានកើតឡើងដោយសារកម្លាំងសាមគ្គី និងខិតខំប្រឹងប្រែរបស់ក្រុមទាំងមូលទើបបានជាផ្តល់ឱកាសឲ្យកម្ពុជាឆ្ពោះទៅដំណាក់កាលទីពីរជាបន្តទៀត។
ប៉ុន្តែមានកីឡាករបាល់ទាត់កម្ពុជាមួយចំនួនទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក៏ដូចជាលេចធ្លោជាងគេនៅដើមឆ្នាំ២០១៥នេះ។ Sabay សូមបង្ហាញកីឡាករ៥រូបដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅដើមឆ្នាំ២០១៥។
ទី១- ចាន់ វឌ្ឍនាកា
ទី២- ប្រាក់ មុន្នីឧត្តម
ទី៣-ឃួន ឡាបូរ៉ាវី
ទី៤- ធារី ចន្ថាប៊ីន
ទី៥- អ៊ុំ សិរីរ័ត្ន
អ៊ុំ សិរីរ័ត្ន (កណ្តាល)
ពីមុនអ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជាមិនសូវស្គាល់មុខ និងចាប់អារម្មណ៍អ្នកចាំទីរបស់ក្លិបក្រសួងការពារជាតិ អ៊ុំ សិរីរ័ត្នឡើយ។ ទើបតែដើមឆ្នាំ២០១៥នេះទេដែលមហាជនជាអ្នកស្នេហាវិស័យបាល់ទាត់ខ្មែរចាប់អារម្មណ៍នឹងរូបគេនោះ។ អ្នកចាំទីវ័យក្មេងរូបនេះបានស្នងតំណែងរបស់បងប្រុសគឺ អ៊ុំ វិចិត្រសម្រាប់ក្រុមទ័ព និងជម្រើសជាតិកម្ពុជា។ អ្នកគាំទ្រខ្មែរស្ទើរតែភ្ញាក់ផ្អើលនៅពេលឃើញគ្រូបង្វឹកជម្រើសជាតិកម្ពុជាសញ្ជាតិកូរ៉េខាងត្បូងបានជ្រើសរើសយករូបគេជាជម្រើសទីមួយទាំងឈុតធំ និងឈុតU-22 កម្ពុជាសម្រាប់យុទ្ធនាការជម្រុះ World Cup 2018 និង U-23 AFC Championship 2016។ ការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិទាំងឈុតធំ និងឈុតU-22 កម្ពុជានេះហើយដែលធ្វើឲ្យរូបគេត្រូវបានមហាជនស្គាល់ច្រើននោះ៕
អត្ថបទ៖ ជាន ចាន់រ៉ា