ពេជ្រ​មួយ​គ្រាប់​ដាក់​ដេញ​ថ្លៃ​ត្រឹម​៣នាទី បាន​​ជាង​២០លាន​ដុល្លារ

  • 2015-04-22 23:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេជ្រ​ទម្ងន់​១០០​ការ៉ាត់​ ដែល​បាន​ដាក់ដេញ​ថ្លៃ​នៅ​ឯ​ក្រុមហ៊ុន ​​Sotheby's នា​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក អាច​លក់​បាន​ដល់​ទៅ​២២,១លាន​ដុល្លារ។ រឹត​តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត គឺ​ការ​ដេញ​ថ្លៃ​តាម​អនឡាញ​ទូទាំង​ពិភពលោក​នោះ​ ​​​គឺ​​ត្រឹម៣នាទី​ប៉ុណ្ណោះ។

 

 

ពេជ្រ​មួយ​គ្រាប់​នេះ​ត្រូវ​បាន​ជីក​រក​ឃើញ​ដោយ​ក្រុម​ហ៊ុន​គ្រឿង​អលង្ការ​ Dee Beers ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​ដែល​ដំបូង​ឡើយ​វា​មាន​ទម្ងន់​ដល់​ទៅ​ជាង​២០០​ការ៉ាត់ និង​ចំណាយ​ពេល​អស់​ប្រហែល​១​ឆ្នាំ​ដើម្បី​ច្នៃ​ជា​ពេជ្រ​មាន​តម្លៃ​នេះ​ឡើង។

 

​បើ​តាម​ម្ចាស់​​ពេជ្រ​នេះ​បាន​ឲ្យ​ដឹង​ថា​ វា​​​ត្រូវ​បាន​គេ​សិក្សា​ជា​ច្រើន​ខែ​មុន​នឹង​ច្នៃ​។ គ្រាប់​​​ពេជ្រ​នេះ​ ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​​តាម​រយៈ​ទំហំ​របស់​វា​ ហើយ​​អ្នក​ស្រី​ Lisa Hubbard ដែល​ជា​ប្រធាន​ចែក​ចាយ​​របស់​ក្រុម​ហ៊ុន​ Sotheby's ប្រចាំ​អាមេរិក​ខាង​ជើង ​និង​ត្បូង ​បាន​និយាយ​ថា៖ "វា​មាន​អ្វីៗ​ជា​ច្រើន​ដែល​អ្នក​ចង់​បាន​ពី​គ្រាប់​ពេជ្រ ជា​មួយ​រូប​រាង​ច្នៃ​ពិសេស​ដែល​តម្លៃ​របស់​វា​ក៏​មាន​ទៅ​តាម​នោះ​ដែរ"។

 

​​សម្រាប់​ត្បូង​ពេជ្រ​ ភាគ​​ច្រើន​គឺ​កម្រ​មាន​ទំហំ​ធំ​ណាស់ ហើយ​កាល​ពី​ឆ្នាំ​២០១៣​ មក​មាន​ត្បូង​ពេជ្រ​មួយ​គ្រាប់​ទម្ងន់​១១៨​ការ៉ាត់​ត្រូវ​បាន​ដាក់​លក់​នៅ​ទីក្រុង​ហុងកុង​​តាម​រយៈ​ក្រុមហ៊ុន ​Sotheby's ដែល​មាន​តម្លៃ​ដល់​ទៅ​៣០.៦លាន​ដុល្លារ៕

 

 

 

 

 

 

ប្រែសម្រួល៖ មាន រតនា ប្រភព៖ Dailymail

អត្ថបទថ្មី